ឱក សុគន្ធកញ្ញា ទម្រាំតែយើងមានថ្ងៃនេះ យើងបានឆ្លងកាត់នូវ …

ឱក សុគន្ធកញ្ញា ទម្រាំតែយើងមានថ្ងៃនេះ យើងបានឆ្លងកាត់នូវ …

ទើបតែរៀបមង្គលការហើយថ្មីៗ តារាចម្រៀងស្រីដ៏ល្បីប្រចាំផលិតកម្ម ហង្ស មាស អ្នកនាអ ឱក សុគន្ធកញ្ញា បានបង្ហោះសារដ៏មានអត្ថន័យ ព្រមជាមួយនឹង រូបថតថ្ងៃមង្គលជ័យសុទ្ធតែស្អាតៗ បង្ហាពីអារម្មណ៍រំភើបថា ទម្រាំតែអ្នកនាង និងស្វាមី អាចឆ្លងកាត់មកដល់ពេលនេះបាន ជីវិតគូមួយនេះ មិនមែនងាយស្រួលឡើយ។

ដៃគូជីវិត គឺទាមទារឱ្យមានការព្យាយាម និងអត់ធ្មត់ ប្រឈមមុខនឹងគ្រប់យ៉ាងជាមួយគ្នា មិនថាក្នុងកាលៈទេសៈណា មិនថាត្រូវជួបអ្វីខ្លះ ទោះស្ថិតក្នុងអារម្មណ៍បែបណា ក៏នៅតែមិនបោះបង់គ្នាចោលដែរ។ យ៉ាងណាៗ តោះ!ទៅអានខ្លឹមសារ របស់អ្នកនាង ឱក សុគន្ធកញ្ញា ទាំងអស់គ្នា ពិតជាមាន័យ សម្រាប់ជីវិតប្ដីប្រពន្ធគ្រប់គូ ៖

[caption id="attachment_34099" align="alignnone" width="960"]60455103_10155979972965124_6708827195109801984_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

៉ ទម្រាំអាចមានថ្ងៃនេះ ទម្រាំអាចតស៊ូបានមកដល់ថ្ងៃនេះ ពួកយើងបានឆ្លងកាត់នូវ រឿងរ៉ាវ បញ្ហា និងការប្រឈមមុខជាមួយគ្នាច្រើនរាប់មិនអស់។ ពេលខ្លះ ក៏មានអារម្មណ៍ថា ទម្រាំតែអាចឆ្លងហួសនូវអារម្មណ៍តានតឹង និងស្រពាប់ស្រពោនបាន ស្ទើរតែចង់បោះបង់គ្រប់យ៉ាងចោលទៅហើយ តែចុងក្រោយ ពួកយើងក៏នៅតែអាចបន្តមកជាមួយគ្នា រហូតមានថ្ងៃនេះ ក៏ព្រោះតែយើងមានចិត្តមួយជាមួយគ្នានោះគឺ ចិត្តដែលមិនព្រមបោះបង់ចោលគ្នា។

មិនថាស្ថិតក្នុងកាលៈទេសៈបែបណា មិនថាស្ថិតនៅក្នុងអារម្មណ៍បែបណា អ្វីដែលយើងអាចរក្សាបាននោះគឺ ចង់មានថ្ងៃមួយ គឺថ្ងៃនៃត្រើយសុភមង្គល ថ្ងៃដែលអាចកាន់ដៃគ្នាដើរចូលរោងមង្គលជ័យ មានលោកមេបា សាច់ញាតិបងប្អូន មិត្តភក្តិ ជិតឆ្ងាយ មកចូលរួមដឹងឮ និងឱ្យពរជ័យ។

