ក្តៅៗ​​ទីបំផុត ​2NE1  បានជួបជុំគ្នា ​ក្នុងថ្ងៃគម្រប់ខួបការបង្កើតក្រុម ១០ឆ្នាំ ក្តុកក្តួល ហើយរំភើបឡើងយំពេញហ្នឹង! (មានវីដេអូ)

ក្តៅៗ​​ទីបំផុត ​2NE1  បានជួបជុំគ្នា ​ក្នុងថ្ងៃគម្រប់ខួបការបង្កើតក្រុម ១០ឆ្នាំ ក្តុកក្តួល ហើយរំភើបឡើងយំពេញហ្នឹង! (មានវីដេអូ)

កូរ៉េខាងត្បូង៖ អ្នកដែលស្នេហាវិស័យ ​K-Pop  ជឿជាក់ថា ​ពិតបានស្គាល់ក្រុមដ៏ល្បីឈ្មោះ  2NE1  ហើយគឺជាក្រុម១ក្នុងចំណោមក្រុមចម្រៀងជាច្រើនដែលបានបើកមុខមាត់ប្រទេសកូរ៉េខាងត្បូងទៅកាន់ពិភពលោកតាមរយៈបទចម្រៀងល្បីៗរបស់ពួកគេ។

2NE1  ចាត់ទុកថាជាក្រុមល្បីឈ្មោះមួយក្នុងវិស័យ ​K-Pop ហើយបើទោះបីជាក្រុមចម្រៀងដ៏ល្បីមួយនេះបានរំសាយក្រុមចោលដោយហេតុផលផ្ទៃក្នុងផលិតកម្មក្តី ​តែសមាជិកទាំងអស់គឺសុទ្ធតែស្រលាញ់រាប់អានគ្នាជានិច្ច។ ហើយអ្វីដែលអ្នកគាំទ្រ ​ឬហៅថា ​Blackjack ទូទាំងប្រទេសចង់ឃើញនោះគឺការបង្កើតជួបជុំក្រុមជាថ្មី ​ឬហៅថាការ  Come Back  មកវិញ។

អ្វីដែលកាន់តែពិសេសនៅក្នុងថ្ងៃនេះ ​ត្រូវជាខួបគម្រប់១០ឆ្នាំ នៃការបង្កើតក្រុម ​2NE1  ស្រាប់តែក្នុងគណនី ​Instagram  របស់  ​CL  ដែលជាមេក្រុមបានធ្វើការ Lives  ផ្ទាល់នៃការជួបជុំក្រុមនៅហាងអាហារមួយកន្លែង ​ថែមទាំងមាននំខេករូប​​ 2NE1  ផងដែរ ​បានធ្វើឱ្យអ្នកគាំទ្រសម្តែងក្តីរីករាយ ​និងរំភើបដូចៗគ្នា។

មិនខុសពីអ្នកគាំទ្រ ​ទាំង​ CL  Park Bom Sandara  និង ​Minzy  សុទ្ធតែមានក្តីរំភើប និងសប្បាយរីករាយជាខ្លាំង ដែលបានមកជួបជុំនៅថ្ងៃនេះ ​ហើយ ​Sandara និង ​Park Bom  ថែមទាំងបានយំព្រោះតែក្តុកក្តួលចិត្តផងដែរ។ នៅក្នុងនោះ ​CL បានបង្ហោះរូបជាច្រើននៃការជួបជុំគ្នាថែមទាំងសរសេរថា៖ « ពួកយេីងមិនងាយបានជួបគ្នាទេ ចឹងថ្ងៃនេះខ្ញុំជាអ្នកចេញ ថ្លៃនំខេក និងថ្លៃម្ហូបទាំងអស់ អរគុណដល់អ្នកគាំទ្រ និងសមាជិកទាំងបី ដែលបានចំណាយពេលមកជួបគ្នា និងធ្វេីអោយមានថ្ងៃនេះកេីតទ្បេីង តោះយេីងនាំគ្នាបួងសួង» ហើយ ​CL បានផុសរូបបន្ថែមជាមួយនឹងរូបជាច្រើនទៀតថា « + like the kids who are excited to live + ​»។ 

