Ads
អតីតយើងអាចជួបមនុស្សមិនល្អ តែមិនមែនមានន័យថា អនាគតយើងនៅតែបែបហ្នឹងនោះឡើយ

អតីតយើងអាចជួបមនុស្សមិនល្អ តែមិនមែនមានន័យថា អនាគតយើងនៅតែបែបហ្នឹងនោះឡើយ

រឿងរ៉ាវស្នេហា គ្មានអ្នកណាចង់ជួបស្នេហាបាក់បែក គ្មានអ្នកណាចង់ជួបមនុស្សមិនល្អនោះឡើយ តែពេលខ្លះ យើងគេចមិនបាន ចៀសមិនផុត គឺមានតែព្រមទទួលយក ដើម្បីលាងកម្មនឹងគ្នាតែប៉ុណ្ណេាះ។

នៅលើផែនដីនេះ មិនខ្វះទេមនុស្សល្អៗ ក៏មិនខ្វះដែរ មនុស្សដែលស្មោះត្រង់ស្នេហា តែការដែលយើងបានជួបមនុស្សមិនល្អ ក៏មិនមែនមានន័ថា យើងនឹងជួបបែបហ្នឹងរហូតនោះឡើយ ទៅថ្ងៃក្រោយ នឹងមានមនុស្សល្អៗចូលមកក្នុងជីវិតយើង សំខាន់ថា តើយើងព្រមចាកចេញពីមនុស្សមិនល្អដែរឬទេ? យើងព្រមបើកផ្លូវ បើកចិត្ត ចាប់ផ្ដើមជាមួយអ្នកថ្មីដែរឬទេ? ចូរជ្រើសយកមនុស្សម្នាក់ដែល ចូលមកក្នុងជីវិតយើងព្រោះតែក្ដីស្រឡាញ់ ចូលមកព្រោះចង់បំពេញក្ដីសុខ សុភមង្គលក្នុងជីវិតយើង មិនមែនចូលមកគ្រាន់តែបង្កើតក្ដីស្រឡាញ់ ហើយចុងក្រោយ ឱ្យយើងថែក្ដីស្រឡាញ់តែម្នាក់ឯងនោះឡើយ។

Ana Balahan Flower Girl Dresses


មនុស្សស្រឡាញ់យើងពិត មិនថាយើងស្ថិតក្នុងស្ថានភាពបែបណា មានឈ្មោះថា ក្រមុំ ឬមេម៉ាយមានកូននោះទេ ក៏គេនៅតែព្រមចូលមកមើលថែយើងពេញមួយជីវិត ដោយមិនខ្វល់ មិនគិតពីអតីតកាលរបស់យើងឡើយ ហើយគេក៏ស្រឡាញ់គ្រប់យ៉ាងដែលយើងមានផងដែរ។ មនុស្សល្អៗ នឹងចូលមកក្នុងជីវិតយើង ក្នុងពេលវេលាមួយដ៏សក្តិសម៕

60333021_832259707153716_2813002166388654080_n

#Panha