ជាកូនស្រី ត្រូវតែចេះកិច្ចការងារផ្ទះមែនទេ?

ជាកូនស្រី ត្រូវតែចេះកិច្ចការងារផ្ទះមែនទេ?

កាលពីសម័យមុន ច្បាស់ណាស់ថា ក្នុងនាមជាកូនស្រីដាច់ខាតត្រូវតែធ្វើការងារផ្ទះ រឿងចង្ក្រាន្តចានឆ្នាំង ត្រូវតែរៀបចំទុកដាក់ឱ្យស្រួលបួល ជាពិសេសគឺ ត្រូតែចេះរៀបចំទុកដាក់ ដាំបាយធ្វើម្ហូប ការងារផ្ទះសព្វបែបយ៉ាង កូនស្រីត្រូវតែធ្វើជាដាច់ខាត។

មកដល់សម័យនេះ វាក៏មិនខុសនោះដែរ កិច្ចការងារផ្ទះ​ ក្នុងនាមជាកូនស្រី គប្បីចេះរៀបចំទុកដាក់ ម្ហូបអាហារក៏ត្រូវតែចេះធ្វើ តែវាក៏មិនផ្ដោតសំខាន់ថា ជាកូនស្រីត្រូវតែធ្វើគ្រប់បែបយ៉ាងទាំងអស់នោះដែរ គ្រាន់តែថា យើងជាស្រី យើងត្រូវតែចេះការងារមនុស្សស្រី។ មនុស្សស្រីឥឡូវ មិនមែនត្រូវនៅតែផ្ទះ ធ្វើការងារជាស្ត្រីមេផ្ទះនោះឡើយ ព្រោះថា មនុស្សស្រីឥឡូវ ក៏ត្រូវចេញរកស៊ី រកលុយដោយខ្លួនឯងដែរ មិនមែននៅតែផ្ទះ ចាំប្ដីរកស៊ីចិញ្ចឹម ដូចកាលមុននោះទេ។

យ៉ាងណាមិញ មិនថាការងារផ្ទះ ឬការងាររកលុយនោះទេ ក្នុងនាមជាកូនស្រីក៏ដោយ កូនប្រុសក៏ដោយ មិនថាប្ដី ឬប្រពន្ធ គឺត្រូវតែចេះដូចគ្នា ការងារក្នុងផ្ទះរបស់មនុស្សស្រី មនុស្សប្រុសគប្បីតែចេះធ្វើ និងចេះជួយចែករំលែកគ្នាជាចាំបាច់ មិនអាចចាំតែម្ខាងៗបានឡើយ ព្រោះម្នាក់ៗ គឺសុទ្ធតែមមាញឹក និងមានតួនាទីរកលុយដូចគ្នា ដូច្នេះ ការចេះជួយគ្នាទៅវិញទៅមក ជារឿងដែលល្អនៅក្នុងគ្រួសារ។ ម្យ៉ាងទៀត កុំនៅតែគិតថា ការងារកូនស្រី ឬកូនប្រុស ព្រោះមនុស្សម្នាក់ៗ គឺមានសិទ្ធស្មើគ្នាទាំងអស់៕

Loading...

អត្ថបទ ៖ ភី អេច

ក្នុងស្រុករក្សាសិទ្ធ

Loading...