ស្អាតម្យ៉ាងដែរតើ! ទើបតែដឹងថា សំលៀកបំពាក់ជនជាតិកួយពិតជាស្រស់ស្អាតប្លែក ការពិតត្បាញដោយសរសៃអំបោះជ្រលក់រុក្ខជាតិ!

ស្អាតម្យ៉ាងដែរតើ! ទើបតែដឹងថា សំលៀកបំពាក់ជនជាតិកួយពិតជាស្រស់ស្អាតប្លែក ការពិតត្បាញដោយសរសៃអំបោះជ្រលក់រុក្ខជាតិ!

នៅក្នុងប្រទេសកម្ពុជាយើង សម្បូរទៅដោយជនជាតិផ្សេងៗរស់នៅចម្រុះគ្នា តាំងពីដើមយូរលង់ណាស់មកហើយ ដោយជនជាតិដែលរស់នៅព្រំដែន ឬក្នុងតំបន់ព្រៃភ្នំត្រូវបានគេហៅថាជាជនជាតិភាគតិច តែការពិតទៅមានឈ្មោះជនជាតិខុសប្លែកពីគ្នា ដូចជាជនជាតិ កួយ កូឡា ទំពួន ចារ៉ាយ ព្នង គ្រឹង ព្រៅ ស្ទៀង សំរែជង កាចក់ កាវេត ក្រោល ព័រ ល្មុំា សួយ ស្អូច រដែ ល្អិន ខា បាណា និងជនជាតិជាច្រើនផ្សេងទៀត។

ជាការពិតណាស់ជនជាតិនីមួយៗ តែងតែមានប្រពៃណីទំនៀមទំលាប់រៀងៗខ្លួន ទោះជាររស់នៅក្នុងទឹកដី ឬប្រទេសណាគឺតែងតែខិតខំថែរក្សាអ្វីដែលខ្លួនមានជានិច្ច។ ចំណែកជនជាតិកួយត្រូវបានគេដឹងថា រស់នៅតាមបណ្តាប្រទេសជាច្រើន ដូចជា ប្រទេសកម្ពុជាយើង ប្រទេសថៃ និងប្រទេសឡាវជាដើមដោយបានថែរក្សា និងអភិរក្សវប្បធម៌របស់ខ្លួនយ៉ាងល្អជាពិសេសគឺសំលៀកបំពាក់ជនជាតិកួយពិតជាស្រស់ស្អាតដូចគ្នា។

តាមរយៈទំព័រហ្វេសប៊ុក កួយតាក-Kui Tak បានបង្ហោះរូបភាពសំលៀកបំពាក់ជនជាតិ កួយជាច្រើនសន្លឹក ដែលបានសរសេររៀបរាប់ផងដែរថា៖ « សម្លៀកបំពាក់កួយ! ត្បាញដោយដៃ សរសៃអំបោះ ជ្រលក់ដោយរុក្ខជាតិ។ The KUI's clothes! » មើលទៅមានភាពស្រស់ស្អាតមួយបែបផងដែរ។

ដូច្នេះចង់ដឹងថា សំលៀកបំពាក់ជនជាតិកួយមានភាពស្រស់ស្អាតប្រណីត និងប្លែកភ្នែកយ៉ាងណា សូមតាមដានទស្សនារូបភាពខាងក្រោម៖

[caption id="attachment_32587" align="alignnone" width="694"]Screen Kouy សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_32582" align="alignnone" width="540"]57060799_823451121351726_8272244064502415360_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...

[caption id="attachment_32581" align="alignnone" width="640"]56938229_823450878018417_8718008854614376448_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_32586" align="alignnone" width="960"]60342115_2212560582407014_4178736689172185088_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_32585" align="alignnone" width="640"]60338637_2212560712407001_8413763052222021632_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_32584" align="alignnone" width="960"]60335732_2212560519073687_6557546227762724864_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_32583" align="alignnone" width="640"]60073994_2212560615740344_3057286054915604480_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ប្រភពរូបភាព៖ កួយតាក-Kui Tak

Loading...