ស្វីតគ្រប់នាទី! លី វ៉ាហេទ ចឹងតើ បានជា សុខ សោម៉ាវត្តី ស្រលាញ់ស្ទើរលេប!

ស្វីតគ្រប់នាទី! លី វ៉ាហេទ ចឹងតើ បានជា សុខ សោម៉ាវត្តី ស្រលាញ់ស្ទើរលេប!

ភ្នំពេញ៖ ជឿជាក់ថា មានប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ និងដឹងរួចមកហើយ អំពីទំនាក់ទំនងស្នេហាដ៏ផ្អែមល្ហែម បេះមិនចេញ រវាងអ្នកមេម៉ាយចាយរាង សាច់.សខ្ចី អ្នកនាង សុខ សោម៉ាវត្តី និងកំលោះសង្ហាតារាបាល់ទាត់ លោក លី វ៉ាហេទ។

ជាការពិតណាស់ ជារឿយៗគេតែងសង្កេតឃើញថា ស្នេហារវាងអ្នកមេម៉ាយចាយរាងវ័យក្មេង និងកំលោះសង្ហាតារាបាល់ទាត់រូបនេះ គឺតែងតែបង្ហោះបង្ហាញ បង្អួតពីភាពផ្អែមល្អែម ការយកចិត្តទុកដាក់រវាងគ្នានឹងគ្នា យ៉ាងស្អិតរមួត នៅលើបណ្តាញសង្គមជាហូរហែ ដែលធ្វើឲ្យមហាជនទូទៅ និងអ្នកគាំទ្រស្ទើរលើសជាតិស្ករតាម។

ជាក់ស្តែង កាលពីប៉ុន្មានម៉ោងមុននេះ តារាស្រីរូបស្រស់អ្នកនាង សុខ សោម៉ាវត្តី ក៏បានបង្ហោះចែកចាយនូវរូបភាពប៉ុន្មានសន្លឹក ជាមួយនឹងគូស្នេហ៍ លោក លី វ៉ាហេទ នៅក្នុងដំណើរកម្សាន្តមួយរបស់ពួកគេ ក្នុងទឹកមុខកំប្លុកកំប្លែង ក្រមិចក្រមើម គួរឲ្យក្នាញ់ ដោយទទួលបានការចាប់អារម្មណ៍ ពីសំណាក់អ្នកគាំទ្រផងដែរ។

នៅក្នុងនោះដែរ អ្នកនាង សុខ សោម៉ាវត្តី ក៏បានសរសេរសារខ្លីដែរថា «ធ្វើបានគ្រប់យ៉ាងអោយតែខាងស្រីញញឹម ខឹងមិនដែលបាន10នាទីទេលោកព្រះ»

យ៉ាងណាមិញ ទាំងនេះអាចបញ្ជាក់បានថា តារាបាល់ទាត់រូបសង្ហា លោក លី វ៉ាហេទ គឺជាមនុស្សប្រុសម្នាក់ ចេះថ្នាក់ថ្នមយកចិត្ត លួងលោម ដៃគូស្នេហាមិនឲ្យទាស់ចិត្ត បើទោះបីជាពេលខ្លះ លោកលួចខឹង អន់ចិត្ត តិចតួចក៏ដោយក្តី។ ហើយនេះក៏ជាហេតុ ដែលកំលោះរូបនេះ អាចឆាបយកបេះដូងអ្នកមេម៉ាយចាយរាងកូន១ សុខ សោម៉ាវត្តី បាន ពិសេសរឹតតែធ្វើឲ្យចំណងស្នេហារវាងអ្នកទាំងពីរ កាន់តែស៊ីមេទ្រី រឹងមាំ និងមានសេចក្តីសុខផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

ទស្សនារូបភាពខាងក្រោម៖

26238971_546893652345868_3246997637596758174_n

32491002_601832976851935_4620137049482067968_n

Loading...

49094824_2001283003318564_7022367766292201472_n

49211276_764868220548409_3191078606923104256_n

50754181_1972211946409115_9137226885661458432_n

51773357_1983216305308679_5673323284557463552_n

53482277_1993804780916498_4692976658280349696_n

59734664_2031734540456855_61721686520627200_n

59807159_2031734590456850_7700065295808856064_n

59877735_2031734517123524_5444056749180977152_n

59920749_2031734463790196_8481392225740128256_n

Loading...