អស់ទាស់! Page ល្បីមួយ ទម្លាយចរិតពិតរបស់ ទេព បូព្រឹក្ស ឡើងធ្វើឱ្យផ្អើលពេញហ្នឹង!

អស់ទាស់! Page ល្បីមួយ ទម្លាយចរិតពិតរបស់ ទេព បូព្រឹក្ស ឡើងធ្វើឱ្យផ្អើលពេញហ្នឹង!

ភ្នំពេញ៖ ទេព បូព្រឹក្ស គឺជាតារាចម្រៀងម្នាក់ដែលមានភាពបត់បែនខ្ពស់ តាំងពីប្រឡូកចូលសិល្បៈដំបូង រហូតដល់ពេលនេះ ព្រោះ បូព្រឹក្ស អាចច្រៀងបានច្រើនទម្រង់តាំងពីបទមនោសញ្ចេតនា លន្លង់លន្លោច ញាក់កន្ត្រាក់អារម្មណ៍ រហូតដល់ការរ៉េបថែមទៀតផង។

ក្រៅពីតារាចម្រៀងដ៏ពេញនិយមក្នុងពេលបច្ចុប្បន្នជាមួយនឹងការលេងខ្លួនប្លែកៗ មិនដែលជាន់គ្នាគ្រប់កម្មវិធី ទេព បូព្រឹក្សគឺជាតារាស្រីម្នាក់ដែលមានចរិតដូចកូនក្មេង ចូលចិត្តលេងសើច និងមានភាពរួសសាយខ្លាំងផងដែរនៅក្នុងសង្គមសិល្បៈ។

តែទោះជាយ៉ាងណាការពិតចរិតរួសរាយមិនប្រកាន់ខ្លួនរបស់ បូព្រឹក្ស ត្រូវបានគេដឹងថាជាចរិតពិតរបស់នាងពីធម្មជាតិ សូម្បីតែជាមួយអ្នកគាំទ្រ ក៏នាងមានភាពរួសរាយបែបនេះដែរ។ អ្វីដែលកាន់តែភ្ញាក់ផ្អើល ប៉ុន្មានម៉ោងនេះ មានគណនីផេកល្បី មួយមានឈ្មោះថា តារាខ្មែរ តារាថៃ តារាកូរ៉េ ស្រាប់តែបានសរសេរសំណេរដ៏វែងអន្លាយមួយ និយាយពីចរិតពិតរបស់ ទេព បូព្រឹក្ស ធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង ដោយបានរៀបរាប់ថា៖ « ខ្ញុំមិនមែនហ្វេនរបស់គាត់ទេតែចូលចិត្តគាត់ធម្មតា កាលពីមួយឆ្នាំមុន ខ្ញុំធ្លាប់សាកឆាតទៅគាត់ និយាយរឿងមួយ តែមិនគិតថាគាត់Reply ទេព្រោះគិតថាល្បីអត់មានពេលតបសារ តែប្រហែលជាមួយថ្ងៃក្រោយគាត់តបសារ ការនិយាយស្តីរបស់គាត់កាន់តែធ្វេីអោយខ្ញុំនេះចូលចិត្ត អត់រិកទេ អត់លេងចរិក គឺVoiceសម្លេងចំៗតែម្តង ហៅយេីងអូនៗពេញមាត់ អ្វីដែលគាត់តែងតែនិយាយពេលលេងជាមួយខ្ញុំគឺ បងសុំទោសណាពៅ បងអត់សូវមានពេលលេងពេលថ្ងៃទេព្រោះយប់ច្រៀងចឹងបងគេងយូរ ពេលខ្លះធ្លាប់លេងជាមួយគាត់ម៉ោង១យប់ ❤️យើងស្អប់គេស្អប់ទៅ តែត្រូវចាំថាបើយើងស្អប់គេព្រោះលឺពីអ្នកផ្សេងមិនមែនជួបខ្លួនឯង នោះយេីងប្រៀបដូចជាមនុស្សដែលមានគំនិតខ្លួនឯងតែខ្ចីគំនិតគេមកគិតជំនួស»។

បន្ទាប់ពីបានឃើញបែបនេះ មានអ្នកគាំទ្រ និងមិត្តលេងហ្វេសបុកជាច្រើនបានកោតសរសើរជាខ្លាំងចំពោះចរិតពិតរបស់ ទេព បូព្រឹក្ស ដែលមិនប្រកាន់ខ្លួនជាតារាល្បី តែនៅតែមានភាពរួសរាយចំពោះហ្វេនគ្រប់គ្នា ហើយឆ្លៀតពេលវេលានិយាយលេងជាមួយអ្នកគាំទ្រទៀតផង៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

[caption id="attachment_33771" align="alignnone" width="655"]Boprek សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_33767" align="alignnone" width="642"]60463782_2800978643461380_7362889068625002496_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...

[caption id="attachment_33769" align="alignnone" width="960"]60614151_2464811750247440_4905722017837219840_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_33765" align="alignnone" width="960"]60354041_2464811660247449_7339943532263636992_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_33763" align="alignnone" width="960"]60335916_2464812013580747_2032339169681866752_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_33762" align="alignnone" width="960"]60248009_2464811940247421_4906308057534824448_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_33768" align="alignnone" width="640"]60561424_2464811786914103_6174821408548323328_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

Loading...