ចូលរួមរំលែកទុក្ខ! នាយហុងដាជួបទុក្ខធំ ព្រោះឪពុកទទួលមរណភាព

ចូលរួមរំលែកទុក្ខ! នាយហុងដាជួបទុក្ខធំ ព្រោះឪពុកទទួលមរណភាព

ភ្នំពេញ៖ តារាកំប្លែងនាយហុងដា កំពុងជួបទុក្ខធំ ត្បិតតឪពុករបស់លោកបានទទួលមរណភាពមុននេះបន្តិច ដោយសារបញ្ហាជំងឺសួតធ្ងន់ធ្ងរ។ នាយហុងដាបានសរសេរនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ “ថ្ងៃនេះខ្ញុំបាទនាយហុងដាជួបទុក្ខជាទំងន់ដោយលោកឪពុកខ្ញុំបាទបានទទួលមរណៈភាពនៅថ្ងៃ៣១ ខែ០៥ ឆ្នាំ ២០១៩ វេលាម៉ោង១១ ត្រូវនិងថ្ងៃសុក្រ​ខែវិសាខ ឆ្នាំកុរ ព.ស ២៥៦៣”។

[caption id="attachment_35454" align="alignnone" width="718"]470 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

គួរឱ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃមុននេះ នាយហុងដា បានប្រកាសលក់ផ្ទះរបស់លោកដើម្បីយកលុយមកព្យាបាលជម្ងឺរបស់ឪពុក ដែលកំពុងមានស្ថានភាពធ្ងន់ធ្ងរ។ ប៉ុន្តែគួរឱ្យសោកស្តាយដែលផ្ទះមិនទាន់នឹងបានលក់ផង តែបែរជាឪពុករបស់លោកទទួលមរណភាពទៅវិញ។

សូមជម្រាបថា ឪពុករបស់នាយហុងដា គឺលោក ទូច សំអឿន បានទទួលមរណភាពនៅជន្មាយុ ៧២ឆ្នាំ ដោយសារជម្ងឺរលាកសួតធ្ងន់ធ្ងរ៕

Loading...

[caption id="attachment_35455" align="alignnone" width="720"]5cee09d9ea396_1559103960 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_35456" align="alignnone" width="528"]5cf0ad807ab62_1559276880_medium សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

[caption id="attachment_35457" align="alignnone" width="720"]468 សូមចុចលើរូបភាពដើម្បីពង្រីករូបភាព[/caption]

សេដឡាហ្វរក្សាសិទ្ធិ

Loading...