ជាបាបកម្ម ​ឬព្រហ្មលិខិត ​YG  ប្រកាសចុះចេញពីតំណែង ​ក្រោយពីផលិតកម្មមានរឿងអាស្រូវផ្ទួនៗគ្នាពេក!

ជាបាបកម្ម ​ឬព្រហ្មលិខិត ​YG  ប្រកាសចុះចេញពីតំណែង ​ក្រោយពីផលិតកម្មមានរឿងអាស្រូវផ្ទួនៗគ្នាពេក!

កូរ៉េខាងត្បូង៖  ដូចដែលលោកអ្នកបានដឹងរួចមកហើយថា ផលិតកម្ម ​YG  ធ្លាប់ទទួលបានកេរ្តិ៍ឈ្មោះជាខ្លាំងនៅក្នុងវិស័យចម្រៀង ​K-Pop  ឬអាចថាជាផលិតកម្មដែលត្រួសត្រាយផ្លូវឱ្យវិស័យចម្រៀងកូរ៉េមានឈ្មោះល្បីល្បាញពាសពេញពិភពលោក  តាមរយៈក្រុមចម្រៀងល្បីៗមានសមត្ថភាពតាំងពីសម័យ ​2NE1  Big Bang  ជាដើម។

តែអ្វីៗហាក់ខុសឆ្ងាយពីការរំពឹងទុក ​រហូតមកទល់ពេលនេះ ផលិតកម្មយក្ស ​YG  បាននឹងកំពុងតែជួបព្យុះភ្លៀងផ្ទួនៗ ​ដោយសារតែអ្នកចម្រៀងនៅក្រោមផលិតកម្មរបស់ខ្លួនសុទ្ធតែមានរឿងអាស្រូវទាក់ទងនឹងការប្រើប្រាស់ និងជួញដូរគ្រឿងញឿនជាដើម ថែមទាំងក្លឹបកម្សាន្តរបស់ផលិតនេះជាប់ទាក់ទងនឹងគ្រឿងញៀន រួមទាំងការគេចពន្ធផងដែរ ​ដែលធ្វើឱ្យសង្គមមានការស្អប់ខ្ពើម និងថ្កោលទោសជាខ្លាំង។

រហូតដល់ពេលថ្មីៗនេះ ​ មហាជនថែមទាំងនាំគ្នាចុះហត្ថលេខាលើញត្តិ ស្នើសុំឲ្យផ្អាករាល់សកម្មភាពរបស់តារា ប្រចាំផលិតកម្ម YG ទាំងអស់ទៀតផង ​ដោយពួកគេយល់ថា តារាល្បីៗរបស់ផលិតកម្ម YG តែងតែជាប់ពាក់ព័ន្ធក្នុងករណីគ្រឿងញៀន និងកញ្ឆា ហើយរឿងដែលកើតឡើងក្នុងផលិតកកម្មនេះ បានបង្ហាញថាក្រុមហ៊ុននេះពិតជាមានបញ្ហាធ្ងន់ធ្ងរខ្លាំង ដែលត្រូវតែបញ្ឍប់សកម្មភាពរបស់តារាទាំងនោះ នៅលើប្រព័ន្ធផ្សាព្វផ្សាយទាំងអស់ និងត្រូវបើកការស៊ើបអង្កេតផ្ទៃក្នុងឲ្យស៊ីជម្រៅផងដែរ។

តែស្រាប់តែប៉ុន្មានម៉ោងមុននេះ លោក Yang Hyun Suk អ្នកគ្រប់គ្រងផលិតកម្ម YG បានប្រកាសពីការដកខ្លួនលោកលាលែងចេញពីតំណែងនៅក្នុងផលិតកម្ម ​YG ទៅវិញ។ ដោយ Yang Hyun Suk បាននិយាយថា៖  អស់រយៈពេល 23 ឆ្នាំមកនេះ គាត់បានលះបង់ជីវិតពាក់កណ្តាលរបស់គាត់និងអ្វីគ្រប់យ៉ាងដើម្បីធ្វើអោយផលិតកម្ម YG រីកចំរើន។បន្ទាប់មកគាត់បាននិយាយទៀតថា គាត់នឹងលាលែងពីតំណែងរបស់គាត់ទាំងអស់ហើយនិងចុះចេញពីYG ចាប់ពីថ្ងៃនេះ។ គាត់សង្ឃឹមយ៉ាងមុតមាំថានៅថ្ងៃមុខនឹងមិនមានរឿងរាវអាក្រក់កើតលើតារារបស់ YG ដែលគាត់ស្រលាញ់និងអ្នកគាំទ្រដែលស្រឡាញ់តារារបស់ YG ដោយសារគាត់ទៀតនោះទេ (I sincerely hope that there is no more harm to the YG agency celebrities I love, and to the fans who love them, because of me.”) ។

Loading...

នៅក្នុងនោះមានមហាជនជាច្រើនសម្តែងក្តីសប្បាយចិត្តជាខ្លាំងនៃការលាលែងពីតំណែងរបស់ Yang Hyun Suk ​ព្រោះពួកគេយល់ថា Yang Hyun Suk នេះហើយជាអ្នកបិទផ្លូវ និងធ្វើបាបអ្នកចម្រៀងល្បីៗជាច្រើនរបស់ខ្លួន  ដោយការមើលឃើញតែលុយ ​និងគិតតែពីក្រុមចម្រៀងថ្មី ហើយបញ្ឈរជើងអ្នកចម្រៀងមានសមត្ថភាពរបស់ខ្លួនដូចជា ​ក្រុម ​2NE1  CL  Sandara  ក្រុម Bigbang  និងតារាល្បីៗពីមុនជាច្រើនរូបជាដើម ដែល​ថាហើយជាបាបកម្មរបស់គាត់៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

Loading...