មានដឹងឬអត់ថា ទិវាបិតា ឬ Father’s Day មានប្រវត្តិបែបណា? កើតចេញមកពីណា?

មានដឹងឬអត់ថា ទិវាបិតា ឬ Father’s Day មានប្រវត្តិបែបណា? កើតចេញមកពីណា?

ទិវា​បិតា ឬ Father s Day ត្រូវបាន​បង្កើតឡើង​ដើម្បី​បញ្ជាក់ពីការ​ដឹងគុណ​ចំពោះ​ឪពុកគ្រប់រូប ដូចជាការដឹងគុណម្តាយ​នៅក្នុង​ទិវា​មាតាMother's Day ផងដែរ។ ទិវា​នេះ ត្រូវបានគេកំណត់ប្រារព្វនៅថ្ងៃទី ១៦ ខែមិថុនា រៀងរាល់ឆ្នាំ។

[caption id="attachment_36001" align="alignnone" width="1600"] Father and daughter laughing and bonding[/caption]

ប៉ុន្តែតើទិវាមួយនេះ កើតចេញមកពីណា ទៅអានអត្ថបទខាងក្រោមទាំងអស់គ្នា៖

ការរៀបចំឱ្យមាននូវ​ទិវា​បិតា ឬ Father’s day ត្រូវ​បាន​ផ្តួច​ផ្តើម​ដំបូងឡើង​ដោយ​ស្រ្តី​ជន​ជាតិ​អាមេរិក​ឈ្មោះ Sonora Smart Dodd នៅ​ឆ្នាំ​១៩០៩។ គំនិតមួយនេះ​បាន​លេចចេញឡើង​បន្ទាប់​ពីគាត់​ឃើញ​ពីការ​រៀបចំ​ទិវា​ម្តាយបាន​យ៉ាង​ទូលំ​ទូលាយ ប៉ុន្តែ​បែរ​ជា​មិន​មានការរៀបចំ​ពិធី​អ្វី​មួយ​សម្រាប់​ឪពុកសោះ ខណៈដែលគាត់បាន​ឃើញ ពី​ការ​លំបាក​របស់​ឪពុកគាត់​ដែល​ត្រូវ​ចិញ្ចឹម​កូន​៦​នាក់​បន្ទាប់​ពី​ម្តាយ​នាង​ស្លាប់​ទៅ។ ក្រោយ​ពេលគាត់បាន​ដាក់ស្នើ​នូវគំនិតមួយ​នេះ​ អមជាមួយ​ហេតុផល​សម​ស្រប​ទៅ​រដ្ឋ​មន្រី្ក​ក្នុង​រដ្ឋ Washington  ហើយគាត់​ក៏​បាន​ទទួល​ការ​គាំទ្រ។ បន្ទាប់​ពី​នោះ​មក ទិវា​បិតា​ក៏​បាន​រីក​រាល​ដាល​ទៅ​រដ្ឋ​ផ្សេងៗ​ទៀត​ពាស​ពេញ​សហរដ្ឋ​អាមេរិក​ ដែល​ក្រោយ​មក​ថ្ងៃនេះ​បាន​ក្លាយ​ជា​ថ្ងៃ​ឈប់​សម្រាក​ផ្លូវការ។

Loading...

បច្ចុប្បន្ន ទិវា​បិតាត្រូវ​បាន​ប្រារព្ធ​នៅ​តាម​ប្រទេស​ជា​ច្រើន​ជុំវិញ​ពីភព​លោក។  តើ​អ្នក​មាន​អ្វី​និយាយ​ទៅ​កាន់​ឪពុក​អ្នក ក្នុង​ឱកាស​ទិវា​ឪពុក​នេះ​ខាង​មុខ​នេះ?

Loading...