អាណិតណាស់! នារីលក់ឡេស៊ីចស៊ី ថៃ ស្រីនាង ត្រូវបានដៃគូស្នេហាជាមន្ត្រីវាយឡើងហើមមុខហើមមាត់ (មានវីដេអូ)

អាណិតណាស់! នារីលក់ឡេស៊ីចស៊ី ថៃ ស្រីនាង ត្រូវបានដៃគូស្នេហាជាមន្ត្រីវាយឡើងហើមមុខហើមមាត់ (មានវីដេអូ)

ភ្នំពេញ៖ ជារឿងដែលគួរឱ្យភ្ញាក់ផ្អើល ដែលតារាហ្វេសប៊ុកស្រីដែលមានសម្រស់ស្រស់ស្អាតស៊ិចស៊ីលក់ឡេ និងខោអាវគេងយប់ស៊ិចស៊ី ថៃ ស្រីនាង ទើបតែទម្លាយឱ្យចេញនូវស្នាមរបួស និងរៀបរាប់ពីការទទួលរងអំពើហិង្សាពីសំណាក់ដៃគូស្នេហា មានឈ្មោះថា ទឹមសាវុធ ជាមន្រ្តីជលផល។

តាមរយៈរូបថតដែល ថៃ ស្រីនាង បានបង្ហោះ ពិតជាគួរឱ្យខ្លោចផ្សារមែនទែន ព្រោះ នាងមានរបួសពេញផ្ទៃមុខឡើងហើមមុខហើមមាត់បាត់សម្រស់ សូម្បីតែដៃក៏មានរបួសដែល ដោយតាមការរៀបរាប់របស់ ថៃ ស្រីនាង ក្នុងគណនីហ្វេសប៊ុកផ្ទាល់បានសរសេរផងដែរថា៖ « លើកនេះទី 130 ហើយ ដែលអាថោកទាបនេះវៃខ្ញុំ ស្អែកខ្ញុំនិងឡាយ វីដេអូ សុំអោយសម្តិកិច្ច ចាប់ខ្លួនម្នាក់នេះជាបន្ទាន់ ព្រោះខ្ញុំអស់ភាពអត់ធ្មត់ហើយ សូមមេត្តាជួយខ្ញុំផង»។

បុរសដែលមានឈ្មោះជាមន្ត្រីហ៊ានលើកដៃ តារាស្រីលក់ឡេ ថៃ ស្រីនាង ត្រូវបានគេស្គាល់ថាជាដៃគូស្នេហារបស់នាង ហើយការវាយគឺដោយសារតែរឿងប្រចណ្ឌហួសហេតុចំពោះនារីសាច់សខ្ចីម្នាក់នេះខ្លាំងពេក ហើយរឿងហេតុចុងក្រោយត្រូវបានគេដឹងថាប៉ុនប៉ងហិង្សារឱ្យស្លាប់តែម្តង តែមិនបានសម្រេចក៏រត់គេចខ្លួនបាត់ទៅ៕

ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៖

Loading...

Loading...