តារាចម្រៀងថ្មី នៃ Dit Way Nation «Gabbie Elle » ចេញបទថ្មីភ្លាមមានការចាប់អារម្មណ៍យ៉ាងខ្លាំង!

តារាចម្រៀងថ្មី នៃ Dit Way Nation «Gabbie Elle » ចេញបទថ្មីភ្លាមមានការចាប់អារម្មណ៍យ៉ាងខ្លាំង!

ភ្នំពេញ៖ កាលពីថ្មីៗនេះ លោក ងួន ចាន់ដេវីត ឬ Ditway បានធ្វើការប្រកាសនូវសមាសភាពតារាចម្រៀងស្រីថ្មីម្នាក់ដែលស្ថិតក្រោម Label ដែលមានឈ្មោះថា Ditway Nation។ តារាចម្រៀងស្រីដ៏ស្រស់ស្អាតរូបនោះមានឈ្មោះថា ជា សុភ័ក្រនីន ឬ Gabbie Elle ដែលមានសម្ថភាពក្នុងការច្រៀងជាភាសាជាតិ និងអង់គ្លេស ហើយថែមទាំងអាចនិពន្ធបទចម្រៀងបានទៀតផង។

60302478_854273254923813_3198125793557348352_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

កាលពីម៉ោង ៧យប់នេះ បទចម្រៀង «Happy Place» របស់ Gabbie Elle បានធ្វើការចេញផ្សាយនៅលើ Facebook & Youtube DitWay Nation ដែលបទចម្រៀងនេះ កញ្ញាបានច្រៀងជាភាសាអង់គ្លេស និងភាសាខ្មែរផងដែរ។

60167759_854866444864494_5164148671029182464_o
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បទចម្រៀងនេះ ជាបទចម្រៀងមួយបទដែលនិយាយពីអារម្មណ៍របស់មនុស្សស្រីម្នាក់ដែលបានធ្វើខុសចំពោះមនុស្សខ្លួនស្រលាញ់ ហើយបានច្រៀងបទចម្រៀងនេះដើម្បីលួងលោមចិត្ត គូស្នេហ៍ឱ្យត្រឡប់មករកវិញ។

Maxresdefault (1)
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តោះកុំចាំយូរ ទៅស្ដាប់បទចម្រៀងនេះទាំងអស់គ្នាម្ដងមើលថាតើពីរោះយ៉ាងណា៖

Loading...