ត្រូវប៉ាន់អ្នកចូលចិត្តញ៉ាំហឹរ! ម្ហូបហឹរៗពិតជាល្អពិសេសដល់សុខភាពច្រើនយ៉ាង

ត្រូវប៉ាន់អ្នកចូលចិត្តញ៉ាំហឹរ! ម្ហូបហឹរៗពិតជាល្អពិសេសដល់សុខភាពច្រើនយ៉ាង

មានមនុស្សមួយចំនួនដែលចូលចិត្តទទួលទានអាហារដែលមានរសជាតិហឹរ ដោយសារតែវាអាចជួយបង្កើនរសជាតិចំណីអាហារឱ្យឆ្ងាញ់ជាងមុន ជួយបញ្ចេញញើស ថែមទាំងអាចកម្តៅរាងកាយបានល្អ ។ក្រៅពីធ្វើឱ្យមុខម្ហូបរបស់អ្នកឆ្ងាញ់ជាងមុន ការទទួលទានអាហារដែលមានរសជាតិហឹរជាប្រចាំ ត្រូវបានគេដឹងថា ក៏អាចផ្តល់គុណប្រយោជន៍ចំពោះសុខភាពបានផងដែរ។

[caption id="attachment_35366" align="alignnone" width="1254"]Spicypeppers សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

១. ប្រឆាំងនឹងជំងឺបេះដូង

អាហារដែលមានរសជាតិហឹរអាចជួយដឹកនាំសម្ពាធឈាមទៅកាន់រាងកាយបានល្អ ថែមទាំងអាចជួយពង្រីកសរសៃឈាមឱ្យដំណើរការល្អ ជំនួយដល់ការបន្ថយសម្ពាធឈាមបានផងដែរ។ ក្រៅពីនេះវាថែមទាំងអាចប្រឆាំង និងការពារការរលាកក្នុងរាងកាយ ព្រមទាំងជំនួយសុខភាពបេះដូង។

២. ជួយសម្រកទម្ងន់

អាហារដែលមានរសជាតិហឹរ អាចជួយទៅបង្កើនកម្តៅនៅក្នុងខ្លួន ថែមទាំងធ្វើឱ្យអ្នកបែកញើសដែលនេះគឺជាការដុតបំផ្លាញកាឡូរី និងបង្កើនមេតាប៉ូលីសបានយ៉ាងមានប្រសិទ្ធភាព។ ដូច្នេះ ការទទួលទានអាហារដែលមានរសជាតិហឹរជាប្រចាំ អាចជំនួយដល់អ្នកដែលកំពុងតែចង់ធ្វើការសម្រកទម្ងន់ ថែមទាំងអាចជួយបន្ថយចំណង់អាហារថែមទៀតផង។

៣. បង្ការជំងឺមហារីក

អាហារដែលមានរសជាតិហឹរ ត្រូវបានគេរកឃើញថា អាចជួយបន្ថយហានិភ័យ និងការរីករាលដាលនៃកោសិកាមហារីកផ្សេងៗបាន ដូចជា មហារីកសុដន់ មហារីកក្រពះ មហារីកមាត់ស្បួន និងក្រពេញប្រូស្តាត។

Loading...

[caption id="attachment_35364" align="alignnone" width="673"]1541146943 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

៤. ផ្តល់សារធាតុចិញ្ចឹម

អាហារដែលមានរសជាតិហឹរដូចជា ម្ទេស ម្រេចមានប្រយោជន៍ណាស់ក្នុងការផ្តល់វីតាមីនសម្រាប់រាងកាយដូចជា វីតាមីន A វីតាមីន C និងសារធាតុរ៉ែសំខាន់ៗដទៃជាច្រើនមុខទៀត។

៥. ជំនួយសុខភាពផ្លូវចិត្ត

ម្ទេស និងម្រេច ត្រូវបានគេដឹងថាអាចជំនួយដល់សុខភាពផ្លូវចិត្តរបស់អ្នកបាន។ ដោយសារតែវាបានជួយទៅបង្កើនអរម៉ូន Serotonin នៅក្នុងរាងកាយធ្វើឱ្យអារម្មណ៍របស់អ្នករីករាយ ស្រស់ស្រាយ ។ ជាពិសេសអាចប្រឆាំងនឹងរោគតប់ប្រមល់ ស្ត្រេស ធុញថប់ និងអាការជំងឺធ្លាក់ទឹកចិត្ត៕

[caption id="attachment_35367" align="alignnone" width="590"]Split Image Of A Girl Eating A Chilli And A Curry 596463 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

Loading...