៩ យ៉ាងដែលអ្នកគួរដឹងថា ការពិតវ៉ាក់សាំងផ្តាសាយមិនល្អចំពោះសុខភាពឡើយ!

៩ យ៉ាងដែលអ្នកគួរដឹងថា ការពិតវ៉ាក់សាំងផ្តាសាយមិនល្អចំពោះសុខភាពឡើយ!

អាកាសធាតុកាន់តែប្រែប្រួលខុសពីធម្មតា  ឯជំងឺផ្តាសាយក៏កាន់តែរីករាលដាលបង្កឱ្យកើតមានជំងឺមួយនេះស្ទើរតែគ្រប់គ្នា។ ដោយយល់ឃើញពីបញ្ហាបែបនេះ ប្រព័ន្ធផ្សព្វផ្សាយ ​ឬគ្លីនិកមួយចំនួន ​តែងតែបញ្ចុះបញ្ចូលឱ្យអតិថិជនរបស់ខ្លួនចាក់ថ្នាំវ៉ាក់សាំងការពារការកើតមានជំអឺផ្តាសាយមួយមុខនេះ។ តែ​ឱសថ ​ឬថ្នាំចាក់ផ្សេងៗផ្នែកវេជ្ជសាស្ត្រគឺជាអាវុធមុខពីរ ​បើទោះជាវាអាចព្យាបាល ​ឬការពារអ្នកបានក៏ពិតមែន ​តែពេលខ្លះ ​ឬប្រើយូរៗទៅវាបែរជាបំផ្លាញសុខភាពរបស់អ្នកទៅវិញ។ មិនខុសអីពីការប្រើឱសថ  ថ្នាំចាក់វ៉ាក់សាំងការពារផ្តាសាយមួយប្រភេទនេះ ​ក៏ត្រូវបានគេដាស់តឿនផងដែរ ក្នុងការប្រើប្រាស់ ប្រសិនជាមិនមានការចាំបាច់នោះទេ ដោយយកល្អអ្នកគួរតែរកវិធីសាស្រ្តការពារ និងព្យាបាលជំងឺផ្តាសាយដោយវិធីធម្មជាតិវិញទើបជាការប្រសើរ។

[caption id="attachment_32195" align="alignnone" width="616"]Universal Flu Vaccine Hope 1 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

ថ្ងៃនេះ យើងនឹងលើកយកមូលហេតុមួយចំនួន ​ដែលអ្នកមិនគួរចាក់ថ្នាំការពារជំងឺផ្តាសាយទាល់តែសោះមកជម្រាបជូនមិត្តអ្នកអាន ​ដូចតទៅ៖

១.ថ្នាំវ៉ាក់សាំងនឹងធ្វើឱ្យអ្នកងាយឈឺ

មានករណីជាច្រើនបានកើតឡើងចំពោះកុមារដែលចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយនេះរួច។ នោះក៏ដោយសារតែវីរុសក្នុងវ៉ាក់សាំងបានចូលទៅក្នុងខ្លួនរបស់ក្មេង ហើយធ្វើការប្រឆាំងនឹងប្រព័ន្ធការពាររាងកាយ ​ហើយវានឹងធ្វើឱ្យប្រព័ន្ធភាពស៊ាំរបស់កុមារចុះខ្សោយ ព្រមទាំងងាយឈឺ ​និងកើតជំងឺផ្សេងៗបានផងដែរ។

២.សារធាតុផ្សំដែលគ្រោះថ្នាក់

អ្នកត្រឹមតែដឹងថា ​វ៉ាក់សាំងការពារជំងឺផ្តាសាយ ​គឺអាចការពាររាងកាយរបស់អ្នកពីការកើតជំងឺផ្តាសាយ។ ​ប៉ុន្តែអ្នកប្រាកដជាមិនបានដឹងទេថា ​វ៉ាក់សាំងការពារមានធាតុផ្សំពីអ្វីខ្លះនោះ។ ជាការពិតណាស់ ​គេបានរកឃើញថាសារធាតុតែផ្សំនៅក្នុងវ៉ាក់សាំងផ្តាសាយ ​អាចធ្វើឱ្យមានផលប៉ះពាល់ដល់សតិអារម្មណ៍ ​ដូចជាកើតជំងឺធុញថប់ក្នុងអារម្មណ៍ ​ស្ត្រេស មានបញ្ហាបេះដូង អតុល្យភាពនៃប្រព័ន្ធរំលាយអាហារ ការចងចាំចុះខ្សោយ មានបញ្ហាផ្លូវដង្ហើម មានបញ្ហាសុខភាពមាត់ធ្មេញ និងជំងឺទូទៅធ្ងន់ធ្ងរជាច្រើនមុខទៀត។

