ស្រីៗគួរប្រុងប្រយ័ត្ន ពេលចូលបន្ទប់ទឹកសាធារណៈ ព្រោះឥឡូវសម្បូរជនអនាមិក លួចដាក់បង្កប់កាមេរ៉ាណាស់!

ស្រីៗគួរប្រុងប្រយ័ត្ន ពេលចូលបន្ទប់ទឹកសាធារណៈ ព្រោះឥឡូវសម្បូរជនអនាមិក លួចដាក់បង្កប់កាមេរ៉ាណាស់!

ភ្នំពេញ៖ ជាការពិតណាស់ ការចូលបន្ទោបង់ក្នុងបន្ទប់ទឹកសាធារណៈ គឺជារឿងមួយដ៏គួរឲ្យប្រុងប្រយ័ត្នបំផុត ដោយមិនថាឡើយតែនារីៗ សូម្បីតែបុរសៗក៏ដូចគ្នាដែរ ព្រោះថាសម័យឥឡូវនេះ គឺសម្បូរពួកខិលខូច ឬពួករោគចិត្តជាច្រើន ដែលតែងតែលួចបង្កប់កូនកាម៉េរាតូចៗ មើលសឹងតែមិនឃើញ ដើម្បីលួចថតនូវរាល់សកម្មភាពរបស់អ្នក រួចយកទៅបង្ហោះចែកចាយលើបណ្តាញសង្គម ឬតាមឆាត (Chat) ដែលជាទង្វើដ៏សែនថោកទាប និងបង្កជាការអាម៉ាស់យ៉ាងខ្លាំង។

[caption id="attachment_32493" align="alignnone" width="660"]60236924_380561005889825_3766517603686678528_n រូបតំណាង[/caption]

[caption id="attachment_32492" align="alignnone" width="640"]60165572_501821273984724_6497844563145654272_n រូបតំណាង[/caption]

 

ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅនេះ តាមរយៈគណនីហ្វេសប៊ុកដែលមានឈ្មោះថា Pupu Lghour ក៏បានបង្ហោះសាររៀបរាប់ ជុំវិញនឹងរឿងរ៉ាវមួយនេះ ដែលប្រពន្ធរបស់លោកបានជួបប្រទះផ្ទាល់ យកមកចែករំលែកដើម្បីជាសារដាស់តឿនដល់សុភាពបុរស និងសុភាពនារីទាំងឡាយ ឲ្យបង្កើនការប្រុងប្រយ័ត្ននូវរាល់ពេលចូលក្នុងបន្ទប់ទឹកសាធារណៈផងដែរ។

គណនីខាងលើនេះបានសរសេរថា៖

«ខ្ញុំទើបតែឃើញ កាមេរ៉ាសុវត្ថិភាព នៅក្នុងបន្ទប់ទឹកសាធារណៈ តូចខ្លាំងពេក គ្មានអ្នកណាចាំអារម្មណ៍ អីចឹងចេះតែមានរូបភាពបែកធ្លាយ ផ្ញើជូនមនុស្សស្រីចូលបន្ទប់ទឹកសាធារណៈ មើលឆ្វេងមើលស្តាំផង ពីព្រោះនៅសម័យឥឡូវមនុស្សខូចច្រើនណាស់ #បញ្ជាក់ប្រពន្ធខ្ញុំគាត់ឃើញ» ។

Loading...

យ៉ាងណាមិញ បើតាមរយៈការឆ្លើយឆ្លង Comment ម្ចាស់គណនី Pupu Lghour ក៏បានបញ្ជាក់ប្រាប់ដែរថា នេះគឺជាករណីមួយដែលប្រពន្ធរបស់លោកចាប់បានផ្ទាល់ នៅពេលធ្វើដំណើរទៅលេងនៅឯប្រទេសថៃ។ ប៉ុន្តែវាក៏ជាអ្វីដែលលោកចង់ចែករំលែក ដើម្បីឲ្យគ្រប់គ្នាមានការប្រុងប្រយ័ត្នផងដែរ។

ដូច្នេះដើម្បីការពារសុវត្ថិភាពខ្លួនឯង រាល់ពេលចូលបន្ទប់ទឹកសាធារណៈ គួរណាស់ត្រូវពិនិត្យមើលឲ្យបានគ្រប់ជ្រុង ចៀសវាងជួបរឿងស៊យធំ និងមានរូបភាព ឬវីដេអូបែកធ្លាយនៅលើអ៊ីនធើណែត ដោយសារតែពួកឆ្លៀតឱកាសទាំងអស់នោះ៕

[caption id="attachment_32495" align="alignnone" width="565"]60346478_435577637018167_1456661359851732992_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_32494" align="alignnone" width="670"]60309997_389177001685139_3037625713269145600_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_32491" align="alignnone" width="960"]60119729_596244210895554_5300084884163788800_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_32490" align="alignnone" width="1200"]60011235_876326176042826_2375681754427031552_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...