សម្រាប់សមាជិកម្នាក់ទៀតគឺ Sandara Park ក៏បានបង្ហោះរូប 2NE1 ថ្ងៃនេះក្នុង Instagram ផងដែរ ជាមួយនឹង captionថា ៖ « នៅឆ្នាំ 2009 បួននាក់ខ្ញុំគឺពិបាកចិត្តណាស់ បារម្ភថាតើពិភពលោកនឹងទទួលយកពួកយើងបានអត់ ពួកយើងមិននឹកស្មានទេថាពួកយើងមានហ្វេនដ៏អស្ចារ្យដូចជាពួកអ្នក ពួកយើងក៏មិននឹកស្មានដែលថាពួកយើងមានហ្វេនមកពីប្រទេសខុសៗគ្នាក្នុងពិភពលោកដែរ ប្រទេសដែលពួកយេីងមិនសូម្បីតែចេះនិងនិយាយភាសាអ្នក ពួកយើងមានមោទនភាពសម្រាប់ការស្រលាញ់អ្នក ហើយព្រោះតែមានហ្វេននិងការគាំទ្រគ្រប់ប្រទេសទើបធ្វើអោយពួកយើងមានឱកាសបានដើរគ្រប់ប្រទេស ទាំងដែលពីមុនពួកយើងស្គាល់ត្រឹមមើលផែនទីសោះ។ 10 ឆ្នាំក្រោយមកនេះ អ្នកនៅតែនៅជាមួយយើង ទាំងរួមសុខទុក្ខទឹកភ្នែកនិងភាពសើចក្អាក់ក្អាយ បើទោះបីជាពួកយើងមានម៉ូតសក់ចម្លែក និងខោអាវទ្បើងឆាកមើលទៅប្លែកៗ អ្នកនៅតែស្រលាញ់និងគាំទ្រពួកយើង ខ្ញុំមិននឹកស្មានសោះថាអ្នកពិតជាមានន័យណាស់សម្រាប់ពួកយើង ស្រីកូរ៉េ 4 នាក់ដែលគ្រាន់តែច្រៀងរាំលើឆាកសោះ ពួកយើងអរគុណអ្នកមិនគ្រប់គ្រាន់សោះ សង្ឃឹមថាថ្ងៃណាមួយបានអរគុណផ្ទាល់ និងអោបអ្នកអោយបានគ្រប់ៗគ្នា តែខ្ញុំសង្ឃឹមថាសារមួយនេះនិងគ្រប់គ្រាន់សម្រាប់បញ្ជាក់ពីក្តីស្រលាញ់រវាងពួកយើងទៅកាន់អ្នក អរគុណ ខ្ញុំស្រលាញ់អ្នក​»។

ពិតរំភើបណាស់! តើប្រិយមិត្តយល់យ៉ាងណាដែរ?​ សូមទស្សនាវីដេអូខាងក្រោម៖

[caption id="attachment_33700" align="alignnone" width="770"]60346825_633769840421034_2214965899276845056_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_33701" align="alignnone" width="930"]60556624_633816240416394_3369276245983363072_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_33699" align="alignnone" width="960"]60685642_634117957052889_8491149605457625088_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_33698" align="alignnone" width="960"]60657216_447001802701763_8128900746474160128_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_33692" align="alignnone" width="960"]60441840_634149067049778_5862890299050688512_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_33693" align="alignnone" width="846"]60460503_447026326032644_4911413510929383424_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_33689" align="alignnone" width="960"]60350168_634119387052746_661401646206550016_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_33688" align="alignnone" width="960"]60342772_447006589367951_7123177061115494400_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...

[caption id="attachment_33691" align="alignnone" width="538"]60387994_634197980378220_5213293580910592000_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_33690" align="alignnone" width="960"]60353772_447006582701285_2338621976278466560_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_33684" align="alignnone" width="960"]60320395_634139697050715_8204779078994100224_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_33686" align="alignnone" width="960"]60336411_634205717044113_5162182911742443520_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_33683" align="alignnone" width="960"]60292623_634110983720253_8942903512715493376_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_33682" align="alignnone" width="848"]60266944_446998702702073_4115057876249083904_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_33687" align="alignnone" width="960"]60341485_447006626034614_1711207634645811200_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_33695" align="alignnone" width="960"]60485305_634179953713356_285189693924966400_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_33697" align="alignnone" width="540"]60620261_446998699368740_4528902044215410688_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_33696" align="alignnone" width="960"]60617130_447006716034605_2342558837791260672_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

ប្រភព៖​2NE1 កម្ពុជា និង ​Park Bom កម្ពុជា

Loading...