រឹងមាំពេកហើយ! ទោះកើតជំងឺមហារីក តែនារីរូបស្រស់ម្នាក់នេះតែងតែញញឹម និងមានសង្ឃឹមក្នុងជីវិតជានិច្ច ដោយមានមនុស្សម្នាក់នៅចាំគាំទ្រពីក្រោយខ្នង! (មានវីដេអូ)

រឹងមាំពេកហើយ! ទោះកើតជំងឺមហារីក តែនារីរូបស្រស់ម្នាក់នេះតែងតែញញឹម និងមានសង្ឃឹមក្នុងជីវិតជានិច្ច ដោយមានមនុស្សម្នាក់នៅចាំគាំទ្រពីក្រោយខ្នង! (មានវីដេអូ)

Dawn Lee គឺជាតារានៅក្នុង Youtube ម្នាក់ដែលមានសម្រស់ស្រស់ស្អាតជាខ្លាំង និងមានអ្នកគាំទ្រជាច្រើននៅក្នុងបណ្តាញសង្គមរបស់នាង។

តែអ្វីៗបានផ្លាស់ប្តូរជីវិតនាង ក្រោយពីនៅក្នុងខែកុម្ភៈ នាងត្រូវបានរកឃើញថាមានផ្ទុកនូវដុំសាច់មហារីកម្យ៉ាង (Lymphoma) ។ វាជាស្ថានភាពមួយដ៏ធ្ងន់ធ្ងរដែលពិបាកនឹងទទួលយកបាន តែនាងនៅតែមានសុទិដ្ឋិនិយមខ្ពស់ មានសង្ឃឹម និងញញឹមជានិច្ច ជាពិសេសនាងតែងតែចែករំលែករឿងរ៉ាវ នៃការព្យាបាលបែបគីមីរបស់នាងជានិច្ច។

ក្រោយមក មិនយូរប៉ុន្មាន នាងក៏ចាប់ផ្តើមជ្រុះសក់បន្តិចម្តងៗ រហូតកន្លែងខ្លះចាប់ផ្តើមទំពែក តែនាងនៅតែញញឺមហើយប្រាប់ខ្លួនឯងថា សក់របស់នាងនឹងចាប់ផ្តើមដុះវិញជាមិនខាន។ តែនាងតែងតែឃើញសក់របស់នាងជ្រុះកាន់តែច្រើនឡើងៗ រហូតមិត្តប្រុសរបស់នាងមិនអាចទ្រាំឃើញនាងឃើញនូវភាពឈឺចាប់ គាត់បានប្តូរកម្រាលពូកជាពណ៌ស្រអាប់ ដើម្បីកុំឱ្យនាងមើលឃើញវាទៀត។ តែការពិត វាមិនអាចបិទបាំងបានរហូតនោះទេ។

ចុងក្រោយ Dawn Lee នាងសម្រេចចិត្តកោរសក់របស់នាងចេញតែម្តង ដំបូងៗនាងហាក់សប្បាយរីករាយនឹងទទួលយកការពិតនេះ តែធាតុពិតនាងនៅតែសោកស្តាយ និងខូចចិត្តចំពោះសក់ដែលនាងដែលបាត់បង់។ មិនត្រឹមតែបាត់បង់សក់ សូម្បីតែក្រចករបស់នាងក៏បានប្រែជាពណ៌ខ្មៅ ដោយសារតែជំងឺបានវាយលុករាងកាយរបស់នាង។ តែនាងជាមនុស្សស្រី សំណាងល្អ ដែលតែងតែមានបុរសម្នាក់ដែលនៅក្បែរនាង និងលើកទឹកចិត្តនាងគ្រប់ពេល នោះគឺមិត្តប្រុសជាទីស្រលាញ់របស់នាង។

ទីបំផុត នាងព្រមទទួលយកការពិត ហើយញញឹមទទួលយកលទ្ធផលដែលមាននៅពេលនេះ នាងបានចាប់ផ្តើមថតវីដេអូពីវីធីផាត់មុខរបស់នាងសារជាថ្មី ថែមទាំងថតរូបបង្ហាញជាសារធារណៈ នូវរូបភាពនាងក្នុងពេលបច្ចុប្បន្ន ដោយនាងចង់បង្ហាញថា នេះគឺជានាង អ្វីដែលជានាងពិតប្រាកដ។ ហើយនាងក៏ចង់បង្ហាញ និងលើកទឹកចិត្តទៅមនុស្សដែលមានជំងឺដូចនាង ឬមានស្ថានភាពប្រាក់ប្រហែលគ្នាឱ្យមានសង្ឃឹមឡើងវិញ។

អត្ថបទរក្សាសិទ្ធ៖  SadLife

ដើម្បីឱ្យកាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូទាំងស្រុងខាងក្រោម៖

[caption id="attachment_34708" align="alignnone" width="1366"]Da2 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_34709" align="alignnone" width="1366"]Da3 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_34710" align="alignnone" width="1366"]Da4 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_34712" align="alignnone" width="1366"]Da6 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...

[caption id="attachment_34713" align="alignnone" width="1366"]Da7 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_34714" align="alignnone" width="1366"]Da8 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_34719" align="alignnone" width="1366"]Da13 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_34720" align="alignnone" width="1366"]Da14 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_34715" align="alignnone" width="1366"]Da9 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_34716" align="alignnone" width="1366"]Da10 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_34707" align="alignnone" width="1366"]Da1 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_34718" align="alignnone" width="1366"]Da12 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_34717" align="alignnone" width="1366"]Da11 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...