ត្រៀមថ្មទូរស័ព្ទទុកថត ​​Selfie  ស្ពានអាកាសនាងគង្ហីង  ចាប់បើកចុងខែនេះហើយ!

ត្រៀមថ្មទូរស័ព្ទទុកថត ​​Selfie  ស្ពានអាកាសនាងគង្ហីង  ចាប់បើកចុងខែនេះហើយ!

ភ្នំពេញ៖ អស់រយៈពេលយូរគួរសមហើយដែរ ​ដែលស្ពានថ្មើរជើងលើអាកាសដំបូងគេបង្អស់នៅកម្ពុជាបានបើកការសាងសង់ ​ហើយទីបំផុតក៏បានរួចរាល់ជាស្ថាពរ ​ថែមទាំងបើកដំណើរការឱ្យធ្វើដំណើរក្នុងពេលឆាប់ៗនេះដែរ។

ស្ពានអាកាសថ្មើរជើងនាងគង្ហីង នឹងបើកដំណើរការឱ្យឆ្លងកាត់ជាសាធារណៈនៅក្នុងថ្ងៃ ​ទី២២ ​ខែមិថុនា ​ឆ្នាំ ​២០១៩នេះ  ជាមួយនឹងការសាកល្បងដំណើរការផ្សារទំនើបឌឹអូឡាំព្យាម៉ល ក្នុងពេលតែមួយជាមួយគ្នានេះផងដែរ ​ដែលផ្សារទំនើបនេះជាមជ្ឈមណ្ឌលលក់ទំនិញជាច្រើនប្រភេទដូចជាហាងលក់សំលៀកបំពាក់ ភោជនីយដ្ឋាន កន្លែងកម្សាន្ត ហាត់ប្រាណ ​រោងកុននិងកន្លែងបម្រើសេវាកម្មវាច្រើនប្រភេទទៀតដែលមានលក្ខណៈទំនើបខ្លាំងទៀតផង ដោយមានការបើកបម្រើការពីម៉ោង៩ព្រឹក រហូតដល់ម៉ោង១០យប់។

កុំភ្លេចគ្នាយើង ​ត្រៀមថ្មទូរស័ព្ទទុកថតរូបស្អាតៗនៅលើស្ពានអាកាសស្ពាននាងគង្ហីង ​ទុកអួតចែកគ្នាមើលក្នុងបណ្តាញសង្គមទាំងអស់គ្នាណា៕

Loading...

រក្សាសិទ្ធអត្ថបទ៖ ​Sad Life

ប្រភពរូបភាព៖ មន្ទីសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ

Loading...