គ្មានអ្វីធំជាងគុណឪពុក និងអ្នកម្តាយទេ! មុនចេញច្បាំងទាហានបុរាណខ្មែរតែងធ្វើបែបនេះសោះ!

គ្មានអ្វីធំជាងគុណឪពុក និងអ្នកម្តាយទេ! មុនចេញច្បាំងទាហានបុរាណខ្មែរតែងធ្វើបែបនេះសោះ!

មន្តអាគមន៍ខ្មែរ មានច្រើនបែប ច្រើនសន្ថានណាស់ ​ទៅតាមជំនឿផ្សេងៗគ្នា ​និងទៅតាមតំបន់ និងចាស់ៗដែលចេះចាំផងដែរ។

ថ្មីៗនេះ តាមរយៈគណនីហ្វេសប៊ុកផេក ​មន្តអាគមន៍ខ្មែរ បានបកស្រាយពីយ័ន្តដ៏ស័ក្តិសិទ្ធមួយរបស់ខ្មែរ ពោលគឺយ័នមុននឹងចេញច្បាំងតែម្តង។

តាមរយៈគណនីផេកហ្វេសប៊ុក មន្តអាគមន៍ខ្មែរបាននិយាយថា៖ « នៅពេលមាតុភូមិជាទីស្នេហា ត្រូវបានបរទេសចូលមកឈ្លានពាន កូនស្ម័គ្រចូលបម្រើក្នុងជួរកងទ័ព ប្រយុទ្ធប្តូរផ្តាច់វាយកម្ទេចខ្មាំងសត្រូវការពារទឹកដីយើង។

មុនចូលច្បាំង កូនបានថ្វាយបង្គំពុកម៉ែ សុំផ្តិតបាតដៃ បាទជើងដើម្បីធ្វើជាយ័ន្តស័ក្តិសិទ្ធិ ទុកការពារខ្លួន និងជម្រុញទឹកចិត្តអោយកាន់តែក្លាហាន។

កូននៅរស់ កូនជាកូនច្បង បើកូនស្លាប់ កូនសូមកើតជាកូនពៅម៉ែ ឬជាចៅម៉ែវិញ។ទឹកដោះម្តាយថ្លៃ កូនចូលប្រយុទ្ធក្នុងសមរភូមិរាប់មិនអស់គ្រាន់តែត្រូវរបួសបន្តិចបន្តួច តែមិនស្លាប់ ហើយបានវិលមកជួបមុខពុកម៉ែវិញ ដើម្បីបានបម្រើតបស្នងសងគុណអ្នកមានគុណទាំងទ្វេ។

នេះជាយ័ន្តស្នាមជើងដៃពុកម៉ែ ដែលខ្ញុំសូមចែករំលែកជាមួយផេករបស់ខ្ញុំ ដើម្បីបានស្វែងយល់អំពី មន្តអាគមខ្មែរ។ ដោយសេចក្តីស្រលាញ់រាប់អានពីអតីតទាហានតូចទាបម្នាក់នេះ »។

Loading...

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ មន្តអាគមខ្មែរ

[caption id="attachment_34762" align="alignnone" width="540"]29425625_1956052488043172_9182720781310370574_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_34763" align="alignnone" width="540"]29496771_1956052448043176_105606072642469268_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_34764" align="alignnone" width="540"]29497018_1956052414709846_3514483176375730568_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_34765" align="alignnone" width="540"]29497374_1956052468043174_2482439308604843110_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...