ស្ត្រេសពេកសម្រាកខ្លះទៅ ​ប្រយ័ត្នតែកើតជំងឺគួរឱ្យខ្លាចទាំងអស់នេះណា!

ស្ត្រេសពេកសម្រាកខ្លះទៅ ​ប្រយ័ត្នតែកើតជំងឺគួរឱ្យខ្លាចទាំងអស់នេះណា!

បញ្ហាការកើតស្ត្រេស និង កើតរោគគិតច្រើន គឺជាបញ្ហាដ៏គ្រោះថ្នាក់មួយមិនត្រឹមតែប៉ះពាល់ដល់សុខភាពផ្លូវចិត្តធ្វើឱ្យកើតជំងឺផ្លូវចិត្តនោះទេ តែថែមទាំងអាចប៉ះពាល់ដល់សុខភាពរាងកាយគួរឱ្យព្រួយបារម្ភខ្លាំងផងដែរនាពេលអនាគតដូចជា ជំងឺទឹកនោមផ្អែម កើតជំងឺធាត់លើសទម្ងន់ ជំងឺបេះដូង ជំងឺលើសឈាម និងជំងឺជាច្រើនទៀត។

តោះមកដឹងពីផលប៉ះពាល់ធ្ងន់ធ្ងរបណ្តាលមកពីការកើតស្ត្រេស៖

១. មិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន

បញ្ហាស្ត្រេសអាចប៉ះពាល់ដល់ការគិតរបស់អ្នកខ្លាំងណាស់ ជាពិសេសធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ ធ្វើឱ្យសមត្ថភាពនៃការសម្រេចចិត្តរបស់អ្នកធ្លាក់ចុះ ហើយចិត្តរបស់អ្នកគិតតែរឿងអគតិទាំងក្នុងការងារ និងរឿងផ្ទាល់ខ្លួនផងដែរ។

២. ជួបបញ្ហាក្រពះ និងពោះវៀន

ស្ត្រេស និងធុញថប់ក្នុងអារម្មណ៍ គឺអាចធ្វើឱ្យអ្នកឧស្សាហ៍ជួបប្រទះនឹងបញ្ហានៅក្នុងក្រពះពោះវៀនបានដូចជា ជំងឺដំបៅក្រពះ ឈឺក្រពះ និងរោគសញ្ញាទាក់ទងនឹងផ្លូវពោះវៀនមួយចំនួន  ជាពិសេសអាចធ្វើឱ្យមានក្លិនមាត់ធ្មេញមិនល្អទៀតផង។

៣. មានបញ្ហាស្បែក

អ្នកដែលឧស្សាហ៍គិតច្រើន និងស្ត្រេស អាចបណ្តាលឱ្យជាប់ទាក់ទងនឹងបញ្ហាស្បែកមួយចំនួនផងដែរដូចជាជំងឺឃ្លង់ កន្ទួល រមាស់ ជំងឺត្រអក ជំងឺរលាកស្បែក និងបញ្ហាទាក់ទងនឹងការកើតមុនទៀតផង។

៤.ឃ្លានរបស់ផ្អែមៗ

អ្នកដែលស្ត្រេស និងគិតច្រើន នឹងធ្វើឱ្យអ័រម៉ូនស្ត្រេសកើនឡើងបណ្តាលឱ្យអារម្មណ៍ចេះតែឃ្លាននំចំណីផ្អែមៗ។ ហើយវាក៏អាចឱ្យអ្នកប្រទះនឹងបញ្ហាធាត់លើសទម្ងន់ ប៉ះពាល់សល់សុខភាពរាងកាយទាំងមូល ថែមទាំងអាចវិវឌ្ឃន៍ជាជំងឺទឹកនោមផ្អែមនាពេលអនាគត។

Loading...

៥. បាត់បង់ចំណង់រួមភេទ

ភាពតានតឹងខ្លាំង និងការគិតច្រើនអាចធ្វើឱ្យប៉ះពាល់ដល់អរម៉ូន Testosterone របស់បុរស ដែលជាហេតុបណ្តាលបុរសៗជួបបញ្ហាបាត់បង់ចំណង់ផ្លូវភេទ និងប៉ះពាល់ដល់ទម្ងន់ផងដែរ។ នៅក្នុងនោះស្ត្រីដែលជួបនឹងបញ្ហាស្ត្រេសទាំងនេះ អាចជួបបញ្ហាបាត់បង់ចំណង់ផ្លូវភេទលើសបុរសទៅទៀត។

[caption id="attachment_35689" align="alignnone" width="1600"] Multitasking Stressed Business Woman in Office Work Place. Vector illustration[/caption]

# វិធីគ្រប់គ្រេង និងបំបាត់ភាពតានតឹង/គិតច្រើន

- ព្យាយាមកាត់បន្ថយ ឬកុំប៉ះពាល់នឹងជាតិកាហ្វេអ៊ីនដូចជាកាហ្វេ ឬសារធាតុញៀនផ្សេងៗនៅក្នុងបារីជាដើម

- យកពេលវេលាទៅធ្វើរឿងដែលសប្បាយចិត្ត

- បង្កើនភាពស្និទ្ធស្នាលជាមួយគ្រួសារ និងមិត្តភក្តិនៅជុំវិញខ្លួន

- ឧស្សាហ៍ជួប និងពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យចិត្តសាស្រ្តដើម្បីទទួលបានដំប៉ូន្មានល្អៗនៅក្នុងជីវិត

- ឆ្លៀតពេលឧស្សាហ៍ហាត់ប្រាណជំនួយសុខភាព និងស្មារតីឱ្យបានច្រើនដូចជា ការតាំងសម្មាធិ ហាត់យូហ្គា លំហាត់ការដកដង្ហើម ហាត់ក្បាច់ថៃជី ឬទៅម៉ាស្សាបន្ធូរបន្ថយភាពតានតឹងក៏បាន។

Loading...