គួរឱ្យចាប់អារម្មណ៍ណាស់! មីសបុរាណ កំពុងវាយលុកទីផ្សារ ត្រូវការដៃគូសហការបន្ថែម ដើម្បីបង្កើនទីផ្សារកាន់តែទូលាយ

គួរឱ្យចាប់អារម្មណ៍ណាស់! មីសបុរាណ កំពុងវាយលុកទីផ្សារ ត្រូវការដៃគូសហការបន្ថែម ដើម្បីបង្កើនទីផ្សារកាន់តែទូលាយ

«អ្វីគ្រប់យ៉ាងរបស់ខ្ញុំកើតចេញពីការលំបាក និងការតស៊ូជំនះរាល់គ្រប់ឧបសគ្គ ដែលអ្នកគ្រប់គ្នានឹកស្មានមិនដល់ » នេះគឺជាពាក្យសម្តីដ៏សែនមានន័យចាក់ដោត និងការរៀបរាប់ពីជីវិតតស៊ូរបស់ម្ចាស់ម៉ាកសញ្ញាផលិតផលថែរក្សាសម្រស់ពីធម្មជាតិ Miss Borann ទម្រាំទទួលភាពជោគជ័យរាល់ថ្ងៃនេះ នៅក្នុងការដាក់លក់ផលិតផលខ្មែររួមមានដូចជា៖

– ផលិតផលស្ក្រាប់ធ្វើពីរមៀតសុទ្ធ ពន្លៃសុទ្ធ រមៀតលាយពន្លៃ ផលិតផលអំពិលទុំធម្មជាតិ

– ផលិតផលខាត់ស្បែកប្រើគ្រឿងផ្សំធម្មជាតិរបស់ខ្មែរសុទ្ធសាធ រួមទាំងផលិតផលនានាជាច្រើនមុខទៀត ស្ថិតនៅក្នុងតម្លៃសមរម្យ និងមានប្រសិទ្ធភាពខ្ពស់មិនប៉ះពាល់ដល់សុខភាពស្បែក ថែមទាំងទទួលស្គាល់ពីក្រសួងសុខាភិបាលផងដែរ។

- មានសេវាកម្មអប់ ស្ក្រាប់ និងម៉ាស្សាស្បែកដោយអ្នកជំនាញ បូករួមនឹងផលិតផលបែបធម្មជាតិ១០០% សម្រាប់អ្នកដែលមមាញឹក មិនសូវមានពេលវេលាគ្រប់គ្រាន់ទិញផលិតផលយកទៅប្រើប្រាស់ដោយខ្លួនឯងទៀតផង។

[caption id="attachment_34043" align="alignnone" width="1280"]3 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ជាមនុស្សស្រីម្នាក់ចាប់ផ្តើមការស្រលាញ់ពេញចិត្តគ្រឿងផ្សំពីធម្មជាតិតាំងពីវ័យ១៥ឆ្នាំ ចង់ស្គាល់រសជាតិស្អាត ចង់ចេះធ្វើថ្នាំសាច់ស្អាត ទើបទៅសុំរៀនរូបមន្តពីចាស់ៗ រហូតមិត្តភក្តិនៅសាលាបង្អាប់ថាសាច់ស្អាតស្រស់ថ្លាដូចអ្នកកូនខ្ចី ។ នោះក៏ដោយសារតែការប្រឹងកែច្នៃ និងប្រើប្រាស់ផលិតផលធម្មជាតិរបស់ខ្លួនឯងគួបផ្សំផង ពេលនេះអ្នកនាងមានកូនមួយទៅហើយ តែនៅតែមានសម្រស់ស្រស់ស្អាតដដែល។

[caption id="attachment_34048" align="alignnone" width="852"]8 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_34045" align="alignnone" width="1280"]5 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...

អ្នកនាងបានបន្តថា ការបង្កើតមុខរបរ និងជំនាញដែលខ្លួនស្រលាញ់គឺធ្វើឱ្យយើងមានសេចក្តីសុខ ថែមទាំងប្រឹងប្រែងមិនខ្ជិលច្រអូសនោះទេ គឺធ្វើចេញពីចិត្ត និងបេះដូងតែម្តង។ ហើយការសម្រេចចិត្តលក់តាម online លើកដំបូង អ្នកនាងមិនមានការគ្មានអៀន ឬខ្មាស់ភ័យខ្លាចខាតនោះទេ ពោលគឺលក់បណ្តើរស្វែងយល់បន្តពីអតិថិជន និងកំហុសឆ្គងខ្លូនឯង តែកាន់តែលក់យូរកាន់តែខុសច្រើន ដោយព្យាយាមកែតម្រូវមិនចេះចប់ដើម្បីបង្កើតគំនិត Update ថ្មី។ ខ្លាចមិនទាន់សមយ័កាល ហើយធ្វើយ៉ាងណាផលិតផលខ្មែរក្លាយជាជម្រើសដំបូងរបស់ភ្ញៀវ ព្រមទាំងទទួលស្គាល់ថាផលិតផលក្នុងស្រុកក៏ល្អមិនចាញ់ផលិតផលបរទេស ហើយចំណាយក៏អស់តិចទៀត។

ជាភាពជោគជ័យដែលមិននឹកស្មានដល់ បច្ចុប្បន្នផលិតផល Miss Borann បានទទួលទំនុកចិត្តយ៉ាងច្រើនក្រាស់ក្រាសល់ពីសំណាក់អតិថិជនគ្រប់វ័យ ថែមទាំងបានបង្ហាញមុខមាត់លើទីផ្សារកម្ពុជាផងដែរ។ អ្វីដែលកាន់តែពិសេស Miss Borann បានបង្កើតផេកជាផ្លូវការមួយទៀតឈ្មោះថា « រសជាតិ មិសបុរាណធម្មជាតិ » បន្ទាប់ពីមានផេកជាផ្លូវការចំនួន២រួចមកហើយ គឺ Miss Borann និង ថែរក្សាសម្រស់តាមបែបធម្មជាតិ Miss Borann

បន្ថែមពីនេះ មីសបុរាណកំពុងតែស្វែងរកទីផ្សារក្នុងស្រុក និងក្រៅស្រុកបន្ថែមទៀតផងដែរ ដើម្បីធ្វើការសហការបង្កើនទីផ្សារផលិតផលខ្មែរ និងបន្ថែមការងារសម្រាប់ប្រជាជនក្នុងស្រុកឱ្យកាន់តែរីកចម្រើនទៀត។

សម្រាប់ព័ត៌មានបន្ថែមនៅក្នុងការជាវផលិតផលទៅប្រើប្រាស់ បោះដុំ ឬចង់សហការការបង្កើតរោងចក្រផលិតផលផ្ទាល់ខ្លួន សូមទំនាក់ទំនងទៅកាន់សូមទំនាក់ទំនងទៅកាន់ទូរស័ព្ទ ទាំង២ប្រព័ន្ធនេះ 010 368 183 | 061 368 183 ឬទៅកាន់អាសយដ្ឋាន ផ្ទះលេខ 8 N ផ្លូវ 371 ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ខាងត្បួងស្ថានីយ៍ទូរសទស្សន៍បាយ័នក្រោយអាគារខៀវ)៕

[caption id="attachment_34047" align="alignnone" width="1280"]7 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_34044" align="alignnone" width="1280"]4 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_34046" align="alignnone" width="826"]6 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_34041" align="alignnone" width="1280"]1 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...