ត្បិតជាតារាល្បីប្រចាំប្រទេសមានទ្រព្យសម្បត្តិ រាប់លាន តែ​​ Rain  ប្រើប្រាស់ជីវិតធម្មតាបែបសាមញ្ញគួរឱ្យសរសើរ

ត្បិតជាតារាល្បីប្រចាំប្រទេសមានទ្រព្យសម្បត្តិ រាប់លាន តែ​​ Rain ប្រើប្រាស់ជីវិតធម្មតាបែបសាមញ្ញគួរឱ្យសរសើរ

កូរ៉េខាងត្បូង៖ Rain ដែល​មាន​ឈ្មោះ​ពិត​ថា Jung Ji Hoon  គឺជាកំពូលតារាចម្រៀង K-Pop ដែលបានកសាងកេរ្តិ៍ឈ្មោះតាំងពីជាតារាចម្រៀងផង និងជាតារសម្តែងផង រហូតទទួលបានភាពល្បីល្បាញនៅក្នុងប្រទេសកូរ៉េ និងបណ្តាប្រទេសទូទាំងពីភពលោក។

ឆ្លងកាត់រឿងរ៉ាវជាច្រើន និងប្រវត្តិជូរចត់តាំងពីក្មេងវ័យដោយមានគ្រួសារក្ស័យធន់ ​ជីវិតធ្លាក់ដុនដាប ម្តាយកើតជំងឺទឹកនោមផ្អែមគ្មានប្រាក់ព្យាបាលរហូតដល់បាត់បង់ជីវិតក្លាយជាកូនកំព្រាខ្លួនមួយ  Rain បានតស៊ូជំនះឧបសគ្គ និងការលំបាកនានានៅក្នុងជិវិតខ្លាំងណាស់ ​ដោយប្រឹងប្រែងធ្វើការចិញ្ចឹមខ្លួនឯងតាំងពីតូច រៀនបណ្តើរ ធ្វើការនៅតាមក្លឹបបណ្តើរ ។ ដោយចិត្តស្រលាញ់សិល្បៈ Rain  បានជួបឧបសគ្គយ៉ាងខ្លាំងបន្ថែមទៀត ព្រោះតែគេយល់ថាលោកមានមុខមាត់មិនសមជាតារា ទោះជាយ៉ាងណា ការប្រឹងប្រឺងបញ្ចេញសមត្ថភាពជាច្រើនឆ្នាំ បានធ្វើឱ្យលោកមានភាពជោគជ័យដល់ថ្ងៃនេះទាំងកេរ្តិ៍ឈ្មោះ និងទ្រព្យសម្បត្តិ រហូតជាប់ជាអ្នកសិល្បៈដែលមានទ្រព្យសម្បត្តិប្រមាណជា ២០ លានដុល្លារ។

តារាចម្រៀង និងសម្តែងប្រុស ដែលមានអ្នកគាំទ្រដ៏ធំនៅអាស៊ីនេះ បើទោះបីជាបានរៀបការរួចហើយក្តី តែសន្ទុះនៃការគាំទ្រមិនអន់ថយនោះឡើយ។ អ្វីដែលកាន់តែចាប់់អារម្មណ៍ Rain និងភរិយាជាតារាសម្តែងស្រីល្បីឈ្មោះមួយរូបផងដែរមានឈ្មោះថា Kim Tae Hee គឺជាមនុស្សដែលចូលចិត្តភាពស្ងប់ស្ងាត់ និងប្រើប្រាស់ជីវិតឯកជនខ្ពស់ខ្លាំងណាស់។ ជាក់ស្តែងក្រោយពីបានស្គាល់គ្នាដំបូងពេលថតផ្សព្វផ្សាយផលិតផលមួយរួមគ្នា គូស្នេហ៍ទាំង២បានមើលចិត្តថ្លើមគ្នាជាង ៤ឆ្នាំ ទើបសម្រេចចិត្តរៀបអាពាហ៍ពិពាហ៍នៅក្នុងខែ មករា ឆ្នាំ ២០១៧ ក្នុង ព្រះវិហារកាតូលិក Gahoe-dong នៃទីក្រុងសេអ៊ូល ដោយមិនធ្វើការបង្ហើបថ្ងៃពិតប្រាកដ ផ្សព្វផ្សាយ ឬអញ្ជើញអ្នកណាចូលរួមឡើយ គឺមានត្រឹមតែក្រុមគ្រួសារ និងមិត្តដែលជិតស្និទ្ធតែប៉ុន្មាននាក់ចូលរួមប៉ុណ្ណោះ។ តែឯការចំណាយលើការរៀបការត្រូវបានគេដឹងថា មិនដល់ ២០០០ដុល្លារផង សូម្បីតែទីតាំង និងរូបភាពរៀបការមួយសន្លឹកក៏មិនបែកធ្លាយទាល់តែសោះ គឺមានត្រឹមរូបថត ២ ទៅ៣សន្លឹកដែលបានមកពីមិត្តជិតស្និទ្ធរបស់លោក។

