សង្វេកណាស់! រៀនផង  ឆ្លៀតរើសអេតចាយពីថ្ងៃទល់យប់ទៀត ដើម្បីយកលុយទិញថ្នាំឱ្យម្តាយដែលកំពុងឈឺនៅផ្ទះ

សង្វេកណាស់! រៀនផង ឆ្លៀតរើសអេតចាយពីថ្ងៃទល់យប់ទៀត ដើម្បីយកលុយទិញថ្នាំឱ្យម្តាយដែលកំពុងឈឺនៅផ្ទះ

វៀតណាម៖ ថ្មីៗនេះនៅក្នុងបណ្តាញសង្គមប្រទេសវៀតណាម កំពុងតែចាប់អារម្មណ៍ទៅលើក្មេងប្រុសដ៏គួរអាណិត និងកត្តញូម្នាក់ ដែលទើបតែមានអាយុ ៩ឆ្នាំ តែបែរជាមានជីវិតតស៊ូយ៉ាងខ្លាំង។

តាមប្រភពពីប្រទេសវៀតណាម បានឱ្យដឹងថា ក្មេងប្រុសរូបនេះ បានជិះកង់កញ្ចាស់របស់គេ ទៅគ្រប់ច្រកល្ហកនៅក្នុងទីក្រុងសៃហ្គន ប្រទេសវៀតណាម ដោយត្រូវចំណាយពេល ៤ ម៉ោង ជិះទៅមកតាំងពីថ្ងៃ រហូតដល់ម៉ោង ៣ ទាបភ្លឺ ទើបឈប់សម្រាកដើម្បីរើសអេតចាយរកលុយចិញ្ចឹមម្តាយដែលកំពុងតែឈឺនៅផ្ទះ។

ទោះជាជីវភាពលំបាក តែក្មេងប្រុសរូបនោះនៅតែស្រលាញ់ការសិក្សា ដោយគេបានឆ្លៀត ចូលរួមរៀនថ្នាក់ក្រៅម៉ោងមួយ ដែលមានឈ្មោះថា Happy class ចាប់ពីម៉ោង ៣ រសៀល ដល់ម៉ោង ៤ កន្លះ បន្ទាប់ពីនោះមកទើបគេចេញមករើសអេតចាយរកលុយ។

បន្ទាប់ពីរឿងរ៉ាវរបស់ក្មេងប្រុសកម្សត់រូបនេះបានចែកចាយពេញបណ្តាញសង្គម ធ្វើឱ្យគ្រប់គ្នាមានចិត្តអាណិតអាសូរដល់ក្មេងប្រុសរូបនេះជាខ្លាំង និងមានអ្នកខ្លះចង់ឧបត្ថម្ភប្រាក់កាក់ខ្លះដល់រូបគេផងដែរ៕

[caption id="attachment_35004" align="alignnone" width="600"]BT5702 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...

[caption id="attachment_35005" align="alignnone" width="600"]BT5703 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_35006" align="alignnone" width="600"]BT5704 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_35007" align="alignnone" width="600"]BT5705 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_35008" align="alignnone" width="600"]BT5706 1 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...