កាលពីយប់មិញ ផ្ទះលោកតា ព្រហ្ម ម៉ាញ ត្រូវចោរចូលផ្ទះ​ បាត់បង់ទ្រព្យសម្បត្តិមិនចេះស្ទើរ

កាលពីយប់មិញ ផ្ទះលោកតា ព្រហ្ម ម៉ាញ ត្រូវចោរចូលផ្ទះ​ បាត់បង់ទ្រព្យសម្បត្តិមិនចេះស្ទើរ

ភ្នំពេញ៖  ​ជារឿងមួយគួរឱ្យភ្ញាក់ផ្អើល ដោយកាលពីយប់មិញ ​ផ្ទះរបស់តារាអាយ៉ៃជើងចាស់មានឈ្មោះល្បីល្បាញ លោកតា ​ព្រហ្ម​ ម៉ាញ ត្រូវបានចោរចូលទៅគាស់ផ្ទះ  បាត់បង់ទ្រព្យសម្បត្តិដែលខំរកច្រើនឆ្នាំអស់មិនស្ទើរ កាលពីយប់មិញនេះ។

ពត៌មាននេះត្រូវបានទម្លាយឱ្យដឹង តាមរយៈគណនីផេក ​នាយព្រែក បានបង្ហោះទិដ្ឋភាពផ្ទះលោកតាព្រហ្ម ម៉ាញ ​ដែលត្រូវចោរចូលលួច ដោយបានសរសេរជាសារផងដែរថា៖ « ពិតជាគួរអោយសោកស្ដាយណាស់ចំពោះលោកអ៊ុំ ព្រហ្ម ម៉ាញ ដែលកាលពីយប់មិញវេលាម៉ោងប្រហែល8យប់ មានចោរបានគាស់ផ្ទះរបស់លោកអ៊ុំដែលស្ថិតនៅទួលគោកយកប្រាក់អស់ចំនួន5មុឺនដុល្លារ និង សំភារ:មានតម្លៃមួយចំនួនទៀត។ លោកអ៊ុំវ័យជិត70ឆ្នាំហើយមិនដឹងថាអ៊ុំនឿយហត់យ៉ាងណាខ្លះ ទៅសម្ដែងនៅខេត្ដណាខ្លះទំរំាសំន្សំបានប្រាក់នេះ ។ ពេលនេះសមត្តកិច្ចកំពុងកំណត់មុខសញ្ញាដើម្បីស្រាវជ្រាវ សង្ឃឹមថានឹងអាចចាប់ជនល្មើសបាន និងយកប្រាក់ទាំងនោះមកវិញបានចុះ 🙏»។

ក្រោយពីបានឃើញការផុសបែបនេះ មានអ្នកលេងបណ្តាញសង្គមជាច្រើនសម្តែងនូវក្តីសោកស្តាយជាខ្លាំងចំពោះការបាត់បង់របស់តារាជើងចាស់យើងម្នាក់នេះ ​ថែមទាំងអំពាវនាវឱ្យសមត្ថកិច្ចប្រញាប់ចាត់វិធានការដុតដៃដុតជើងជួយស្វែងរកផងដែរ៕

[caption id="attachment_33755" align="alignnone" width="655"]Prom សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...

[caption id="attachment_33754" align="alignnone" width="720"]60358637_980722852123366_7835928485909495808_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_33753" align="alignnone" width="720"]60343298_980722878790030_676022303292653568_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_33752" align="alignnone" width="720"]60341281_980722865456698_920669211045396480_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_33751" align="alignnone" width="720"]60248417_980722858790032_5763382529641938944_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...