ស្អាតហើយចិត្តល្អទៀត! ម្ចាស់សិប្បកម្មក្មេងខ្ចីមួយរូប យកជំនួយជូនសិល្បករខ្មែរ យាយ ណយ សំណាង ​ដែលកំពុងតែជួបទុក្ខលំបាក!

ស្អាតហើយចិត្តល្អទៀត! ម្ចាស់សិប្បកម្មក្មេងខ្ចីមួយរូប យកជំនួយជូនសិល្បករខ្មែរ យាយ ណយ សំណាង ​ដែលកំពុងតែជួបទុក្ខលំបាក!

ភ្នំពេញ៖ ដូចដែលលោកអ្នកបានដឹងរួចមកហើយថា សិល្បករចាស់បុរាណខាងផ្នែកអាយ៉ៃ លោកយាយ ណយ សំណាង កំពុងតែជួបប្រទះនឹងបញ្ហាលំបាកខាងជីវភាព ​ហើយជំងឹក៏រឹតរួមរាងកាយ ធ្វើឱ្យលោកយាយមិនអាចមានលទ្ធភាពព្យាបាលជំងឺឱ្យជាសះស្បើយបាន។

ទន្ទឹមនឹងនោះ ក្រោយពីបានឃើញការលំបាករបស់លោកយាយ មានសិល្បករខ្មែរជាច្រើនបានចូលរួមជួយលោកយាយផងដែរ មានទាំងរបស់របរប្រើប្រាស់ ថ្នាំសង្កូវ និងទឹកប្រាក់មួយចំនួនទៀតផង។

ដោយមិនអាចទ្រាំមើលនឹងភ្នែក ម្ចាស់សិប្បកម្មខ្មែរដ៏ក្មេងខ្ចី និងសម្រស់បានមួយរូបបានចេញមុខជួយដល់ លោកយាយ ណយ សំណាងផងដែរ យោងតាមផេកហ្វេកប៊ុក ឈ្មោះ RARY Handicraft បានបង្ហោះជាសារថា៖  « ដោយមើលឃើញស្ថានភាពលំបាករបស់អ្នកសិល្បៈជើងចាស់ផ្នែកចំរៀងអាយ៉ៃឆ្លងឆ្លើយ លោកយាយ ណយ សំណាង ដែលបច្ចុប្បន្នលោកយាយមានអាយុ ៧៧ ឆ្នាំ ហើយលោកយាយមានជីវភាពលំបាកថែមទាំងមានជំងឺប្រចាំកាយ ពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការព្យាបាលជំងឺ ទើបបងស្រី កូវ ច័ន្ទសុវណ្ណារិទ្ធ (បងភាព) បានចាត់តាំងតំណាងពីខាងសិប្បកម្ម រ៉ារី អោយយកអំណោយជាថវិកាចំនួន ១០០០ ដុល្លារអាមេរិច ដើម្បីជួយសំរួលដល់លោកយាយ និងក្រុមគ្រួសារក្នុងការព្យាបាលជំងឺ និងទិញថ្នាំសង្កូវផ្សេងៗ។ តាមពិតបងស្រីមានបំណងទៅជួបសួរសុខទុក្ខលោកយាយដោយផ្ទាល់ដែរប៉ុន្តែបងស្រីមានធុរៈបន្ទាន់ទើបមិនអាចចុះទៅជួយលោកយាយបានពេលនេះ។ សូមបួងសួងអោយព្រះប្រទានពរដល់លោកយាយ ណយ សំណាង សូមមានសុខភាពល្អ ព្រមទាំងបងស្រីភាព និងក្រុមគ្រួសារ សូមជួបប្រទះតែសេចក្តីសុខ សុភមង្គល ជោគជ័យគ្រប់ភារកិច្ច និងរីកចំរើនក្នុងមុខរបរអាជីវកម្ម🙏🏻🙏🏻🙏🏻»។

បន្ទាប់ពីបានឃើញទង្វើល្អ និងសប្បុរសបែបនេះ ​បានធ្វើឱ្យមហាជនជាច្រើនមានការកោតសរសើរមែនទែនចំពោះទឹកចិត្តសប្បុរសថ្លៃថ្លៃរបស់អ្នកស្រី ថែមទាំងមានការស៊ែរចែករំលែកតៗគ្នាពេញបណ្តាញសង្គមទៀតផង៕

Loading...

[caption id="attachment_33572" align="alignnone" width="640"]60443062_906664509665286_8604263182720040960_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_33573" align="alignnone" width="532"]60577138_906664526331951_6762760005683773440_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_33571" align="alignnone" width="960"]60346647_906664552998615_2328822196643823616_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_33570" align="alignnone" width="960"]60338966_906664559665281_3914404477423058944_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...