សាហាវម៉្លេះ! ឆាតមកទាក់ទងប្តីគេហើយ គំរាមចង់ធ្វើស៊ីប្រពន្ធគេទៀត សំខាន់អួតខ្លួនជើងកាងកាប់ចាក់នៅភ្នំពេញទៀត! (មានវីដេអូ)

សាហាវម៉្លេះ! ឆាតមកទាក់ទងប្តីគេហើយ គំរាមចង់ធ្វើស៊ីប្រពន្ធគេទៀត សំខាន់អួតខ្លួនជើងកាងកាប់ចាក់នៅភ្នំពេញទៀត! (មានវីដេអូ)

ភ្នំពេញ៖ ផ្ទុះការភ្ញាក់ផ្អើល កាលពីពេលថ្មីៗកន្លងទៅនេះ បន្ទាប់ពីមានគណនីហ្វេសប៊ុកមួយ បានបង្ហោះចែកចាយរឿងនារីម្នាក់ ដែលលួចទាក់ទងមកប្តីខ្លួនតាមរយៈឆាតហ្វេសប៊ុក ដែលសុទ្ធតែទម្លាក់លេខឲ្យ ហើយថែមទាំងអួតក្ដែងៗ ថាខ្លួនជាក្រុមកាប់ឆៅ ឬបងធំនៅភ្នំពេញ ហើយថែមទាំងបបួលនាងជាប្រពន្ធណាត់វ៉ៃគ្នាមួយស្មើថែមទៀត។

ជាក់ស្តែង បើយោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Da Da បានបង្ហោះចែកចាយរូបភាព ជាមួយនឹងសារខ្លីរៀបរាប់ និងវីដេអូសារសំឡេង យ៉ាងដូច្នេះថា៖ «សាហាវណាស់ស្រីម្នាក់នេះ Chat មកប្តីខ្ញុំហើយអោយលេខទូរស័ព្ទទៀត តែខ្ញុំអ្នកលេង វាថាអោយខ្ញុំប្រយត្ន័ខ្លួនតិចវាមេភ្នំពេញ ក្រុមកាប់ឆៅ ហើយពូវាប៉ូលីសផ្កាយ6 អ្នកទំាងអស់គ្នាជួយខ្ញុំផងខ្លាចគេខ្លាំងណាស់ ជួយ Share អោយប៉ូលីសឃើញផង Chat មកប្តីខ្ញុំហើយគំរាមអោយខ្ញុំប្រពន្ធប្រយ័ត្នខ្លួនទៀត ប្តីអើយប្រពន្ធខ្លាចណាស់ Petter Black ពូគេផ្កាយ6» ។

ជុំវិញនឹងករណីនេះ អ្នកលេងហ្វេសប៊ុកមួយចំនួនធំ ក៏បានសម្ដែងការហួសចិត្ត ខណៈក៏មានអ្នកខ្លះបានបញ្ចេញមតិថា៖ «ក្មេងបែកស្លុយ សម្ដីចរឹតនិយាយចេញមកមិនដឹងហៅអីអោយសម បែបដើរអាសអោយលេខគេតាចឹងទេមើលទៅ បានគ្មានភាពអៀនខ្មាសខ្លួនជាស្រីសោះ» «ស្រីម្នាក់ហ្នឹងចេញសម្ដីមកប្រហែលបែកស្លុយហិតកាវបាតផ្សារម៉ង គ្មានភាពថ្លៃថ្នូក្នុងខ្លួនសោះ» «យើងជាភរិយាស្របច្បាប់ កុំទៅជ្រលក់ជាមួយនឹងកាកមនុស្សសំរាមអីគេហ្នឹង ប្រៀបដូចជាសំរាមដែលគេយកទៅបោះចោលចឹង» ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

Loading...

[caption id="attachment_33327" align="alignnone" width="500"]60345550_1159356010904100_3342297155510468608_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូសារសំឡេងដូចខាងក្រោម៖

Loading...