ចាប់តាំងពីថ្ងៃស្រឡាញ់គ្នាដំបូង មិនថាជួបរឿងអ្វីក៏ដោយ ក៏ត្រូវតែអត់ឱនឱ្យគ្នាឱ្យបានច្រើន ស្ដាប់គ្នាឱ្យច្រើនជាងស្ដាប់អ្នកដទៃ និយាយគ្នាឱ្យមានហេតុ និងផល យល់ពីគ្នាឱ្យច្រើនជាងការដែលយល់តែចិត្តខ្លួនឯង កុំតឹងតែង កុំហួងហែងគ្នាហួសហេតុពេក បើកចិត្តទទួលយករាល់ចំណុចអវិជ្ជមានរវាងគ្នា ដើម្បីអាចផ្ដល់នូវមតិយោបល់ ហើយកែប្រែគ្នាទៅវិញទៅមក ព្រោះថា អ្នកណាៗក៏ធ្លាប់ខុស ព្រោះលើលោកនេះ គ្មានឡើយមនុស្សដែលល្អឥតខ្ចោះ សូម្បីតែយើងខ្លួនឯង គឺមានតែការព្យាយាមកែលំអគ្នា និងទទួលយករៀងៗខ្លួនទេ ទើបអាចដើរដល់ថ្ងៃនេះ អាចឆ្លងកាត់រឿងរ៉ាវគ្រប់យ៉ាងបានជាមួយគ្នា។

ហើយពីថ្ងៃនេះ តទៅថ្ងៃមុខ រហូតទៅ គឺត្រូវស្រឡាញ់គ្នា មើលថែគ្នា អត់ឱនឱ្យគ្នា ឱ្យដូចថ្ងៃដំបូងដែលយើងចាប់ផ្ដើម គ្រួសារមួយនេះ គឺមានតែពាក្យថា ក្ដីសុខ និងសុភមង្គល យើងនឹងធ្វើជាគំរូល្អសម្រាប់កូនចៅ កូនក្មួយយើងទៅថ្ងៃមុខ។ កុំភ្លេចថា មានមនុស្សច្រើនណាស់ ចាំមើលយើង អ្នកខ្លះ គេមិនខ្វល់ទេថាយើងស្រឡាញ់គ្នាប៉ុនណា តែគេនឹងចាំតែមើលបំណាំ និងចាប់កំហុសរបស់យើងតែប៉ុណ្ណោះ តែទោះយ៉ាងនេះក្ដី អ្វីដែលយើងត្រូវមាន គឺរក្សាជំហឱ្យបានល្អ សម្រាប់គ្រួសារដ៏ឧត្តុង្គឧត្តមរបស់យើង។

ស្រឡាញ់គ្នាមិនប្រែ ពីថ្ងៃនេះ រហូតទៅ ...

សុខលី និងកញ្ញា / Sokly & Kanha​ "

ទាំងអស់នេះ គឺសុទ្ធតែជាពាក្យដែលកញ្ញាលើកឡើង អំពីជីវិតគូរបស់កញ្ញាផ្ទាល់ ទម្រាំតែមានថ្ងៃហ្នឹង មិនមែនជារឿងដែលងាយស្រួលនោះឡើយ យ៉ាងណាក៏ដោយ ក៏ជាមេរៀន និងសារមួយសម្រាប់គូជីវិតទាំងអស់ផងដែរ៕

[caption id="attachment_34100" align="alignnone" width="2048"]60131669_854017214957995_6584258334478565376_o សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_34101" align="alignnone" width="640"]60242242_854016694958047_6189298935849287680_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...

[caption id="attachment_34102" align="alignnone" width="960"]60356810_10155979972815124_4942728624290660352_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_34103" align="alignnone" width="960"]60362407_10155979972640124_3057700905806725120_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_34104" align="alignnone" width="640"]60362476_854016521624731_7920677433429196800_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_34105" align="alignnone" width="2048"]60487469_854016894958027_1822535046678970368_o សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_34106" align="alignnone" width="960"]60541131_10155979972560124_3216859796657405952_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_34107" align="alignnone" width="960"]60559337_10155979973055124_7347592516830494720_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_34108" align="alignnone" width="960"]60719428_10155979973180124_247875408899342336_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_34109" align="alignnone" width="2048"]60858167_2399799486910359_1663959528351203328_o សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_34110" align="alignnone" width="960"]60880109_10155979973255124_5716953241682444288_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_34111" align="alignnone" width="960"]61082926_10155979972710124_2654304202838245376_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_34112" align="alignnone" width="435"]Capture សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

 

Loading...