ដ្បិតថាជាតារាក្នុងផលិតកម្មផ្សេងគ្នា តែយ៉ាងណា មាស សុខសោភា នៅតែជាមិត្តល្អ ផ្ញើសារជូនពរ ឱក សុគន្ធកញ្ញាពីចម្ងាយ

ដ្បិតថាជាតារាក្នុងផលិតកម្មផ្សេងគ្នា តែយ៉ាងណា មាស សុខសោភា នៅតែជាមិត្តល្អ ផ្ញើសារជូនពរ ឱក សុគន្ធកញ្ញាពីចម្ងាយ

[caption id="attachment_33157" align="alignnone" width="633"]Bc53ca4df4ca3296c86eb14373791a7be83ca3f7 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_33161" align="alignnone" width="707"]Photo_2019 05 15_20 23 35 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_33185" align="alignnone" width="640"]60337309_10161659790910231_6038628111556280320_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ពិធីមង្គលការរបស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា នាព្រឹកនេះបានប្រព្រឹត្តិទៅយ៉ាងអធិកអធម ខណៈបានការចូលរួមពីសំណាក់ប្រមុខដឹកនាំរដ្ឋាភិបាល សិល្បករសិល្បការិនី និងមិត្តភក្តិរបស់កំពូលតារាចម្រៀងរូបនេះ និងអនាគតស្វាមី។

[caption id="attachment_33184" align="alignnone" width="2048"]60759287_10161659790570231_2060158673585438720_o សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_33185" align="alignnone" width="640"]60337309_10161659790910231_6038628111556280320_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_33187" align="alignnone" width="2048"]60194457_10161659790735231_4643270074050805760_o សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

គេឃើញវត្តមានកំពូលតារាចម្រៀង ជាច្រើននៃផលិតកម្មរស្មីហង្សមាស និងតារាចម្រៀងផ្សេងៗ បានចូលរួមអបអរសាទរប៉ុន្តែបែរជាវត្តមានមិត្តជិតស្និទ្ធរបស់ កូនក្រមុំ កញ្ញា មាស សុខសោភាទៅវិញ។ មុននេះបន្តិច កញ្ញា មាស​សុខសោភា បានបង្ហោះសារជូនពរ ខណៈដែលកញ្ញាអវត្តមានមិនអាចូលរួមបាន ដោយសារកញ្ញាមានភារកិច្ចនៅក្រៅប្រទេស។ នេះជាសារជូនពររបស់កញ្ញាមាស សុខសោភា៖

«ក្នុងនាមជាមិត្ររួមការងារម្នាក់ នាងខ្ញុំពិតជាមានអារម្មណ៍ថាសោកស្តាយដែលមិនបានចូលរួមក្នុងថ្ងៃពិសេសមួយនេះ ​ហើយវាលើសពីសោកស្តាយប្រសិនបើនាងខ្ញុំយកអារម្មណ៍ក្នុងនាមជាបងស្រីម្នាក់​ដែលមិនបាននិយាយពាក្យជូនពរដោយផ្ទាល់ដល់ប្អូនស្រី​ក្នុងថ្ងៃ​មង្គលដែលមានតែម្តងក្នុងជីវិត។បើសិនជាមានវេទមន្ត​​​ នាងខ្ញុំនិងធ្វើវាភ្លាមដើម្បីសម្រេចបំណងប្រាថ្នាចង់ចូលរួមកម្មវិធីអាពាហ៍ពិពាហ៍នេះ

Loading...

កញ្ញា​ គឺមិនត្រឹមតែជាមិត្ររួមការងារម្នាក់នោះទេ​ ថែមទាំងជាប្អូនស្រីដ៍ល្អម្នាក់របស់ខ្ញុំ។

យើងបានចែករំលែកអាថ៌កំបាំងជាច្រើន​ និងឆ្លងកាត់នូវអនុស្សាវរីយ៍សប្បាយរីករាយរួមគ្នារាប់មិនអស់។

អរគុណសម្រាប់ការណែនាំដល់បងស្រីម្នាក់នេះ​អំពីមេរៀនជីវិតជាអ្នកចម្រៀងនាពេលរាត្រី​ កំឡុងពេល​ដែលនាងខ្ញុំមកដល់រាជធានីភ្នំពេញដំបូង​ អរគុណសម្រាប់ការណែនាំដល់បងស្រីម្នាក់នេះឱ្យយល់​និងស្គាល់​អំពីអ្វីទៅដែលជា​ភាពសប្បាយរីករាយ lol,​ ​ ​និងការកំសាន្តជាមួយក្រុមការងារ។ អនុស្សាវរីយ៍ដ៏​ជូចត់មិនអាចបំភ្លេចបាននោះគឺពេលវេលាដែលកញ្ញា ​ជួយខ្ញុំផ្លាស់ប្តូរសំបកកង់របស់ខ្ញុំ​ទាំងកណ្តាលយប់នៅលើស្ពានជ្រោយចង្វារនៅពេលដែលយើងចេញពីច្រៀងជាមួយគ្នា។

សម្លាញ់ម្នាក់នេះ​ បងស្រីម្នាក់នេះ​ ពិតជារំភើប​​​​ ​ត្រេកអរ​ជាខ្លាំងដែលសម្លាញ់ក៏ដូចជាប្អូនស្រីបានរកឃើញ ដៃគូជីវិត។

សូមអបអរសាទរនិងជូនពរពីចង្ងាយដល់ប្អូនស្រីកញ្ញា​និងស្វាមីក្នុងថ្ងៃជ័យមង្គល​ទទួលបាននៅសុខ​ សុភមង្គល និងស្រឡាញ់គ្នាជារៀងរហូត !!!

#weddingday #sisters 😘😘😘🙏🙏🙏»

[caption id="attachment_33130" align="alignnone" width="612"]60205081_2229539463778843_7621452336136716288_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_33135" align="alignnone" width="720"]60345547_2246828818903523_1172394010153582592_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_33136" align="alignnone" width="960"]60354987_828342290874189_7486625431450288128_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_33140" align="alignnone" width="720"]60413681_2246828712236867_5967904946677350400_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...