ត្រយ៉ូងចេក  ទទួលទានជាប្រចាំល្អខ្លាំងណាស់ចំពោះសុខភាព

ត្រយ៉ូងចេក ទទួលទានជាប្រចាំល្អខ្លាំងណាស់ចំពោះសុខភាព

ត្រយ៉ូងចេកភាគច្រើនតែងតែយកមកចំអិនជាម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ដូចជា សម្ល ស្ងោរ ម្ជូរ ឬជាបន្លែស្រស់សម្រាប់ផ្ទាប់មុខម្ហូបផ្សេងៗជាដើម។ ប៉ុន្តែត្រយ៉ូងចេកមិនត្រឹមតែមានគុណប្រយោជន៍ក្នុងម្ហូបអាហារសម្រាប់បង្កើនឱជារសតែប៉ុណ្ណោះទេ ការពិតត្រយ៉ូងចេកថែមទាំងមានគុណសម្បត្តិជាច្រើនជាអាហាររូបត្ថម្ភ និងជំនួយសុខភាពជាច្រើនយ៉ាងផងដែរ ដោយគ្រាន់តែបរិភោគវាតែប៉ុណ្ណោះទាំងការចំអិនឱ្យឆ្អិន និងការបរិភោគទាំងនៅស្រស់។

តោះមកតាមអត្ថប្រយោជន៍ច្រើនយ៉ាងរបស់ត្រយ៉ូងចេកសម្រាប់សុខភាពរាងកាយ៖

១.ព្យាបាលជំងឺឆ្លង

ត្រយ៉ូងចេកមានសមត្ថភាពក្នុងការព្យាបាល និងការបង្ករោគផ្សេងៗបាន ហើយថែមទាំង អាចព្យាបាលមុខរបួសបានផងដែរ។ ម្យ៉ាងវិញទៀតសារធាតុដែលចម្រាញ់ចេញពីត្រយ៉ូងចេកអាចជួយការពារការលូតលាស់នៃជំងឺគ្រុនចាញ់បានថែមទៀតផង។

២.ល្អសម្រាប់អ្នកកើតជំងឺទឹកនោមផ្អែម និងអាការស្លេកស្លាំង

ត្រយ៉ូងចេកអាចជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម និងបង្កើនបរិមាណគ្រាប់ឈាមក្រហមក្នុងរាងកាយ  ថែមទាំងមានប្រយោជន៍អាចបញ្ចុះសម្ពាធឈាមថែមទៀតផង។

៣. បង្កើនទឹកដោះម្តាយ

ត្រយ៉ូងចេកជួយផ្គត់ផ្គង់ទឹកដោះម្តាយដែលបំបៅដោះកូន ថែមទាំងអាចជួយព្យាបាលការហូរឈាមហួសប្រមាណនៅពេលសម្រាល ថែទាំងស្បូនឱ្យមានសុខភាពល្អ និងបង្ការការទល់លាមកអំឡុងពេលមានផ្ទៃពោះ ។

៤.សាធាតុប្រឆាំងអុកស៊ីតកម្ម

ត្រយ៉ូងចេកថែមទាំងមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយ ព្យាបាលបញ្ហាសុខភាពដូចជា ជំងឺមហារីក និងការវិវឌ្ឍន៍ទៅរកភាពចាស់មុនអាយុផងដែរ។

៥. បញ្ហាការមករដូវ និងជួយសម្រកទម្ងន់

ត្រយ៉ូងចេកមានសារធាតុម្យ៉ាងដែលអាចបង្កើនប្រូសេស្តេរ៉ូនដែលមានប្រយោជន៍ក្នុងការជួយកាត់បន្ថយការហូរឈាមដ៏លើសលប់ ថែទាំស្បូនស្រ្តី ថែមទាំងអាចធ្វើឱ្យស្រកទម្ងន់បានផងដែរ។

៦. សម្បូរវីតាមីននិងសារធាតុរ៉ែ

Loading...

នៅក្នុងត្រយ៉ូងចេកសម្បូរទៅដោយវីតាមីនជាច្រើនដូចជា វីតាមីន C, វីតាមីន A, វីតាមីន E, ជាតិសរសៃ និងប៉ូតាស្យូមដែលជាប្រភពដ៏សំខាន់នៃសារធាតុចិញ្ចឹមដែលធ្វើឱ្យអ្នកមានសុខភាពល្អផងដែរ។

៧. ធ្វើឱ្យមានអារម្មណ៍ល្អ និងកាត់បន្ថយអាការថប់បារម្ភ

សារធាតុម៉ាញ៉េស្យូមដែលមាននៅក្នុងក្រយ៉ូងចេក អាចជួយធ្វើឱ្យអារម្មណ៍អ្នកស្ងប់ និងមានភាពប្រសើរឡើង កាត់បន្ថយអារការធុញថប់ អស់កម្លាំង ស្ត្រេស ថែមទាំងអាច ប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តថែមទៀតផង។

៨. ប្រឆាំងនឹងការវិវឌ្ឍន៍ទៅរកភាពចាស់

ត្រយ៉ូងចេកអាចជួយក្នុងការបំពេញរ៉ាឌីកាល់សេរីដែលបាត់បង់ក្នុងរាងកាយ ថែមទាំងអាចព្យាបាលបញ្ហាសុខភាពដែលទាក់ទងនឹងជំងឺមហារីក និងចាស់មុនអាយុ។

៩. ថែទាំសុខភាពក្រពះ ពោះវៀន

ត្រយ៉ូងចេកសម្បូរទៅដោយជាតិកាកសរសៃរលាយ និងមិនរលាយអាចជួយបង្កើនកម្រិតនៃការរំលាយអាហារ និងការស្រូបយកអាហារផ្សេងៗបានយ៉ាងល្អប្រសើរ ពិសេសសម្រាប់សុខភាពពោះវៀនទូទៅ។

១០. ជំងឺមហារីក និងជំងឺបេះដូង

ត្រយ៉ូងចេកអាចជួយប្រឆាំងនឹងរ៉ាឌីកាល់សេរី និងបំបាត់នៃភាពខូចខាតអុកស៊ីតកម្ម ដែលនាំឱ្យមានជំងឺមហារីកនិងជំងឺបេះដូង។

១១. ជំងឺសរសៃប្រសាទ

ត្រយ៉ូងចេកអាចជួយអ្នកចៀងវាងពីបញ្ហាជំងឺ Alzheimer (បាត់ការចងចាំសម្រាប់មនុស្សចាស់) និងជំងឺ Parkinson ដែលអាចឱ្យកើតមានជំងឺខួរក្បាល និងសសៃប្រសាទ៕

Loading...