ជីវិតគូពីបាតដៃទទេរ តែទទួលបានលទ្ធផលនឹកស្មានមិនដល់រហូតដល់ពេលនេះ!

ជីវិតគូពីបាតដៃទទេរ តែទទួលបានលទ្ធផលនឹកស្មានមិនដល់រហូតដល់ពេលនេះ!

ភ្នំពេញ៖ ជាការពិតណាស់ គេថាមានការតស៊ូ ជីវិតប្រាកដជាជួបនឹងភាពជោគជ័យ ហើយភាពជោគជ័យក៏មិនមែនចេះតែកើតមានដោយងាយៗដែរ ពោលគឺត្រូវការអំណត់ អត់ទ្រាំ ឧស្សាហ៍ព្យាយាម ដែលពេលខ្លះប្រទះនឹងការលំបាកខ្លាំងពិតជាចៀសមិនរួច។

ស្តែងពីបទពិសោធន៍ពិតនៃជីវិតនៃការតស៊ូ ថ្មីៗនេះគណនីហ្វេសប៊ុកផេកមួយឈ្មោះ MoJo Online Shop បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីបានរៀបរាប់ពីការតស៊ូព្យាយាមយ៉ាងលម្អិតពីជីវិតតសស៊ូផ្ទាល់ខ្លួនរហូតដល់ថ្ងៃនេះ ដោយគណនីហ្វេសប៊ុកម្នាក់នេះបាននិយាយថា៖ « ជីវិតគូរ ពីបាតដៃទទេ សំរាប់ពួកខ្ញុំ ☺️ជាកូនក្នុងគ្រួសារដែលមិនមានអីច្រើនទេ តែការខិតខំរបស់ពួកយើងចេញពីការស្រលាញ់ 😍តស៊ូ មិនបានច្រណែនអ្នកដែលមានម៉ាក់ប៉ាផ្តល់ដើមទុនអោយនោះ។ ផ្តើមចេញពីការលាយឡេលក់ មានលុយមិនច្រើនទេ ត្រឹម 200$-300$ 💵តែប៉ុណ្ណោះ យកកាបូបមកលក់ ថ្ងៃខ្លះក៏លក់បាន🥳 ថ្ងៃខ្លះក៏អត់ 🥴តែសប្បាយចិត្តព្រោះមានទាំងសេចក្តីសុខ នឹង កំលាំងចិត្ត💪🏻 ត្រឹមជួលបន្ទប់ 4ម៉ែត្រ 4ជ្រុល សំរាប់រស់នឹង លក់ Online ខំទាំងលក់ ទាំងដឹកជូនភ្ញៀវ ហាលភ្លៀង ហាលថ្ងៃ អោបអីវ៉ាន់សំពីងសំពោង ញើសបុិនគ្រាប់ពោត ជាមួយម៉ូតូចាស់មួយ Icon 🛵តែសប្បាយចិត្តនឹងធ្វើ នឹង ទទួលយក មិនដែលគិតទេ ប៉ុន្តែការតស៊ូនេះជោគជ័យមួយកំរិត ដោយមានសមត្ថភាពអាចទិញឡានមួយ 🚗ដើម្បីធ្វើអោយជីវិតខ្លួនឯងប្រសើរឡើង ចូលគេចុះខ្លះ ហាហហាហា ការសន្សំសំចៃវាមិនអត់ប្រយោជន៏ទេ ចង់បានផ្ទះមួយធម្មតា 🏠រស់នៅពីរនាក់ ចឹងមានតែខំ ទាំងថ្ងៃ ទាំងយប់ លក់ៗពេលខ្លះក៏ដាច់បាយ ញ្ញាំបាយប្រអប់កណ្តាលយប់ ដើម្បីទិញផ្ទះថ្មី ហើយក៏បានសំរេចដូចបំណង ជីវិតគូរត្រូវតែរៀបការ👰🏻🤵🏻💏 តាមប្រពៃណី ពួកយើងស្រលាញ់គ្នា ខំជាមួយគ្នា ការដោយលុយខ្លួនឯង គឺពិតជាមានតំលៃ នឹង ពពេញទៅដោយសេចក្តីសុខ មានឡាន🚗 មានលុយ 💵មានផ្ទះ 🏠តែដោយសារការខំតស៊ូនោះ ហើយមនុស្សម្នាក់ៗ តែងតែមានមហិតា ស្រលាញ់ឡានទំនើប យើងក៏សំរេចបំណង់ ទិញឡានមួយបន្ថែម គឺ NX200t 🚗🚗។ បំណងមួយទៀតនោះគឺចង់មានផ្ទះវីឡាមួយសំរាប់សុភមង្គលនៅថ្ងៃអនាគត ជាមួយកូនៗ ផ្តល់ក្តីស្រលាញ់អោយពួកគាត់ ហើយក៏សំរេចចិត្ត ទិញផ្ទះមួយបន្ថែម នៅ PH វីឡាភ្លោះ 🏦🎉សំរាប់ជីវិតរបស់ពួកខ្ញុំគឺមានតែពាក្យថាតស៊ូ 💪🏻ខំពីបាតដៃទទេ ជាមួយភាពគ្មានការច្រណែន ឈ្នានីស ជាមួយជីវិតអ្នកដទៃ មិនបានទៅសុំបាយ រឺបោកប្រាសអ្នកណាទេ គឺជាអ្នកលក់អនឡាញ ដោយមិនលក់តាមគេ រកគំនិតថ្មី ជាមួយភាពស្មោះត្រង់ 💏👸🏻នេះហើយជីវិត MoJo Online Shop»។

ក្រោយពីឃើញសារ និងការរៀបរាប់បែបនេះអ្នកលេងបណ្តាញសង្គមបានកោតសរសើរយ៉ាងខ្លាំងចំពោះការព្យាយាមបែបនេះរបស់គូស្នេហ៍ទាំង២ ហើយក៏មិននឹកស្មានសោះថា ជីវិតដែលធ្លាក់ដុនដាបក៏អាចងើបឡើងខ្បស់ត្រដែតដោយនឹកស្មានមិនដល់បែបនេះ ជាពិសេសមានអ្នកសរសើរវាសនាអ្នកទាំង២ផងដែរ ដែលជាគូស្នេហ៍ដែលស្រលាញ់គ្នាស្មោះស្ម័គ្រ ថែមទាំងចេះរកទុក្ខដាក់ដូចគ្នារហូតអាចរកទ្រព្យសម្បត្តិដោយកម្លាំងញើសឈាមខ្លួនឯងមានមុខមានមាត់រហូតល់ពេលនេះ ដែលជាទង្វើរគួរឱ្យសរសើរមែនទែន៕

Loading...

 

Loading...