ប្រវត្តិណាប៉ូឡេអុង និងក្បួនទស្សន៍ទាយលេខ ដែលគ្រប់គ្នាជឿថាឆុតពិតៗ

ប្រវត្តិណាប៉ូឡេអុង និងក្បួនទស្សន៍ទាយលេខ ដែលគ្រប់គ្នាជឿថាឆុតពិតៗ

ក្បួនទស្សន៍ទាយនៅលើលោកនេះមានច្រើនខ្លាំងណាស់  អាស្រ័យទៅលើំជំនឿរៀងៗខ្លួន  ដោយមនុស្សគ្រប់គ្នាគឺចង់ដឹងពីវាសនារបស់ខ្លួនឯងក្នុងពេលបច្ចុប្បន្ន ​និងអនាគត។

នៅក្នុងនោះ មានក្បួនទស្សន៍ទាយមួយដែលមានឈ្មោះល្បីល្បាញទូទាំងពិភពលោក និងមានគេជឿថាពិតជាឆុតខ្លាំងមែនទែនតាមរយៈការគិតលើតួអក្សរឡាតាំង មានឈ្មោះថា « ក្បួនណាប៉ូឡេអុង»។

តោះ មកតាមដានប្រវត្តិនៃក្បួនទស្សន៍ទាយណាប៉ូឡេអុង ដែលយើងខ្ញុំដកស្រង់ចេញពី គណនីហ្វេសប៊ុកផេក « មន្តអាគមន៍ខ្មែរ » ដូចខាងក្រោមនេះ៖

ចៅៗ ធ្លាប់ឮការទស្សន៍ទាយតាមក្បួនណាប៉ូឡេអុងទេ? ណាប៉ូឡេអុង មានឈ្មោះពេញគឺ Napoléon Bonapart។ លោកកើតនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ១៧៦៩ និងទទួលមរណភាពនៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ១៨២១។ លោកគឺជាវីរៈបុរសជាតិ របស់បារាំង និងជាមេទ័ពដ៏ល្បីល្បាញ ហើយបានក្លាយជាអធិរាជបារាំង ពីឆ្នាំ១៨០៤ ដល់ ១៨១៤។ លោកខ្លាំងពូកែណាស់ក្នុងរឿងចម្បាំងសឹកសង្គ្រាម ហើយតែងតែឈ្នះស្ទើរតែគ្រប់សមរភូមិទាំងអស់រហូតបានគ្រប់គ្រងទ្វីបអឺរ៉ុបទាំងមូលអស់ជាងមួយទសវត្សរ៍ (ដួលរលំទៅវិញនៅឆ្នាំ១៨១៥)។ដោយសារតែភាពខ្លាំងក្លាអស្ចារ្យនេះហើយ ទើបក្បួនខាងធ្វើសឹកសង្គ្រាម និងក្បួនហោរ៉ាទស្សន៍ទាយរបស់ លោក Napoléon ត្រូវបានគេចម្លងសិក្សាតៗគ្នា នៅទូទាំងពិភពលោក។ ចំពោះក្បួនទស្សន៍ទាយដ៏ពូកែស័ក្តិសិទ្ធរបស់លោក Napoléon ត្រូវបានបកប្រែពីភាសាអាល្លឺម៉ង់ដ៍ ទៅជាភាសាអង់គ្លេស ជាលើកដំបូងនៅឆ្នាំ១៨២០។

26166136_929900803854216_1400925746631498589_n

នៅក្នុងអារម្ភកថានៃសៀវភៅនេះ បានបរិយាយអំពីប្រវត្តិនៃក្បួនណាប៉ូឡេអុងនេះ ថា “នៅឆ្នាំ១៨០១ ខណៈពេលដែល លោក Napoléon លើកទ័ពវាយលុកលុយចូលប្រទេសអេហ្ស៊ីព លោកបានរកឃើញសៀវភៅបុរាណមួយក្បាល ដែលនិយាយអំពីការទស្សន៍ទាយនេះ ដែលក្រោយមក ត្រូវបានគេបកប្រែទៅជាភាសាផ្សេងៗ ហើយដាក់ឈ្មោះថា Napoléon’s Oraculum, or Book of Fate។  តា សូមដកស្រង់ផ្នែកមួយទាក់ទងនឹងការទស្សន៍ទាយជោគវាសនារបស់មនុស្ស នៅក្នុងក្បួន Napoléon តាមរយៈការបូកឈ្មោះ មកប្រាប់ចៅៗដូចតទៅ៖

ឧទាហរណ៍៖ ឈ្មោះ សុខ សុគុណ ជាឡាតាំង SOK SOKUN ៖

S= 19, O= 15, K= 11, S= 19, O= 15, K=11, U=21, N= 14

សូមធ្វើការបូកបញ្ចូលគ្នា

19+15+11+19+15+11+21+14=125 => 1+2+5=8

ដូច្នេះសូម ចៅៗ អូសចុះទៅមើលរាសីលេខ 8។

[caption id="attachment_34730" align="alignnone" width="605"]25660130_929900977187532_6232875747510648178_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

តោះសាកល្បងគិតគូក្បួន និងមើលទៅលើការទស្សន៍ទាយទៅតាមលេខខាងក្រោម៖

Loading...

