ពិសេសណាស់ ផ្លែស្ពឺការពិតជួយដល់សរសៃសក់ និងធ្វើឱ្យផ្ទៃមុខស្អាតស្ទើរមិនគួរឱ្យជឿ ដោយវិធីធម្មជាតិងាយៗ

ពិសេសណាស់ ផ្លែស្ពឺការពិតជួយដល់សរសៃសក់ និងធ្វើឱ្យផ្ទៃមុខស្អាតស្ទើរមិនគួរឱ្យជឿ ដោយវិធីធម្មជាតិងាយៗ

ផ្លែស្ពឺ ផ្ទុកទៅដោយវីតាមីន ​និងរ៉ែសំខាន់ៗដែលមានអត្ថប្រយោជន៍ច្រើនណាស់សម្រាប់សុខភាព ។ អ្វីដែលពិសេសវាក៏ជាផ្លែឈើដ៏សំខាន់ ក្នុងផ្នែកសម្រស់ផងដែរ ដោយគេច្នៃវាជាគ្រឿងថែរក្សាស្បែកមុខ សរសៃសក់ រួមទាំងក្រចកទៀតផង។

ដូច្នេះថ្ងៃនេះយើងមកតាមដាន វិធីប្រើផ្លែស្ពឺ សម្រាប់ផ្ទៃមុខ សរសសៃក់ និងក្រចកទាំងអស់គ្នា៖

១. មុនលើរាងកាយ

ការកើតមុខលើរាងកាយ ជាពិសេសខ្នងតែម្តង ពិតជាមានផលរំខានខ្លាំងណាស់ ព្រមទាំងមានការឈឺចុកចាប់ និងបន្សល់នូវស្លាកស្នាមអាក្រក់មើលផងដែរ។ ដូច្នេះដើម្បីព្យាបាលបញ្ហានេះ ងាយៗ អ្នកគ្រាន់តែ កិន ឬបុកយកទឹកផ្លែស្ពឺស្រស់ៗ លាយជាមួយនឹងក្រូចឆ្មារសម្បកលឿង ឬក្រូចឆ្មារធម្មតា បន្ទាប់មកយកដុំសម្លីផ្តិតជូតកន្លែងដែលមានបញ្ហាជាប្រចាំជាការស្រេច។

២. ភ្នែកឡើងខ្មៅ ឬហើមប៉ោង

អ្នកគ្រាន់តែចិតផ្លែស្ពឺជាបន្ទះស្តើងៗ រួចបិទលើត្របកភ្នែក បញ្ហាភ្នែកដែលឡើងខ្មៅព្រោះអត់ងងុយ ឬបញ្ហាភ្នែគហើមប៉ោងប្រាកដជាជាសះស្បើយជាមិនខាន។

៣. ជួយសក់ដុះលូតលាស់ល្អ

ផ្លែស្ពឺមុខនូវជាតិម៉ាញ៉េស្យូម និងវីតាមីន B Complex ដែលអាចជួយដល់ការលូតលាស់នៃសរសៃសក់រឹងមាំល្អ ភ្លឺរលោង ទន់ល្មើយ មានសំណើម មានទំងន់ សក់មិនជ្រុះ សក់មិនបែកចុង សក់ដុះលឿន ស្បែកក្បាលគ្មានអង្គែរ។ ដោយអ្នកគ្រាន់តែប្រើទឹកផ្លែស្ពឺស្រស់ៗយកមកកក់សក់ ហើយផ្អាប់ទុកកន្លះម៉ោងសឹមលាងសំអាតដោយទឹកធម្មតា។ ១សប្តាហ៍កក់២ទៅ៣ដង រួមទាំងការទទួលទានផ្លែស្ពឺជាប្រចាំប៉ុណ្ណោះ។

៤. ជួយឱ្យស្បែកមុខស្អាត ម៉ដ្ឋខៃ

ការលាបទឹកផ្លែស្ពឺស្រស់ៗលើផ្ទៃមុខ មិនត្រឹមតែជួយព្យាបាលបញ្ហារលាកស្បែក និងកម្ចា់បញ្ហាមុខមុនប៉ុណ្ណោះទេ តែវាថែមទាំងធ្វើឱ្យស្បែកមុខរបស់អ្នករបស់អ្នកភ្លឺ ទន់ ម៉ដ្ឋខៃ រលោងស្អាតផងដែរ។

Loading...

៥. ជួយឱ្យក្រចករឹងមាំ

កាទទួលទានផ្លែស្ពឺអាចជួយឱ្យក្រចករបស់អ្នករឹងមាំ ដោយសារតែវាមានផ្ទុកនូវវីតាមីន C និងវីតាមីនB Complex ដ៏មានប្រយោជន៍។ បន្ថែមពីនេះ អ្នកអាចលាយទឹកផ្លែស្ពឺ ជាមួយនឹងជែលប្រទាលកន្ទុយក្រពើទៀតក៏បានដែរ ហើយយកម៉ាស្សាថ្នមៗលើក្រចក វានឹងរឹតតែធ្វើឱ្យក្រចករបស់អ្នកប្រែជាស្អាត និងរឹងមាំមិនងាយបាក់ផុយស្រួយលើសដើម។

៦. ការពារ និងព្យាបាលស្នាមចាស់ជ្រីវជ្រួញ

ផ្លែស្ពឺមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម និងរ៉ាឌីកាល់សេរីដែលអាចជួយដល់សុខភាពស្បែកបាន។ ដោយអ្នកអាចយកទឹកផ្លែស្ពឺស្រស់ៗមកលាបលើផ្ទៃមុខជាប្រចាំ នឹងជួយឱ្យព្យាបាល និងកាត់បន្ថយស្នាមចាស់ជ្រីវជ្រួញ ពិសេសធ្វើឱ្យស្បែកមុខភ្លឺ រលោង និងក្មេងជាងវ័យផងដែរ។

៧. ព្យាបាលសក់ជ្រុះ

ផ្លែស្ពឺ ពិតជាល្អពិសេសសម្រាប់កាត់បន្ថយសក់ជ្រុះ ដោយសារតែវាមានផ្ទុកនូវ វីតាមីន B Complex និងសារធាតុសំខាន់ៗជាច្រើនដើម្បីជំនួយដល់ការលូតលាស់សក់ និងបញ្ឈប់ការជ្រុះសក់ទៀតផង។

៨. ជំនួយស្បែក

ការលាបទឹកផ្លែស្ពឺលើស្បែកមុខ អាចជួយកាត់បន្ថយស្នាមខ្មៅ ស្នាមអុចផ្សេងៗយ៉ាងមានប្រសិទ្ធភាព ជាពិសេសធ្វើឱ្យស្បែកទន់រលោងស្រស់ស្អាតផងដែរ។ អ្វីដែលសំខាន់ប្រសិនជាអ្នកទទួលទានផ្លែស្ពឺជាប្រចាំទៀតនឹងជួយបន្សុទ្ធឈាម បញ្ចេញជាតិពុលពីក្នុងខ្លួន និងស្បែកបានល្អជំនួយសល់សុខភាពស្បែកផងដែរ៕

Loading...