គួរឱ្យអាណិតមែន! ជីវិតគឺជាការតស៊ូ ពិការជើងមែនពិត តែចិត្តនៅចង់រៀនសូត្រ រហូតទទូចសុំ…

គួរឱ្យអាណិតមែន! ជីវិតគឺជាការតស៊ូ ពិការជើងមែនពិត តែចិត្តនៅចង់រៀនសូត្រ រហូតទទូចសុំ…

កំពត៖ កុមារីតូចម្នាក់ បានកំពុងតែធ្វើឱ្យបណ្តាញសង្គមមានការអាណិតអាសូរជាពន់ពេក ក្រោយពីឃើញថា ជាក្មេងស្រីតូចម្នាក់ប៉ុណ្ណោះ តែបែរជាធ្លាក់ខ្លួនពិការជើងទាំងសងខាង ប្រឹងត្រដរកាន់ឈើច្រត់ដើរដោយខ្លួនឯង។

ទោះបីជាខ្លួនពិការក៏មែនពិត តែប្អូនស្រីតូចគួរឱ្យអាណិតម្នាក់នេះបែរជាមានចិត្តចង់សិក្សាដូចជាក្មេងដទៃ ដើម្បីទទួលបានចំណេះដឹងនៅក្នុងខ្លួន។ តាមរយៈគណនីហ្វេសបុក Uon Sophal បានសរសេររៀបរាប់ឱ្យដឹងថា៖ « ថ្ងៃទី24/05/2019 ខ្ញុំ អ៊ួន សុផល ជំទប់2 ឃុំដំណាក់សុក្រំ ស្រុកដងទង់ ខេត្តកំពត។ ដោយឃើញកុមារី ម្នាក់នេះ ពិការ ហើយចង់រៀន ដើម្បីជួយលើកទឹកចិត្ត សូមអំពាវនាវដល់ ព្រះតេជ្ជៈគុណ ឯកឧត្ដមលោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលជាអ្នកមានធម៍ សប្បុរស ជួយជាថវិកា តិចក្ដីច្រើនក្ដី ជាមួយយើងខ្ញុំ ប្រចាំខែ ដល់កុមារម្នាក់នេះជាកាបង្កើនចំណាប់ថ្នាក់ ក្នុងសាលា។ ( បើចាប់អារម្មណ៍សូមទំនាក់ទំនងជាមួយខ្ញុំ012និង093/528 305) សូមអរគុណ »។

ក្រោយពីបានឃើញ សារបែបនេះ បានធ្វើឱ្យមហាជនជាច្រើនមានក្តីសង្វេក និងអាណិតដល់ក្មេងសស្រីតូចមែនទែន ត្បិតតែខ្លួនពិកា តែចិត្តនៅតែចង់ស្វែងរកការសិក្សា និងចង់រកចំណេះដឹងដាក់ក្នុងខ្លួនជានិច្ច។ សង្ឃឹមថា បងប្អូន និងសប្បុរសជន ដែលមានសទ្ធាជ្រះថ្លា ជួយដល់កុមារីអភ័ព្វនេះតាមការគួររៀងៗខ្លួន៕

សូមទស្សនាវីដេអូខាងក្រោម៖

[caption id="attachment_34777" align="alignnone" width="591"]Photo_2019 05 24_16 56 14 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...

[caption id="attachment_34778" align="alignnone" width="591"]Photo_2019 05 24_16 56 17 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_34779" align="alignnone" width="591"]Photo_2019 05 24_16 56 18 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_34780" align="alignnone" width="591"]Photo_2019 05 24_16 56 20 (2) សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_34781" align="alignnone" width="591"]Photo_2019 05 24_16 56 20 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...