ស្ត្រីទាំងឡាយឈប់បារម្មណ៍ពីការដុះក្បាលពោះទៀតទៅ! ៥វិធីងាយៗនេះអាចជួយអ្នកបាន!

ស្ត្រីទាំងឡាយឈប់បារម្មណ៍ពីការដុះក្បាលពោះទៀតទៅ! ៥វិធីងាយៗនេះអាចជួយអ្នកបាន!

ប្រសិនបើអ្នកកំពុងតែធ្វើការហាត់ប្រាណដើម្បីទទួលបានរូបរាងស្លីម អ្នកគួរតែប្រុងប្រយ័ត្នចំពោះអ្វីដែលអ្នកបានជ្រើសរើសសម្រាប់ការហាត់ប្រាណរបស់អ្នក។ ពីព្រោះការហាត់ប្រាណមួយចំនួនអាចនឹងមានប្រសិទ្ធិភាពផ្ទុយគ្នាពីអ្វីដែលយើងចង់បាន។ រាងកាយបានធ្វើសកម្មភាពសាច់ដុំ ហើយវាអាចធ្វើឱ្យរាងកាយរបស់យើងមើលទៅធំជាងមុន។ ដំណឹងល្អគឺថា មានជម្រើសមួយសរម្យសម្រាប់ពួកគេម្នាក់ៗ។

នៅទីនេះ Bright Side បានធ្វើការស្រាវជ្រាវមួយចំនួនដើម្បីដឹងថា តើលំហាត់ណាមួយដែលអ្នកគួរតែធ្វើដើម្បីអោយរាងកាយស្លីម។

លំហាត់ប្រាណក្នុងអត្ថបទនេះមានឥទ្ធិពលខ្លាំងក្លា ហើយធ្វើការលើសាច់ដុំដែលជួយជំរុញដល់ការលូតលាស់សាច់ដុំរបស់យើង។

១. ពត់ចំហៀង

ជាទូទៅ ប្រសិនបើអ្នកងុបងុលជាមួយការធ្វើលំហាត់ដែលធ្វើសកម្មភាព oblique នោះ ចង្កេះរបស់អ្នកមើលទៅគឺកាន់តែធំ។

ជម្រើសជំនួស៖ លំហាត់ប្រាណចំហៀងខ្លួន គឺជាលំហាត់ប្រាណមួយដែលមានប្រសិទ្ធភាពបំផុតដើម្បីទទួលបានរាងកាយដ៏ស្រលូន ជាពិសេសគឺចង្កេះ។

  • ការទម្រេទនៅចំហៀងខ្លួនរបស់អ្នករក្សាជើងឱ្យជាប់ ហើយដាក់កែងដៃដោយផ្ទាល់នៅក្រោមស្មារបស់អ្នក។
  • ជំរុញរាងកាយរបស់អ្នកឡើង ធ្វើឱ្យដងខ្លួណប្រៀបដូចជាបន្ទាត់ត្រង់ពីស្មាទៅជើង។
  • រក្សាជំហនេះឱ្យយូរតាមតែអាចធ្វើទៅបាន។
  • ដាក់ដងខ្លួនចុះយឺតៗ ហើយធ្វើម្តងទៀតនៅម្ខាងទៀត។

២. រមៀល

ការរមៀលអាចត្រូវបានធ្វើឡើងដោយប្រើឧបករណ៍ម្យ៉ាងហៅថា កង់រមៀល ហើយវាជាការហាត់ប្រាណដ៏មានឥទ្ធិពលសម្រាប់ពោះ និងឆ្អឹងខ្នង។ ទោះបីជាអ្នកហាត់សាច់ដុំរបៀបទាំងនេះក៏ដោយ ក៏ពោះរបស់អ្នកមើលទៅគឺមិនរៀបស្មើរពេញចិត្តអ្នកនោះដែរ។

ជម្រើសជំនួស៖ Plank គឺជាការធ្វើលំហាត់ប្រាណដ៏សាមញ្ញប៉ុន្តែមិនត្រូវមើលស្រាលប្រសិទ្ធភាពរបស់វាឡើយ។

  • ទម្រេទចុះក្រោមដោយប្រើកំភួនដៃរបស់អ្នកនៅលើឥដ្ឋដែលដាក់កែងដៃដោយផ្ទាល់នៅក្រោមស្មា។
  • រក្សារាងកាយអ្នកអោយត្រង់។
  • ទប់រហូតដល់ដរាបណាអ្នកអាចធ្វើបាន។

៣. បោះបាល់

លំហាត់ប្រាណដេកបោះបាល់គឺ រាបរងក្រុមមួយចំនួននៃសាច់ដុំ និងអាចធ្វើឱ្យចង្កេះរបស់អ្នកមើលទៅមានទំហំធំ។

ជម្រើសជំនួស: ការបំបាត់ខ្យល់ក្នុងពោះ គឺមានប្រសិទ្ធភាពខ្លាំងណាស់សម្រាប់សាច់ដុំពោះ ហើយប្រសិនបើអ្នកអនុវត្តវាជាទៀងទាត់នោះអ្នកនឹងមានសាច់ដុំរឹងមាំ។

Loading...

