ប្រអប់អាថ៌កំបាំង ដែលលោកយាយ ហាមមិនឲ្យលោកតាបើករយៈពេល ៦០ឆ្នាំ ទីបំផុតត្រូវបានដឹងការពិត រំជួលចិត្តមែនទែន

ប្រអប់អាថ៌កំបាំង ដែលលោកយាយ ហាមមិនឲ្យលោកតាបើករយៈពេល ៦០ឆ្នាំ ទីបំផុតត្រូវបានដឹងការពិត រំជួលចិត្តមែនទែន

ចិន៖ វាពិតជារឿងមួយ ដែលរំជួលចិត្ត បន្ទាប់ពី ប្រិយមិត្តបានអានហើយ ស្ទើរតែទប់ទឹកភ្នែកមិនបាន ខណៈពេលដែលគូស្នេហ៍ បានរួមរស់ ជាមួយគ្នា អស់រយៈពេល ជាង ៦០ ឆ្នាំ កន្លងមកហើយ បានបង្ហាញ នូវរឿងអាថ៍កំបាំងមួយ ដែលលោកយាយ បានលាក់បាំងជាមួយ លោកតា អស់រយៈពេល ជាច្រើនឆ្នាំ កន្លងមកនេះ។

តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា លោកយាយម្នាក់នេះ មិនដែលលាក់បាំង រឿងអ្វី ពីប្តីរបស់គាត់ឡើយ លើកលែងតែ ប្រអប់មួយ និង ប្រអប់ស្បែកជើង ដែល លោកយាយបានរក្សាទុក ជាយូរណាស់មកហើយ។ លោកយាយថែមទាំងបាន ប្រាប់ប្តីរបស់គាត់ ទៀតថា មិនត្រូវ បើកប្រអប់ ឬ ក៏សួរ លោកយាយ ថាតើមានអ្វី ក្នុងប្រអប់នោះឡើយ។ ចំនែកឯ លោកតា វិញ បន្ទាប់ពីលោកយាយ បានប្រាប់ដូច្នេះហើយ ក៏មិនដែលហ៊ាន បើកប្រអប់លួច មើលថាតើមានអ្វីនៅក្នុងនោះដែរ ចាប់តាំងពីបាន ចាប់ដៃគ្នាធ្វើជាប្តី ប្រពន្ធ អស់រយៈពេល ជាង ៦០ ឆ្នាំ កន្លងមកនេះ។

[caption id="attachment_34966" align="alignnone" width="640"]Old_couples_in_love_are_so_cute_640_01 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

ប៉ុន្តែកាលពីពេលកន្លងទៅថ្មីៗនេះ លោកយាយមានជំងឺធ្ងន់ ហើយ គ្រូពេទ្យបានប្រាប់ថា លោកយាយនឹងមិនអាច ជាសះស្បើយបានឡើយ ។ ដូច្នេះ លោកយាយ ក៏បានសំរេចចិត្ត ឲ្យលោកតា យកប្រអប់អាថ៍កំបាំង ទាំងពីរនោះមកបើក។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ នៅពេលដែលលោកតា បើកប្រអប់ គឺពោរពេញ ទៅដោយលុយដ៏ច្រើន មានចំនួន ប្រហែលជា ៩៥,០០០ ដុល្លារអាមេរិក។ ប៉ុន្តែអ្វីដែលគួរឲ្យ ភ្ញាក់ផ្អើលទៀតនោះ គឺកូនតុក្កតាប្រុសស្រី ដែលបញ្ជាក់ពីចំនងស្នេហ៍ របស់លោកតា និង លោកយាយ អស់រយៈកាល ជាង ៦ ទស្សវត្ស មកនេះ។

Loading...

លោកយាយបាន ប្រាប់ទៅលោកតាថា នៅមុនពេលរៀបការ ម្តាយរបស់លោកយាយ បានប្រាប់ថា អាថ៍កំបាំងនៃ ជីវិតអាពាហ៍ពិពាហ៍ សុភមង្គល គឺមិនត្រូវឈ្លោះប្រកែកគ្នា ជាមួយប្តីឡើយ ហើយប្រសិនបើ លោកយាយខឹង លោកតា គឺត្រូវនៅ ស្ងៀមស្ងាត់ ហើយ ត្រូវដេរអំបោះ ធ្វើជាកូនតុក្កតា នៅពេលដែលខឹងម្តងៗ។

នៅពេលដែលលោកយាយ បាននិយាយចប់ហើយ លោកតាពិតជា មានអារម្មណ៍ រំជួលចិត្ត ទប់ទឹកភ្នែកមិនបានឡើយ ព្រោះតាំងពីរៀបការមក លោកយាយ ខឹងលោកតា តែពីរដងប៉ុណ្ណោះ។ លោកតាក៏បាន លើកលោកយាយមកថើប ខណៈពេលដែលគាត់រំជួលចិត្តខ្លាំងពេក។

[caption id="attachment_34964" align="alignnone" width="640"]1601186_284880491699398_1661437172531211005_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

លោកតាបានសួរទៅ លោកយាយទៀតថា “តើឯងបាន លុយដ៏ច្រើនបែបនេះមកពីណា” ចំនែកឯ លោកយាយវិញបានឆ្លើយ ទាំងញញឹមថា “លុយទាំងនេះ គឺបានមកពីការលក់ កូនតុក្កតាអំបោះ”៕

ប្រភព ៖ Stormp

Loading...