សេដ្ឋីសង្ហា ស្វែងរកជំនួយការផ្ទាល់ខ្លួនប្រាក់ខែជាង ៥ម៉ឺនដុល្លារ ថែមទាំងរ៉ាប់រងលើការស្នាក់នៅហូបចុកទៀត!

សេដ្ឋីសង្ហា ស្វែងរកជំនួយការផ្ទាល់ខ្លួនប្រាក់ខែជាង ៥ម៉ឺនដុល្លារ ថែមទាំងរ៉ាប់រងលើការស្នាក់នៅហូបចុកទៀត!

ថ្មីៗនេះ សេដ្ឋីសង្ហាវ័យ ២៦ឆ្នាំ ម្នាក់កំពុងស្វែងរកជំនួយការផ្ទាល់ខ្លួន ដើម្បីធ្វើដំណើរជុំវិញពិភពលោកជាមួយលោក ដើម្បីពង្រីកមុខជំនួញក្រុមហ៊ុនអេឡិចត្រូនិក និងក្រុមហ៊ុនបង្វឹកពាណិជ្ជកម្មរបស់លោក។

ដោយកាលពីប៉ុន្មានឆ្នាំកន្លងទៅសេដ្ឋីរូបសង្ហាដែលមានឈ្មោះថា  Matthew Lepre បានចំណាយពេលវេលាក្នុងការស្វែងយល់ពីប្រទេសជប៉ុន ទីក្រុងឌូបៃ ហាវ៉ៃ និងទីក្រុងកំណើតទីក្រុងស៊ីដនី ខណៈតុល្យភាពធនាគាររបស់លោកកំពុងកើនឡើងជាលំដាប់។ បច្ចុប្បន្នលោកកំពុងស្វែងរកជំនួយការជាមួយនឹងប្រាក់ខែប្រចាំ ៥២,០០០ដុល្លារអាមេរិក (តាមបទពិសោធន៍) រយៈពេល ១ឆ្នាំ ដើម្បីជួយកិច្ចការជំនួញរបស់លោកជុំវិញពិភពលោក។ លើសពីនេះទៅទៀតបន្ថែមពីប្រាក់ខែដែលមានស្រាប់ ការស្នាក់នៅក្នុងសណ្ឋាគារប្រណិត និងថ្លៃធានារ៉ាប់រងសុខភាពផងដែរ។

លោក Matthew Lepre បាននិយាយថា បុគ្គលិកថ្មីនឹងបានធ្វើដំណើរទៅប្រទេសផ្សេងៗគ្នារៀងរាល់ពីរបីខែម្តង ដូច្នេះពួកគេត្រូវការលិខិតឆ្លងដែនមានសុពលភាពសម្រាប់ឆ្នាំក្រោយ។ ឱកាសនេះនឹងអនុញ្ញាតឱ្យអ្នកដាក់ពាក្យដែលមានសំណាង មានបទពិសោធន៍ជាមួយវប្បធម៌ថ្មីៗនៃប្រទេសទាំងអស់នោះ។ លោក Matthew បាននិយាយថា «ការធ្វើដំណើរខណៈពេលដែលខ្ញុំធ្វើការ បានអនុញ្ញាតឱ្យខ្ញុំរស់នៅក្នុងជីវិតដ៏ល្អឥតខ្ចោះរបស់ខ្ញុំ ហើយខ្ញុំចង់ផ្តល់ឱកាសឱ្យនរណាម្នាក់ធ្វើដូចគ្នានេះជាមួយខ្ញុំដែរ។ លោកបាននិយាយថា ប្រភេទមនុស្សដែលល្អឥតខ្ចោះសម្រាប់ការងារនេះ មិនត្រឹមតែត្រូវតែស្រឡាញ់ការធ្វើដំណើរទេ ប៉ុន្តែត្រូវអាចបំពេញភារកិច្ចផ្សេងទៀតបាន ហើយពួកគេគួរតែមានជំនាញកុំព្យូទ័រ ធ្លាប់បានបង្ហាញសមត្ថភាពលើប្រព័ន្ធផ្សព្វផ្សាយ ចេះរៀបចំ មានឆន្ទៈរៀនអ្វីថ្មី និងមានមហិច្ឆតា»។

យ៉ាងម់េចដែរមានអ្នកចាប់អារម្មណ៍ដែរឬទេ?

[caption id="attachment_32513" align="alignnone" width="960"]D 3 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...

[caption id="attachment_32514" align="alignnone" width="960"]Dd 5 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_32515" align="alignnone" width="960"]Ddd 5 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_32516" align="alignnone" width="960"]Dddd 4 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_32517" align="alignnone" width="896"]Ddddd 4 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_32518" align="alignnone" width="960"]Dddddd 4 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...