«អាណិតខ្លួនឯង» ពីម្ចាស់ពាន ទេព ពិសិដ្ឋ ចេញ MV ផ្លូវការ អត្ថន័យចាក់ដោត ស្ទើរស្រក់ទឹកភ្នែក! (មានវីដេអូ)

«អាណិតខ្លួនឯង» ពីម្ចាស់ពាន ទេព ពិសិដ្ឋ ចេញ MV ផ្លូវការ អត្ថន័យចាក់ដោត ស្ទើរស្រក់ទឹកភ្នែក! (មានវីដេអូ)

ភ្នំពេញ៖ បន្ទាប់ពីការបានក្លាយជាម្ចាស់ពានកុមារ The Voice Kids Cambodia រដូវកាលទី២ និងបានក្លាយជាតារាចម្រៀងកុងត្រានៅក្នុងផលិតយក្ស រស្មីហង្សមាស ប្អូនប្រុស ទេព ពិសិដ្ឋ បាននឹងកំពុងកើបយកប្រជាប្រិយភាពយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រគ្រប់មជ្ឈដ្ឋាន ព្រោះតែប្អូនមានទឹកដមសំឡេងពីរោះមុតធ្ងន់ មិនចាញ់ទៅនឹងតារាប្រុសៗរៀមច្បង។

យ៉ាងណាមិញ ថ្មីៗនេះប្អូនប្រុស ទេព ពិសិដ្ឋ ក៏រឹតតែធ្វើឲ្យអ្នកគាំទ្រខ្លួនមានការចាប់អារម្មណ៍ និងមិនខកបំណង បន្ទាប់ពីបានចេញបទចម្រៀង MV ថ្មីមួយបទ យ៉ាងពីរោះរណ្ដំ បង្កប់ទៅដោយអត្ថន័យយ៉ាងកំសត់ ដែលធ្វើឲ្យប្រិយមិត្តអ្នកស្តាប់ស្ទើរតែទប់ទឹកភ្នែកសឹងពុំជាប់។

ជាក់ស្តែង បើផ្អែកតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ផលិតកម្ម រស្មីហង្សមាស MV បទចម្រៀងថ្មីរបស់ប្អូនប្រុស ទេព ពិសិដ្ឋ ចំណងជើងថា «អាណិតខ្លួនឯង» គឺបានចេញជាផ្លូវការហើយកាលពីយប់នេះ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិក។ ព្រោះថា ទាំងសាច់រឿង និងទឹកដមសំឡេងរបស់ ពិសិដ្ឋ គឺពិតជាពីរោះស័ក្តិសមក្នុងចម្រៀង ដ៏លន្លង់លន្លោចឈឺចាប់មួយបទនេះ ដែលធ្វើឲ្យប្រិយមិត្តអ្នកគាំទ្រសរសើរមិនដាច់ពីមាត់។

តួយ៉ាង នៅក្នុងបទចម្រៀងនេះ គឺបានបង្ហាញពីតថភាពជាក់ស្ដែងនៅក្នុងសង្គម ដែលកំពុងតែកើតមាននៅក្នុងពេលបច្ចុប្បន្ននេះ យ៉ាងចាក់ដោតចិត្ត ដែលជីវិតគ្រួសារហាក់មិនសមប្រកប (បែកបាក់គ្នា) រស់នៅពោរពេញដោយភាពទុក្ខសោក និងជីវិតតែលតោល -ល-៕

ចង់ដឹងថាយ៉ាងណានោះ មកសណ្ដាប់ និងទស្សនាវីដេអូខាងក្រោម៖

[caption id="attachment_34989" align="alignnone" width="956"]53524814_259665178249144_5783362837762015232_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...

[caption id="attachment_34990" align="alignnone" width="960"]60975303_329544481070370_857055213473759232_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_34991" align="alignnone" width="754"]61421482_895185260819757_7250174412220006400_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_34992" align="alignnone" width="640"]61460896_903546773370546_6895422281212755968_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_34993" align="alignnone" width="951"]61594111_1273719856139178_4700047651918315520_n សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...