ឆ្កួតមែនតែឆ្កួតបានលុយ សុខចិត្តឈប់ពីការងារដើររាំច្រៀងតាមផ្លូវ ល្បីខាងធ្វើត្រាប់តាមចម្រៀងល្បីៗ តែកើបលុយរាប់សិបម៉ឺនដុល្លារក្នុងមួយខែ!

ឆ្កួតមែនតែឆ្កួតបានលុយ សុខចិត្តឈប់ពីការងារដើររាំច្រៀងតាមផ្លូវ ល្បីខាងធ្វើត្រាប់តាមចម្រៀងល្បីៗ តែកើបលុយរាប់សិបម៉ឺនដុល្លារក្នុងមួយខែ!

អ្នកដែលឧស្សាហ៍មើល ​Youtube  ភាគច្រើនពិតជាបានស្គាល់ហើយ  នូវវីដេអូច្រៀងរាំតាមបទចម្រៀងបែបកំប្លែង  ឆ្កួតៗ តាមបទចម្រៀង Takes Over You របស់បុរសម្នាក់ឈ្មោះ ​Qpark។ បើទោះបីជាមើលទៅមានភាពខុសពីធម្មតាក៏ពិតមែន  តែសកម្មភាពរបស់លោកបានធ្វើឱ្យគ្រប់គ្នារីករាយ ​ទប់សំណើចមិនបាននូវភាពឆ្កួតឡប់របស់លោក ​តែបើគិតឱ្យសព្វៗទៅ ការពិតវីដេអូរបស់ Qpark ​គឺជាការបង្ហាញធាតុពិតរបស់មនុស្សម្នាក់ៗពោលគឺនៅពេលដែលយើងចូលចិត្តបទចម្រៀងណាមួយ ​ពេលយើងនៅម្នាក់ឯងយើងពិតជាចូលតួ ​ច្រៀងរាំបែបនេះមិនខុសគ្នានោះទេ  ខុសត្រង់ថាយើងមានភាពអៀនខ្មាសដោយសម្តែងធាតុពិតបែបនេះពេលនេះក្នុងផ្ទះ ​ឬនៅម្នាក់ឯង ​តែ ​Qpark  បានសម្តែងបែបនេះជាសាធារណៈតែប៉ុណ្ណោះ។

ទោះបីជា ​Qpark  មើលទៅសម្តែងបង្កប់ដោយភាពឆ្កួតឡប់ តែបើក្រឡេកមើលប្រវត្តិការសិក្សា ​និងការងាររបស់លោកពិតជាមិនធម្មតានោះឡើយ។  ​ បច្ចុប្បន្ន ​Qpark មានអាយុ ៣៩ឆ្នាំ ដែលធ្លាប់មានប្រវត្តិសិក្សាជ្រៅជ្រះដល់ទៅថ្នាក់សាកលវិទ្យាល័យល្បីឈ្មោះមួយនៅសហរដ្ឋអាមេរិច ​ថែមទាំងក្លាយជាបុគ្គលិកដែលមានប្រាក់ខែខ្ពស់មួយរូបផងដែរ។ បន្ថែមពីការមានការងារល្អ ​លោកក៏មានភាពជោគជ័យនៅក្នុងការប្រកបអាជីវកម្មផ្ទាល់ខ្លួនដោយការបើកហាងអាហារកូរ៉េទៀតផង ​ថែមទាំងបានពង្រីកសាខាបន្ថែមដល់ទៅ៤ ។ ​

តែ...តើមូលហេតុអ្វីបានជាធ្វើឱ្យលោក  បោះបង់ការងារ  និងអាជីវកម្មដ៏ជោគជ័យនេះចោល?

ជាការពិតណាស់ ​​Qpark  ធ្លាប់បាននិយាយថា  បើទោះបីជាលោកមានការងារល្អ ​តែលោកពិតជាមានសម្ពាធខ្លាំងណាស់ ​ថែមទាំងឆ្កួតនឹងការងារខ្លាំងទៀតផង ដែលលោកទ្រាំនឹងការងារដែលលោកហាក់មិនពេញចិត្តទាល់តែសោះ ​។ ​ចំណែកអាជីវកម្មរបស់លោក  បើទោះបីជាជោគជ័យ  តែលោកមានរឿងដែលត្រូវគិតច្រើន ​ស្ត្រេស  និងបញ្ហាមួយចំនួនដែលត្រូវដោះស្រាយជាបន្តបន្ទាប់។ ​

Loading...

ទីបំផុត នៅក្នុងឆ្នាំ ២០១៤ លោកក៏គិតឃើញធ្វើរឿងមួយ ​គឺធ្វើរឿងដែលលោកពេញចិត្ត និងសប្បាយចិត្ត ​នោះគឺលោកសាកល្បងសម្តែងជាការច្រៀងរាំជាការកម្សាន្តលេងដើម្បីបង្ហោះនៅលើបណ្តាញសង្គម ​រហូតលោកមិននឹកស្មានថាវីដេអូរបស់លោកបែរជាមានអ្នកគាំទ្រច្រើនដល់ម្លឹងសោះ។ ជាពិសេសមានមនុស្សជាច្រើនបាននិយាយអរគុណដល់លោកដែលធ្វើឱ្យពួកគេមានភាពរីករាយទៀតផង។ ពេលនោះលោកក៏ចាប់ផ្តើមពេញចិត្តការងារមួយនេះជាខ្លាំង ​ហើយចាប់ផ្តើមឈប់ពីការងារ ​លក់អាជីវកម្មចោលអស់ ​ហើយសម្រុកតែថតវីដេអូកម្សាន្តបែបនេះ ​ទាំងដែលដំបូងលោកមិនចេះទាំងកាន់កាមេរ៉ា  កាត់ត ​និងបង្ហោះលើ ​Youtube  ផង ​តែការងារ និងការអនុវត្តិគឺពិតជាគ្រូបង្រៀនដ៏ល្អរបស់មនុស្ស។

ទីបំផុតលោកក៏ទទួលបានការគាំទ្រកាន់តែខ្លាំងឡើងៗ រហូតទទួលបានការចុច ​Subscribed  លើ  Channel  Youtube  របស់លោកដល់ទៅ  ៦.៣លាននាក់ទូទាំងប្រទេស ​ថែមទាំងរកចំណូលបានយ៉ាងក្រាស់ក្រែលជាង  ២០ម៉ឺនដុល្លាររហរដ្ឋអាមេរិចក្នុងមួយខែៗផងដែរ៕

Loading...