  • យកដង្ហើមវែងៗពីរបីដើម្បីជាការកំដៅសាច់ដុំ។
  • ដកដង្ហើមចេញ ដោយបញ្ចេញខ្យល់ទាំងអស់។
  • ទាញពោះរបស់អ្នកឱ្យខ្លាំងតាមដែលអ្នកអាចធ្វើបាន។
  • ទប់បែបនេះអោយបានយូរតាមតែអាចធ្វើទៅបាន។

៤. តោងខ្សែ

លំហាត់តោងខ្សែ ជាលំហាត់ប្រាណមួយដែល ធ្វើអោយសាច់ដុំពោះរបស់អ្នករីកធំ ហើយប្រសិនបើអ្នកវង្វេងស្មារតីដោយការធ្វើលំហាត់ប្រាណនេះពោះរបស់អ្នកអាចធំជាងអ្វីដែលអ្នករំពឹងទុក។

ជម្រើសជំនួស: ការអង្គុយជាអាក្សរ V នេះក៏ដំណើរការលើពោះដែរ ប៉ុន្តែវាមិនដូចការហាត់ប្រាណដែលលើកទម្ងន់ទេ វាជួយបង្កើតកម្លាំងស្នូល ហើយធ្វើអោយពោះមានរាងស្លីម។

  • ចាប់ផ្តើមពីទីតាំងអង្គុយ។
  • ធ្វើសកម្មភាពសាច់ដុំស្នូល និងលើកជើងឡើងអោយត្រង់។
  • សូមលើកដៃរបស់អ្នកឆ្ពោះទៅកាន់ចង្កេះរបស់អ្នក។
  • ទប់បែបនេះដរាបណាអ្នកអាចធ្វើបាន។

៥. ការលើកទំងន់

ការលើកទម្ងន់គឺជាការធ្វើលំហាត់ប្រាណមួយផ្សេងទៀតដើម្បីទទួលបាន ៦ផេក, ប្រសិនបើនោះជាអ្វីដែលអ្នកចង់សម្រេចបាន។ ទោះជាយ៉ាងណាក៏ដោយវាមិនមែនជាជម្រើសដ៏ល្អបំផុតទេប្រសិនបើអ្នកចង់បានចង្កេះរបស់អ្នកមានរាងតូចនោះ។ជម្រើសជំនួស: ការទប់កាយសម្បទាអោយរឹងមាំក៏ជាលំហាត់ប្រាណដ៏មានប្រសិទ្ធភាពផងដែរហើយវាអាចជាជម្រើសដ៏ល្អសម្រាប់អ្នក ព្រោះប្រសិនបើអ្នកធ្វើវាត្រឹមត្រូវអ្នកនិងមានចង្កេះតូច។

  • ទម្រេទនៅលើពោះរបស់អ្នក។
  • លើកជើង និងដៃរបស់អ្នកឡើងលើ ។
  • ទប់បែបនេះដរាបណាអ្នកអាចធ្វើបាន។

Bonus: Over exercising

នៅពេលដែលអ្នកចង់ទទួលបានការស្រក់ទំងន់ ទាំងនោះវាពិតជាមានការទាមទារខ្លាំងណាស់ក្នុងការចាប់ផ្តើមហាត់ប្រាណ។ ទោះជាយ៉ាងណាក៏ដោយអ្នកឯកទេសព្រមានថាការហាត់ប្រាណ គឺជាសត្រូវ ហើយក៏ជាមិត្តរបស់អ្នកដើម្បីសំរេចបាននូវក្តីសុបិន្តរបស់អ្នក។ ការហាត់ប្រាណត្រឹមត្រូវគឺមានសារៈសំខាន់ណាស់សម្រាប់ការកសាងសាច់ដុំរឹងមាំ និងការពារការរងរបួស។ ហើយរបបអាហារដែលមានតុល្យភាពតែងតែជាការចាំបាច់ សម្រាប់សុខភាពរាងកាយ។

តើអ្នកបានចាកចេញពីការធ្វើលំហាត់ណាមួយផ្សេងទៀតដែលអាចធ្វើឱ្យអ្នកមើលទៅធំជាងអ្វីដែលអ្នកចង់បាននោះទេ? ឬប្រហែលជាអ្នកបានឆ្លងកាត់ពួកវាខ្លះហើយ ? ប្រាប់យើងអំពីបទពិសោធន៍របស់អ្នកនៅក្នុងផ្នែកមតិយោបល់ខាងក្រោម។

ប្រភពដើម៖ Bright Side

ប្រែសម្រួលដោយ៖ Crusher

 

Loading...