ល្បីពេញហ្វេសប៊ុកថាប៉ូលីសឡើងសង្ហា តែមកមើលសង្សាររបស់គាត់វិញ រឹតតែស្អាត ខកចិត្តហើយស្រីៗ

ល្បីពេញហ្វេសប៊ុកថាប៉ូលីសឡើងសង្ហា តែមកមើលសង្សាររបស់គាត់វិញ រឹតតែស្អាត ខកចិត្តហើយស្រីៗ

ភ្នំពេញ៖ តាំងពីម្សិលមិញ រហូតពេលនេះ ប៉ូលីសម្នាក់ ដែលបានចុះចាប់ផលិតផលគ្មាន​ច្បាប់​អនុញ្ញាត្ត​ត្រឹមត្រូវ​ ​ព្រមទាំង​មានការ​កែច្នៃ​ម្សៅលាបមុខ​ ​និង​ខ្លួន​ពី​កំប៉ុង​ដើម​ដាក់​កំប៉ុង​ថ្មី​ ​គ្មាន​ស្លាក​សញ្ញា​ផលិតផល​ ​ហើយ​ ​យក​ទៅ​ចែកចាយ​នៅក្នុង​ទីផ្សារ​ ​ជាហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ស្បែក​អ្នកប្រើ​ប្រាស់ បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលមិនត្រឹមតែសមត្ថភាពនោះទេ ​គឺភាពស្រស់សង្ហារជាបុរសពិតតែម្តង។

ដោយប៉ូលីសសង្ហាមួយរូបនេះ បានធ្វើឱ្យ អ្នកលេងហ្វេសប៊ុកជាច្រើន ជាពិសេសនារីៗ នាំគ្នាលង់ស្នេហ៍នូវសម្រស់របស់ប៉ូលីសមួយនេះរហូតចង់ដឹងរឿងលម្អិតទៀតផង។ ដែលការពិតកម្លោះសង្ហារូបនេះ មានឈ្មោះពិតថា គឹម ប្រុសមាន អាយុ ២៧ ឆ្នាំ និងមានគណនីហ្វេសប៊ុកឈ្មោះថា Prosmean Kem 

​តែនារីៗប្រាកដជាខូចចិត្តជាមិនខាន បើដឹងរឿងពិតមួយនេះ ដោយ ការពិតទៅប៉ូលីសង្ហាយើងមានម្ចាស់ចិត្តរួចទៅហើយ ​ថែមទាំងជាស្រីស្អាតមិនចាញ់តារាល្បីៗប្រចាំស្រុកខ្មែរផងដែរ ​ដោយម្ចាស់ចិត្តរបស់ប៉ូលីសសង្ហាមានគណនីហ្វេសប៊ុកមានឈ្មោះថា Bee Klassy  ។ ដែលមិនត្រឹមតែជាស្រីស្អាត ​តែម្ចាស់ចិត្តរបស់ប៉ូលីសង្ហាថែមទាំងជាម្ចាស់ជំនួញដ៏ជោគជ៏យម្នាក់ផងដែរ។  នេះទើបគេហៅថាជាគូពិតមែន ​ស្រីស្រស់ប្រុសសង្ហា ​និងពូកែដូចគ្នាទៀត។

Loading...

ទោះជាខកចិត្តបន្តិចមែន ​តែអ្នកគាំទ្រនៅតែមានភាពកោតសរសើរចំពោះប៉ូលីសង្ហាយើងដដែល ​ថែមទាំងជូនពរឱ្យគូស្នេហ៍ទាំង២ស្រលាញ់គូជារៀងរហូតទៀតផង៕

Loading...