១. លោកអ្នកដែលស្ថិតនៅលេខនេះគឺជាមនុស្សដែលមានជោគវាសនាខ្ពស់ មានគេគោរពស្រលាញ់រាប់អានច្រើន អនាគតអាចក្លាយជាសេដ្ឋីមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ។ អ្នកដែលស្ថិតនៅក្នុងជំពូកលេខ១ ជាមនុស្សដែលសុខភាពរឹងមាំល្អថែមទាំងជាមនុស្សដែលមានជោគវាសនាល្អក្នុងរឿងស្នេហា និងគ្រួសារមានសុភមង្គល។ រីឯការងារ ធ្វើអ្វីក៏ជោគជ័យដែរ។

២. លោកអ្នកដែលស្ថិតនៅលេខនេះគឺជាមនុស្សសំណាង ១ជីវិត ទាំងស្នេហា ការងារ និងជីវិតគ្រួសារ។ លោកអ្នកដែលនៅជំពូកនេះនឹងរស់សោយសុខលើទ្រព្យសម្បត្តិដ៏មហាសាល។ ចំពោះសុខភាពមនុស្សជំពូកលេខ ២ គឺមិនងាយឈឺផ្ដាសទេ សុខភាពរឹងមាំរហូតដល់ចាស់តែម្ដង។

៣. លោកអ្នកដែលស្ថិតនៅលេខនេះគឺជាមនុស្សដែលមនុស្សគ្រប់គ្នាងាយនឹងច្រណែន ព្រោះគាត់ជាជំពូកមនុស្សដែលគួរឱ្យស្រលាញ់រាប់អានពីញាតិមិត្តជិតឆ្ងាយ ឬថ្នាក់លើជាដើម។ កាលពីក្មេងមានទ្រព្យសម្បត្តិមិនសូវច្រើន ដូចពេលដែលគាត់មានអាយុច្រើនបន្តិចហើយនឹងកើនឡើងរហូត។ រីឯស្នេហា ជីវិតសុភមង្គលគ្រួសារ និងសុខភាពល្អជាខ្លាំងដើរដំណាលគ្នា។

៤. លោកអ្នកដែលស្ថិតនៅលេខ4 គឺជាមនុស្ស ដែលនឹងទទួលបានទ្រព្យសម្បត្តិហូរចូលភ្លូកទឹកភ្លូកដីឆាប់ៗ។ គ្រប់ការងារ មុខរបរ នឹងទទួលបានជោគជ័យទាំងអស់ ឯការបរាជ័យតិចបំផុតស្ទើរគ្មាន។ រីឯឆាកជីវិត ស្នេហា គ្រួសារ គឺមានភាពរលូន ល្អូកល្អើននឹងគ្នាជានិច្ច ដែលអាចថាកំពូលមនុស្សដែលមានសុភមង្គល។ ដោយមនុស្សលេខនេះមានសំណាងខ្ពស់ សូម្បីសុខភាពក៏រឹងមាំ គ្មានជំងឺហ៊ានមកក្បែរឡើយ។

៥. លោកអ្នកដែលស្ថិតនៅលេខ5 ជាមនុស្សដែលឧស្សាហ៍ព្យាយាម ហើយអ្វីដែលពួកគាត់ធ្វើរមែងផ្ដល់​ផលឱ្យគាត់យ៉ាងអស្ចារ្យក្នុងឆាកជីវិត។ ទ្រព្យសម្បត្តិ របស់មនុស្សជំពូកនេះនឹងស្ថិតនៅលេខរៀងខ្ពស់។ រីឯរឿងជីវិតរស់នៅគឺមានសេចក្ដីសុខ សុភមង្គល ជំងឺនឹងរត់ចេញឆ្ងាយមិនសូវហ៊ានមកក្បែរទេ។

៦. លោកអ្នកដែលស្ថិតនៅលេខ6 ជាមនុស្សដែលមានសម្ពាយបុណ្យពីជាតិមុន រួមមានទ្រព្យមហាសាល​ ដែលនឹងហូរចូលដូចទឹកបាក់ទំនប់ មករកម្ចាស់ដើម។ ការងារ ស្នេហា គ្រួសារ មានភាពរលូន សុភមង្គលល្អ ជាទីច្រណែនពីអ្នកដ៏ទៃ។

៧. លោកអ្នកដែលស្ថិតនៅលេខ7 ជាជំពូកមនុស្សដែលមានកិត្តិយសខ្ពង់ខ្ពស់ វណ្ណៈសេដ្ឋី មានប្រាក់រាប់លាន។ មានភព្វសំណាងខ្ពស់ក្នុងជិវិតការងារ ស្នេហា សុខភាព គឺល្អដើរទន្ទឹមគ្នា។

៨. លោកអ្នកដែលស្ថិតនៅលេខ8 គឺជាមនុស្សដែលចេះ ជួយយកអាសារអ្នកដ៏ទៃ ដែលធ្វើឱ្យមនុស្សនេះជួបតែ​សំណាងល្អក្នុងឆាកជីវិត។ ទៅណាមកណាមានគេ​ស្រលាញ់រាប់អានច្រើន ដែលធ្វើឱ្យការងារ ឬមុខរបរដែលគេកំពុងធ្វើងាយនឹងទទួលបានជោគជ័យ។ រឿង

ស្នេហាគឺថាផ្អែមល្ហែមគ្មានអ្វីឱ្យមនុស្សលេខ៨សោកសៅឡើយ។ ទ្រព្យសម្បត្តិក្រាលដេក។

៩. លោកអ្នកដែលស្ថិតនៅលេខ9 ជាលេខដែលខ្ពស់ជាងគេ រាសីវិញក៏ខ្ពស់ដែរ លុយកាក់ចាយមិនអស់ ចង់បានអ្វីបានហ្នឹងសំរាប់ឆាកជីវិតរបស់គេ។ សេ្នហា ការងារ សុខភាព ក៏ល្អរកអ្វីមកផ្ទឹមពុំបាន៕

ប្រភព៖ មន្តអាគមន៍ខ្មែរ

Loading...