៣. អាចបង្កជាជំងឺវង្វេងវង្វាន់

វេជ្ជបណ្ឌិត Hugh Fudenberg ដែលជាអ្នកវិទ្យាសាស្ត្រខាងរោគវិនិច្ឆ័យ បានធ្វើការស្រាវជ្រាវមួយចំនួន ​ហើយរកឃើញថា ថ្នាំវ៉ាក់សាំងការពារជំងឺផ្តាសាយដែលមានធាតុផ្សំពី ​អាលុយមីញ៉ូម ​និងជាតិបារត ​អាចធ្វើឱ្យអ្នកប្រឈមមុខនឹងជំងឺវង្វេងវង្វាន់ (Alzheimer)​​ លើសមនុស្សធម្មតាដល់ទៅ១០ដងឯណោះ។ ការសិក្សាស្រាវជ្រាវក៏បានបន្ថែមទៀតថា សម្រាប់មនុស្សវ័យចំណាស់  ការចាក់វ៉ាក់សាំងមួយប្រភេទនេះ ​នឹងធ្វើឱ្យប្រព័ន្ធភាពស៊ាំកាន់តែចុះខ្សោយ ហើយធ្វើឱ្យបញ្ហាសុខភាពកាន់តែធ្ងន់ធ្ងរឡើងៗទៀតផង។

[caption id="attachment_32194" align="alignnone" width="1080"]Vaccine1080x585_RFztjzr.original សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

៤. មិនអាចការពារកុមារពីជំងឺទាំងស្រុង

ការសិក្សាលើកុមារអាយុ  ៦ខែ ​ដល់២៣ខែ ចំនួន ​២៦០,០០០នាក់ បានរកឃើញថាមានកុមារចំនួន ​៥១នាក់ ​ដែលទទួលបានផលប៉ះពាល់ពីថ្នាំចាក់វ៉ាក់សាំងនេះ ​ជាជាងការការពារសុខភាពរាងកាយ។ ​ដោយវ៉ាក់សាំងផ្តាសាយមួយនេះអាចការពារពីវីរុសមួយចំនួនតូចតែប៉ុណ្ណោះ តែបែរជាអាចកើតជំងឺដែលបង្កដោយបាក់តេរីផ្សេងៗជាច្រើនមុខទៀតទៅវិញ។

 

Loading...

៥. ងាយនឹងឆ្លងជំងឺផ្សេងៗជាពិសេសជំងឺរលាកសួត

ការចាក់ថ្នាំវ៉ាក់សាំងការពារជំងឺផ្តាសាយ ត្រូវបានគេដឹងថាអាចធ្វើឱ្យប្រព័ន្ធភាពស៊ាំក្នុងរាងកាយចុះខ្សោយ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពទូទៅបាន ​ថែមទាំងអាចងាយឆ្លងពីជំងឺផ្សេងៗបានដោយងាយ ​ជាពិសេសគឺជំងរលាកសួតតែម្តង។

ម្យ៉ាងវិញទៀត ពេលខ្លះវ៉ាក់សាំងការពារពីជំងឺផ្តាសាយមួយនេះ ​មិនត្រឹមតែមិនអាចការពារអ្នកពីជំងឺផ្តាសាយប៉ុណ្ណោះទេ តែថែមទាំងធ្វើឱ្យអ្នកកើតជំងឺផ្តាសាយធំទៅវិញ ​ហើយប្រសិនជាកើតជំងឺផ្តាសាយហើយ ​បែរជាឈឺធ្ងន់ ​ឬមិនងាយជាសះស្បើយដូចអ្នកមិនចាក់ថ្នាំការពារទៅវិញ។

