ពិរោះប្លែក! នី រតនា ចេញបទចម្រៀងស្នាដៃថ្មីជាមួយ STEP ទទួលបានការគាំទ្រមិនធម្មតា (មានវីដេអូ)

ពិរោះប្លែក! នី រតនា ចេញបទចម្រៀងស្នាដៃថ្មីជាមួយ STEP ទទួលបានការគាំទ្រមិនធម្មតា (មានវីដេអូ)

ភ្នំពេញ៖ ម្ចាស់ពាន Cambodian Idol រដូវកាលទី១ លោក នី រតនា បន្ទាប់ពីល្បីល្បាញមួយប្រាវធំចំពោះព័ត៌មានក្រោយអាពាហ៍ពិពាហ៍នោះ ពេលនេះបានបង្ហាញមុខមកវិញហើយ ជាមួយបទចម្រៀងថ្មីនៅក្នុងផលិតកម្មរស្មីហង្សមាស។ លើសពីនេះទៅទៀត ការបង្ហាញខ្លួនជាមួយបចម្រៀងថ្មីលើកនេះ នី រតនា មិនមែនច្រៀងទោល ឬឆ្លើយឆ្លងជាមួយតារាចម្រៀងនារីណាមួយឡើយ ប៉ុន្តែបែរជាឃើញតារាចម្រៀងប្រុសរូបនេះ បង្ហើរសំនៀងយ៉ាងពិរោះជាមួយតារាចម្រៀងបែបរ៉េប STEP ទៅវិញ។

បទចម្រៀងថ្មីនេះមានចំណងជើងថា “អូនខ្ពស់ពេកហើយ” ដែលជាការនិពន្ធទំនុកច្រៀង និពន្ធបទភ្លេង ព្រមទាំងសម្រួលតន្រ្តីដោយ STEP ផ្ទាល់តែម្តង និងមានការចូលរួមបកស្រាយពីលោក នី រតនា។ ទន្ទឹមនឹងនេះដែរ គេសង្កេតឃើញអ្នកគាំទ្រជាច្រើនទាំងនៅលើបណ្តាញសង្គម Facebook និង YouTube មានការពេញចិត្ត និងគាំទ្រជាខ្លាំងចំពោះបទចម្រៀងដែលជាការចាប់ដៃគ្នារវាង Idol សង្ហាទាំងពីរនាក់នេះ។

ចង់ដឹងថា តើបទចម្រៀងថ្មីរបស់ STEP ជាមួយ នី រតនា មានអត្ថន័យ និងពិរោះយ៉ាងណានោះ សូមទស្សនាបទចម្រៀងនៅខាងក្រោម៖

Loading...

Loading...