ញាក់សាច់! គ្រាន់តែឈុតរ៉ូប និងគ្រឿងអលង្ការ ដែល Chompoo ពាក់ក្នុងមួយកម្មវិធីនេះ តម្លៃជាង ១លានដុល្លារ!

ញាក់សាច់! គ្រាន់តែឈុតរ៉ូប និងគ្រឿងអលង្ការ ដែល Chompoo ពាក់ក្នុងមួយកម្មវិធីនេះ តម្លៃជាង ១លានដុល្លារ!

ថៃ៖ Chompoo Araya គឺជាតារាសម្ដែងស្រីថៃលំដាប់ជួរមុខមួយដួង ដែលទទួលបានភាពលេចធ្លោ និងប្រជាប្រិយភាពខ្ពស់គួរឲ្យកត់សម្គាល់ ពីសំណាក់អ្នកគាំទ្រ ពិសេសនាងក៏ជាតារាស្រីដែលមានភាពជោគជ័យខ្លាំង ទាំងនៅលើវិថីសិល្បៈ និងជីវិតគ្រួសារយ៉ាងសុខសាន្តទៀតផង។

ថ្វីបើបច្ចុប្បន្នតារាស្រីវ័យ ៣៧ឆ្នាំរូបនេះ បានសាងគ្រួសារជាមួយនឹងស្វាមីរូបសង្ហាជាអ្នកជំនួញ និងថែមទាំងទទួលបានចំណងដៃកូនប្រុសភ្លោះ យ៉ាងគួរឲ្យស្រលាញ់ក្តី ប៉ុន្តែបើក្រឡេកមកមើលពីការស្លៀកពាក់ តុបតែងខ្លួន និងរូបសម្រស់វិញ គឺនៅតែខ្ញង់ស្អាតដូចក្រមុំ ហើយក៏មិនចាញ់ទៅនឹងតារាស្រីថៃដទៃ ​​​​​​​​​​​​​​​​​ក្នុងសង្គមសិល្បៈនោះឡើយ។

ជាក់ស្តែង កាលពីថ្មីៗនេះ តារាស្រីអ្នកនាង Chompoo ក៏ត្រូវបានអញ្ជើញឲ្យមានវត្តមាននៅក្នុងកម្មវិធីប្រចាំឆ្នាំ Cannes Film Festival (មហោស្រពភាពយន្តប្រចាំឆ្នាំ) ដែលធ្វើឲ្យមហាជន អ្នកគាំទ្រ ដក.កចំហមាត់ ព្រោះតែរូបសម្រស់របស់ Chompoo គឺពិតជាស្រស់ស្អាតទាក់ភ្នែកតែម្តង។

អ្វីដែលរឹតតែធ្វើឲ្យមហាជនកាន់តែភ្ញាក់ផ្អើលទៀតនោះ ឈុតរ៉ូបពណ៌ស្វាយយ៉ាងស្រស់ស្អាត និងគ្រឿងអលង្ការ ដែលនាងគ្រងដើរលើកម្រាលព្រំក្រហមក្នុងកម្មវិធីនោះ ត្រូវបានគេដឹងថាមានតម្លៃដល់ទៅខ្ទង់លានដុល្លារឯណោះ។

បើតាមប្រភពច្បាស់ការណ៍ ពីសារព័ត៌មានថៃ រ៉ូបពណ៌ស្វាយ (លាយពណ៌.សនៅផ្នែកខាងលើ) ៣ជាន់ដូចស្រទាប់ផ្កានោះ ក៏បានរំលេចត្បូងគ្រីស្តាល់ពីខាងក្នុង យ៉ាងចែងចាំង អមមកជាមួយនឹងការពាក់គ្រឿងអលង្ការពេជ្រដែលជាម៉ាកប្រ៊េន Chopard ដោយរួមមាន ខ្សែ.ក ម៉ូតដំណក់ទឹក ដែលសរុបទាំងអស់ ៦០ការ៉ាត់ ជាមួយនឹងតម្លៃរហូតដល់ទៅ ៤០លានបាត ឬប្រមាណជាង ១លាន២សែនដុល្លារអាមេរិកឯណោះ៕

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

 

5015a7f1b007322b6afc56e4c7cc1444f9798423
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
60164508_3250511281641084_3982585631548112896_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
60227533_3250511121641100_5488739570293932032_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
60231858_3250510931641119_6325650734314422272_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
60246826_3250510464974499_8744779759432499200_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
60297685_3250511188307760_9069010822042222592_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
60342753_3250511001641112_4619138740168687616_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
60344504_3250510341641178_7339533169613340672_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
60535833_3250510651641147_7712146927143354368_n
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

 

Loading...