៦. កើតជំងឺរលាកទាក់ទងនឹងសសៃ

ថ្នាំវ៉ាក់សាំងការពារផ្តាសាយ ​ត្រូវបានគេដឹងថាជាមូលហេតុបណ្តាលឱ្យមានបញ្ហាទាក់ទងនឹងជំងឺរលាកសសៃឈាម។ ​ដោយវាអាចបង្កឱ្យកើតមានបញ្ហាដូចជា ​ឈឺចាប់ត្រង់ថ្គាម ​ត្រង់កដៃ ឆ្អឹងកងក ត្រគាក និងស្មា ​ជាពិសេសថែមទាំងអាចធ្វើឱ្យឈឺក្បាល គ្រុនក្តៅ ​ឈឺត្រង់បំពង់ក និងឈឺចាប់ត្រង់សាច់ដុំនៅតាមរាងកាយថែមទៀតផង។

៧. ប៉ះពាល់ខ្លាំងសម្រាប់ក្មេងក្រោមអាយុ១ឆ្នាំ

ការចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយ ត្រូវបានគេដឹងដែរថា ​អាចនឹងធ្វើឱ្យប៉ះពាល់ ​និងមានគ្រោះថ្នាក់សម្រាប់ក្មេងដែលមានអាយុក្រោម ១ឆ្នាំ។ ព្រោះថ្នាំវ៉ាក់សាំងមួយនេះ ​អាចធ្វើឱ្យប៉ះពាល់ ​និងបំផ្លាញសសៃប្រសាទនៅជុំវិញខួរក្បាល  និងសសៃប្រសាទកណ្តាលរបស់កុមារបាន។

[caption id="attachment_32193" align="alignnone" width="860"]Doctor Gaining In A Syringe Medication. សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

៨.ហានិភ័យនៃជំងឺ Narcolepsy

ការចាក់ថ្នាំវ៉ាក់សាំងការពារជំងឺផ្តាសាយ ​ត្រូវបានគេដឹងថាអាចប្រឈមមុខខ្ពស់ទៅនឹងជំងឺ ទាក់ទងនឹងការគេង ដូចជាឧស្សាហ៍ងងុយគេង និងគេងច្រើនហួសហេតុពេកនៅពេលយប់ ដែលអាចធ្វើឱ្យបាត់បង់សាច់ដុំរាងកាយមួយចំនួន (Narcolepsy) ​ហើយថែមទាំងអាចវិវឌ្ឍន៍ទៅជាជំងឺសសៃប្រសាទផងដែរ។ ដោយភាគច្រើនជំងឺមួយនេះកើតឡើងចំពោះអ្នកដែលមានអាយុក្រោម ២១ឆ្នាំ។

៩.ប្រឈមមុខនឹងជំងឺសសៃប្រសាទធ្ងន់ធ្ងរ

ថ្នាំវ៉ាក់សាំងការពារជំងឺផ្តាសាយ ថែមទាំងត្រូវបានគេរកឃើញថា មានផ្ទុកទៅដោយជាតិបារត Detergent (សូលុយស្យុង) វីរុសផ្តាសាយ Formaldehyde និងធាតុផ្សំជាច្រើនមុខទៀត ​ដែលអាចធ្វើឱ្យអ្នកប្រឈមនឹងការកើតមានជំងឺទាក់ទងនឹងការខូចខាតប្រព័ន្ធសសៃប្រសាទខួរក្បាលម្យ៉ាងមានឈ្មោះថា  Guillain-Barré Syndrome (GBS)។ ជំងឺនេះនឹងវិវឌ្ឍន៍ទៅមុខ ​ហើយធ្វើឱ្យអ្នកមានបញ្ហាសសៃប្រសាទធ្ងន់ធ្ងរ ថែមទាំងធ្វើឱ្យពិការភាពនាពេលខាងមុខផងដែរ៕

 

[caption id="attachment_32189" align="alignnone" width="660"]_98285136_c0036557 Seasonal_flu_vaccination Spl សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...