ចុម! ខ្មៅព្រីក ​តែមាន់ដ៏កម្រមួយប្រភេទនេះមានតម្លៃថ្លៃខ្លាំងដល់ម្លឹងផង ​ការពិតដោយសារហេតុផលមួយនេះសោះ!

ចុម! ខ្មៅព្រីក ​តែមាន់ដ៏កម្រមួយប្រភេទនេះមានតម្លៃថ្លៃខ្លាំងដល់ម្លឹងផង ​ការពិតដោយសារហេតុផលមួយនេះសោះ!

ពូជមាន់ខ្មៅមួយប្រភេទ ​ត្រូវបានគេដឹងថាខុសពីមាន់ខ្មៅដទៃ ​ដោយសារតែវាមានពណ៌សម្បុរ ទាំងរូបរាងខាងក្រៅ និងខាងក្នុង ​មិនលើកលែងសូម្បីតែឈាមរបស់វាក៏មានពណ៌ខ្មៅខ្លាំងដែរ ​ដោយមាន់ខ្មៅដ៏កម្រមួយនេះមានឈ្មោះថា Ayam Cemani  ។

មាន់ខ្មៅមួយនេះមានប្រភពមកពីប្រទេសឥណ្ឌូនេស៊ី ​ហើយវាក៏ជាមាន់ដែលមិនសូវមានលក់ដែរ ​ដែលជាហេតុធ្វើឱ្យតម្លៃមាន់មួយនេះថ្លៃខ្លាំងតែម្តង ដោយការយកទៅលក់នៅសហរដ្ឋអាមេរិចមានតម្លៃដល់ទៅ ២៥០០ដុល្លារសហរដ្ឋអាមេរិច។

ការដែលសត្វមាន់មួយនេះមានតម្លៃខ្លាំងមិនត្រឹមតែដោយសារតែវាជាប្រភេទសត្វកម្រតែប៉ុណ្ណោះនោះទេ តែសម្រាប់ប្រជាជនឥណ្ឌូនេស៊ីជឿថា ​សត្វមាន់ខ្មៅនេះមានភាពអាថ៌កំបាំង  និងមានអំណាចពិសេសម្យ៉ាង ហើយគេមានជំនឿទៀតថា មាន់ខ្មៅនេះថែមទាំងជួយផ្តល់ថាមពលពិសេស ​ផ្តល់សុខសន្តិភាពដល់ពិភពលោក និងជារបស់ដែលនាំមកនូវសំណាងល្អ ផងដែរ ​ជាពិសេសមនុស្សមួយចំនួនជឿថាសរីរាង្គគ្រប់ផ្នែករបស់មាន់ខ្មៅអាចយកមកផលិតជាឱសថបុរាណដ៏ស័ក្តិសិទ្ធទៀតផង។ តែសម្រាប់ប្រជាជនឥណ្ឌូនេស៊ីកម្រទទួលទានមាន់ខ្មៅមួយនេះណាស់ ​ដោយភាគច្រើនគេយកសត្វមាន់នេះសម្រាប់ធ្វើពិធីសាសនា ​ឬជាការបូជាយញ្ញទៅវិញនោះទេ៕

Loading...

រក្សាសិទ្ធអត្ថបទ៖ Sad Life

Loading...