ផ្អើលពេញបណ្តាញសង្គម ក្រោយឃើញយន្តហោះខ្មែរមួយគ្រឿងដែលបោះបង់ចោលក្នុងអំឡុងសង្រ្គាមស៊ីវិល ត្រូវបានចតចោលក្នុងអាកាសយានដ្ឋានដនមឿង ប្រទេសថៃ

ផ្អើលពេញបណ្តាញសង្គម ក្រោយឃើញយន្តហោះខ្មែរមួយគ្រឿងដែលបោះបង់ចោលក្នុងអំឡុងសង្រ្គាមស៊ីវិល ត្រូវបានចតចោលក្នុងអាកាសយានដ្ឋានដនមឿង ប្រទេសថៃ

ថៃ៖ ​ជារឿងគួរឱ្យភ្ញាក់ផ្អើល និងឆ្ងល់ក្រៃលែង ​ក្រោយពីរូបថតយន្តហោះមួយសន្លឹកដែលមានសញ្ញាអាកាសចរកម្ពុជា ត្រូវបានគេដឹងថាកំពុងតែសំចតទុកចោលនៅអាកាសយានដ្ឋានប្រទេសថៃ។

តាមរយៈគណនីហ្វេសបុក ពៅ សារី បានបង្ហោះរូបភាពថែមទាំងបានសរសេរបញ្ជាក់បន្ថែមផងដែរថា៖ « ខ្មោចយន្តហោះប្រភេទ SE-210 Caravell (ផលិតនៅប្រទេសបារាំង) មានសញ្ញា អាកាសចរកម្ពុជា ដែលបោះបង់ចោលក្នុងអំឡុងសង្រ្គាមស៊ីវិលនៅកម្ពុជា ទសវត្សរ៍ 1970s ត្រូវបានគេទុកសំចតចោលក្នុងអាកាសយានដ្ឋាន ដនមឿង ប្រទេសថៃ (រូបថតឆ្នាំ 2016) ! និងរូបកាលពីឆ្នាំ1973 ដែលយន្តហោះនេះចុះចតនៅអាកាសយានដ្ឋាន Kaitak នាទីក្រុងហុងកុង ។ អ្នកមានធនធាននៅកម្ពុជា គួរទាក់ទងទិញត្រឡប់មកកម្ពុជាយើងវិញ ដើម្បីកែឆ្នៃធ្វើជាអាហារដ្ឋានទេសចរណ៍ »។

គួរឱ្យដឹងផងដែរថា ក្រោយពីរូបថតប៉ុន្មាសន្លឹកនេះត្រូវបានចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសបុក ​ពិតជាទទួលបានការចាប់អារម្មណ៍មែនទែនពីប្រជាជនខ្មែរ ​ដោយអ្នកខ្លះថែមទាំងមានយោបល់ផ្សេងៗខុសពីគ្នា​​អ្នកខ្លះក៏ទទូចឱ្យនាំយកយន្តហោះចាស់ខ្មែរត្រលប់មកវិញដើ្បិអភិរក្សជាសម្បត្តិបុរាណខ្មែរផងដែរ៕

Loading...

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

[caption id="attachment_32066" align="alignnone" width="960"]59436497_10157133879214882_6985211239710326784_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_32067" align="alignnone" width="960"]59980713_10157133865274882_2484108942548926464_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...