ដឹងអត់ថាឈឺ!!! កុំនិយាយពាក្យថា “អរគុណ!” សម្រាប់ក្ដីស្រឡាញ់ ដែលខ្ញុំមានឱ្យអ្នក ហើយក៏កុំនិយាយពាក្យថា “សុំទោស!” ដែលអ្នកមិនអាចស្រឡាញ់ខ្ញុំ

ដឹងអត់ថាឈឺ!!! កុំនិយាយពាក្យថា “អរគុណ!” សម្រាប់ក្ដីស្រឡាញ់ ដែលខ្ញុំមានឱ្យអ្នក ហើយក៏កុំនិយាយពាក្យថា “សុំទោស!” ដែលអ្នកមិនអាចស្រឡាញ់ខ្ញុំ

កុំនិយាយពាក្យថា "អរគុណ!" សម្រាប់ក្ដីស្រឡាញ់ ដែលខ្ញុំមានឱ្យអ្នក ហើយក៏កុំនិយាយពាក្យថា "សុំទោស!" ដែលអ្នកមិនអាចស្រឡាញ់ខ្ញុំ។ ស្នេហា ការស្រឡាញ់ដែលខ្ញុំមាន មិនមែនជាការធ្វើបុណ្យនោះឡើយ ដូច្នេះហើយ សូមកុំនិយាយពាក្យទាំងអស់នេះ។ ស្នេហាខ្ញុំកើតចេញពីចិត្ត និងបេះដូងពិតប្រាកដ ខ្ញុំស្រឡាញ់អ្នក គឺព្រោះស្រឡាញ់ ខ្ញុំមិនប្រាថ្នា ឱ្យអ្នកតបការស្រឡាញ់មកវិញ ទាំងចិត្តអ្នកមិនបានស្រឡាញ់ខ្ញុំនោះឡើយ។ មនុស្សយើង មានចិត្តផ្សេងៗគ្នា កុំបារម្ភ ស្នេហារបស់ខ្ញុំ គឺជាការបើកសិទ្ធសេរីភាព អ្នកមានសិទ្ធជ្រើសរើស អ្នកមានសុទ្ធសម្រេចចិត្ត។

[caption id="attachment_34929" align="alignnone" width="564"]25f14cb264c6f466620c5273f98dcb4d សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

សម្រាប់ខ្ញុំ ការស្រឡាញ់មនុស្សម្នាក់ គឺជាការលះបង់ ខ្ញុំចង់ឃើញមនុស្សខ្ញុំស្រឡាញ់មានក្ដីសុខ និងសុភមង្គលក្នុងជីវិត ជាមួយនឹងមនុស្សដែលអ្នកជ្រើសរើស។ កុំខ្លាចខ្ញុំខូចចិត្ត ឬឈឺចាប់ ការដែលបានឃើញអ្នកបានល្អ បានសុខ ខ្ញុំសប្បាយចិត្តហើយ។ តែប្រសិនបើថ្ងៃណាមួយ អ្នកមានអារម្មណ៍ថា ឯកា គ្មានអ្នកណា ឬឈឺចាប់ព្រោះអ្នកណា អ្នកអាចមករកខ្ញុំបាន ការស្រឡាញ់របស់មនុស្សម្នាក់នេះនៅតែមាន ហើយក៏នៅតែរង់ចាំអ្នកត្រឡប់មកវិញជានិច្ច៕

Loading...

[caption id="attachment_34933" align="alignnone" width="564"]De6875342ca6d72db3dbace59f620629 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

រក្សាសិទ្ធ ៖ Sadlife

អត្ថបទ ៖​ ភី អេច

Loading...