គ្រួសារដែលមានឈ្មោះជាមហាសេដ្ឋីក្នុងពិភព K-pop មួយគូនេះ មានការលាក់លៀមសូម្បីតែការរស់នៅ ទីកន្លែងស្នាក់នៅ រួមទាំងរូបថតគូ ហើយសូម្បីតែពេលដែលអ្នកនាង Kim Tae Hee និងសម្រាលកូន មិនមានរូបភាពបែកធ្លាយសូម្បីតែមួយសន្លឹកនោះឡើយ។ តាមការបកស្រាយរបស់ Rain លោកបាននិយាយថា ទាំងលោក និងភរិយាសុទ្ធតែអ្នកស្រលាញ់ភាពស្ងប់ស្ងាត់ និងការប្រើជីវិតឯកជន ជាពិសេសកូនៗរបស់លោក លោកចង់ឱ្យពួកគេប្រើជីវិតដូចជាក្មេងធម្មតា អាចទៅសាលារៀន មានមិត្តភក្តិ និងទៅណាមកណាដោយមិនបាច់ខ្វល់ខ្វាយពីមនុស្សជុំវិញ ឬទទួលបានការចាប់អារម្មណ៍ពីមនុស្សទូទៅឡើយ។

គួរបញ្ជាក់ផងដែរថា សព្វថ្ងៃ Rain ក៏បានបើកផលិតកម្មចម្រៀងខ្លួនឯងផ្ទាល់ខ្លួនដោយមិនទាន់បានបញ្ចេញអ្នកចម្រៀងជាផ្លូវការនៅឡើយទេ ព្រោះស្ថិតនៅក្នុងអំឡុងពេលជ្រើសរើសយ៉ាងហ្មត់ចត់ និងការហ្វឹកហ្វាត់ខ្ពស់ផងដែរ។ អ្វីដែលសំខាន់ Rain និងភរិយាក៏បានបើកអាជីវកម្មខាងអចលនទ្រព្យផងដែរ ដែលធ្វើឱ្យទ្រព្យសម្បត្តិរបស់គូស្នេហ៍ទាំងពីររឹតតែកើនឡើងទ្វេរដង តែបើនិយាយពីជីវិតសព្វថ្ងៃគឺមានភាពអាថ៌កំបាំង និងសាមញ្ញាបំផុត៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

រក្សាសិទ្ធ៖ SadLife

[caption id="attachment_33499" align="alignnone" width="580"]Sakkarach Richest Korean Star 005 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...

[caption id="attachment_33491" align="alignnone" width="600"]14e9d451b80a5fc6c22cb71529634448ea45f29c សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_33493" align="alignnone" width="960"]16002734_672065872966210_2000574564769267255_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_33494" align="alignnone" width="690"]16105990_899478863527534_3587030469249741793_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_33497" align="alignnone" width="600"]Cab06252c68db8a21891d01079d46cc55434c5d1 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_33498" align="alignnone" width="640"]Rain Smart Mega Concert (6) សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_33496" align="alignnone" width="600"]A60a8e32dccbed82c825ee1302048fd7897b251f សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_33495" align="alignnone" width="500"]16508240_1873723276200606_8145207004216036723_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...