ទើបដឹងថា ជាង២០មកនេះ ស៊ីន យូប៊ីន ធ្វើខួបកំណើត មិនដែលចំថ្ងៃពិត ព្រោះតែមានរឿងមិនល្អ… ទើបតែឆ្នាំនេះទេ Surprise ចង់បាក់ចង្កេះ! (មានវីដេអូ)

ទើបដឹងថា ជាង២០មកនេះ ស៊ីន យូប៊ីន ធ្វើខួបកំណើត មិនដែលចំថ្ងៃពិត ព្រោះតែមានរឿងមិនល្អ… ទើបតែឆ្នាំនេះទេ Surprise ចង់បាក់ចង្កេះ! (មានវីដេអូ)

ភ្នំពេញ៖ អាចនិយាយបានថា ជារឿងមួយដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត ចំពោះតារាស្រីវ័យក្មេង តូចច្រឡឹង មុខមានមន្តស្នេហ៍ កញ្ញា ស៊ីន យូប៊ី ដែលថ្មីៗនេះត្រូវបានក្រុមគ្រួសារ ក៏ដូចជាមិត្តជិតស្និទ្ធ បាន Surprise ខួបកំណើតឲ្យនាងចំថ្ងៃពិតប្រាកដ យ៉ាងរីករាយ ដែលខុសប្លែកពីរាល់ៗឆ្នាំ។

ជាការពិតណាស់ នៅក្នុងនោះត្រូវបានគេថា មូលហេតុដែល យូប៊ីន មិនដែលធ្វើខួបកំណើតខ្លួនឯងចំថ្ងៃពិត ក៏ព្រោះតែថ្ងៃកំណើតនាងមិនល្អ ឬអាចនិយាយបានថា មានបញ្ហាស្មុគស្មាញច្រើនក្នុងជីវិត ហើយក៏ត្រូវបានព្រះសង្ឃប្តូរថ្ងៃកំណើតឲ្យនាងវិញ តាំងពីនាងនៅតូចមកម៉្លេះ ដើម្បីនាំសិរីសួស្តីនិងសំណាងល្អមកដល់ជីវិតនាងវិញ។

ជាក់ស្តែង បើផ្អែកតាមរយៈគណនីហ្វេសប៊ុកផ្លូវការរបស់តារាស្រីរូបនេះ ក៏បានបង្ហោះរូបភាពនិងវីដេអូ អមជាមួយនឹងសាររៀបរាប់ថា៖ «ជាង 20ឆ្នាំមកនេះ មិនដែលបានធ្វើខួបចំថ្ងៃរបស់ខ្លួនឡើយ ព្រោះតែ ព្រះសង្ឃបានប្តូរថ្ងៃកំណើតអោយតាំងពីក្មេងព្រោះអីជាក្មេងដែលកើតមកមានបាតុភូតចម្លែកច្រើនពេក ហិហិហិ តែឆ្នាំនេះសុំឆ្លងខួបកំណើតចំថ្ងៃរបស់ខ្លួនម្តងណាច៎ា Thank my sweet family for this surprise អគុណដល់អ្នកចូលដៃចូលជើងផង ច៎ា» ។

គួរឲ្យដឹងផងដែរថា ជារៀងរាល់ឆ្នាំ តារាស្រីរូបស្រស់ កញ្ញា ស៊ីន យូប៊ីន គឺតែងតែរៀបចំធ្វើខួបកំណើតខ្លួនឯង នៅក្នុងខែមិថុនា (ថ្ងៃទី១២) មិនមែនក្នុងខែឧសភា ដែលជាថ្ងៃកំណើតនាងពិតប្រាកដនោះឡើយ។ ប៉ុន្តែមិនថាយ៉ាងណា នេះក៏ជារឿងមួយដ៏ពិសេសសផងដែរ ដែលនាងទទួលបានការ Surprise ដ៏ភ្ញាក់ផ្អើលមួយនេះ។

ទន្ទឹមនឹងនេះ ក៏មានមហាជនអ្នកគាំទ្រជាច្រើន បានជូនពរនាង និងសុំឲ្យនាងមានសេចក្តីសុខ សំណាងល្អ កុំឲ្យជួបបញ្ហាស្មុគស្មាញនៅក្នុងជីវិតផងដែរ៕

ទស្សនាវីដេអូខាងក្រោម៖

[caption id="attachment_32569" align="alignnone" width="640"]57363187_1533868966744235_2186151333055168512_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_32570" align="alignnone" width="639"]58461018_1540004519464013_5265284052654489600_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_32571" align="alignnone" width="640"]58818372_1542810319183433_5898184768331186176_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_32572" align="alignnone" width="960"]59996095_1551594111638387_416897357137838080_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...

[caption id="attachment_32573" align="alignnone" width="885"]60107790_1551594148305050_866048595818708992_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

 

[caption id="attachment_32574" align="alignnone" width="960"]60293688_1551594011638397_4049426012847472640_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_32609" align="alignnone" width="960"]60059194_1552055638258901_252225931597316096_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_32610" align="alignnone" width="960"]60089759_1552055661592232_8895556424604581888_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_32611" align="alignnone" width="960"]60142832_1552055488258916_6255868351956910080_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_32612" align="alignnone" width="960"]60324089_1552055614925570_1266233011142131712_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_32613" align="alignnone" width="960"]60340296_1552055581592240_1694670941109354496_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...