មួយជីវិតកូនប្រុសគួរមានប្រពន្ធល្អបី ដូច្នេះ មួយជីវិតកូនស្រី ក៏គប្បីមានប្ដីប្រាំដែរ

មួយជីវិតកូនប្រុសគួរមានប្រពន្ធល្អបី ដូច្នេះ មួយជីវិតកូនស្រី ក៏គប្បីមានប្ដីប្រាំដែរ

 

កាលពីអត្ថបទមុន​ គេបានសរសេរលើកឡើងថា " មនុស្សប្រុស គួរមានប្រពន្ធបីទើបល្អ " ក្នុងអត្ថបទនោះផងដែរ ប្រពន្ធបីដែលអ្នកសរសេរផ្ដោតនោះគឺចង់សំដៅដល់ ប្រពន្ធទី១ចំណេះដឹង ប្រពន្ធទី២ការងារ ចំណែកប្រពន្ធទី៣គឺឧត្តមភរិយា ដែលបុរសគួរតែមាន បើមានទាំង៣នេះ មានន័យថាជីវិតអ្នកពិតជាមានន័យ និងមានសំណាងបំផុត។

ក្រឡេកមកមើលមនុស្សស្រីយើងវិញ ក៏មិនខុសពីមនុស្សប្រុសប៉ុន្មានដែរ ក្នុងនាមជាកូនស្រី អ្នកគប្បីមានប្ដី៥ ទើបជីវិតអ្នកមិនមានអ្នកណាមកបំបាក់ ឬមាក់ងាយបានឡើយ។ ប្ដី៥ដែលយើងរៀបរៀងនេះ មិនមែនសម្ដៅដល់ប្ដីដែលជាភេទប្រុសនោះឡើយ តែប្ដី៥គឺមានដូចតទៅ ៖

ប្ដីទី១ ៖ កម្លាំងចិត្ត

 

គេថាកូនស្រី ជាភេទទន់ជ្រាយ តែវាមិនដូច្នោះទេ ទោះបីយើងជាស្រី​ យើងក៏គួរតែមានកម្លាំចិត្តមាំមួន រឹងប៉ឹង មិនអាចទន់ជ្រាយ មិនអាចងាយចុះចាញ់បានទេ មិនដូច្នោះ គេដទៃនឹងមើលងាយ ធ្វើបាបយើងមិនខានឡើយ ហើយជួបរឿងតិចតួច យើងប្រាកដជាបាក់ស្មាត មិនមានជំហច្បាស់ទេ។

ប្ដីទី២ ៖ កម្លាំងកាយ

 

បើយើងមានកម្លាំងចិត្ត យើងក៏ត្រូវតែមានកម្លាំងកាយស្វាហាប់ នឹងធឹង នឹងន អាចបំពេញកិច្ចការបានគ្រប់យ៉ាង អាចក្រោកឈរបានគ្រប់ស្ថានការណ៍ មិនថាកាលៈទេសៈបែបណា ឬការងារធ្ងន់បែបណា​ក៏យើងអាចធ្វើបានដែរ មិនបាច់ចាំតែមនុស្សប្រុសនោះទេ។

ប្ដីទី៣ ៖ ចំណេះដឹង ភាពឆ្លាតវៃ

 

ប្ដីទី៣ ៖ ចំណេះដឹង ភាពឆ្លាតវៃ

 

Loading...

ជាមនុស្សស្រី ដ្បិតថាកម្លាំងយើងមិនអាចមានដូចមនុស្សប្រុសទេ តែកម្លាំងគំនិតយើងច្បាស់ជាមិនអន់ឡើយ ឱ្យតែយើងឆ្លាត យើងពូកែ យើងឈ្លាសវៃ មិនថាការងារអ្វី បញ្ហាបែបណា ក៏យើងមុខតែអាចប្រឈមមុខដោះស្រាយបានជាក់ជាមិនខាន។ ជាមនុស្សស្រីត្រូវតែឆ្លាត ពូកែ ទើបអាចគេចផុតពីការប៉ុនប៉ង និងគំនិតមិនល្អរបស់មនុស្សសម័យនេះបាន ជាពិសេសគឺ ភាពពុតត្បុត ល្បិចបោកប្រាស់របស់មនុស្សប្រុស។

64599638_2299679046779917_6684992712187314176_n

ប្ដីទី៤ ៖ ការងារល្អ មុខរបរច្បាស់លាស់

 

កុំស្ដាប់ កុំជឿ កុំធ្វើតាមពាក្យចាស់ៗកាលពីមុនដែលនិយាយថា " ខ្លួនជាស្រី ចាំបាច់អីធ្វើការ រកស៊ីស្អី ធ្វើតែការងារផ្ទះ ឱបតែចង្ក្រាន្តឱ្យជុំទៅបានហើយ " ពាក្យនេះ ស្ដាប់ហើយ បើធ្វើតាម នោះយើងនឹងគ្មានតម្លៃសូម្បីតែបន្តិច ត្រូវចាំថា សម័យនេះហើយ កុំរស់ពឹងប្ដី កុំចាំលាដៃសុំលុយគេចាយ មានដៃមានជើង មានគំនិត គួរតែចេះគិត ចេះរកលុយដោយខ្លួនឯង ចាយលុយខ្លួនឯង វាថ្លៃថ្នូរនឹងមានក្ដីសុខជាង ការដែលចាំតែសុំលុយប្ដី។ ទោះប្ដីខ្លះគឹមិនថាអី តែយើងខ្លួនឯងគួរតែចេះគិត។ មួយទៀត មនុស្សស្រីមានមុខរបរ មានការងារច្បាស់លាស់ ទើបមានតម្លៃ ទើបគេឯងស្ញប់ស្ញែង។

ប្ដីទី៥ ៖ អត្តចរិតល្អ ការនិយាយស្ដី

អត្តចរិត ការនិយាយស្ដី ជាការប្រាស្រ័យទាក់ទងដ៏មានតម្លៃ ជាមួយមនុស្សជុំវិញខ្លួន ដូចពាក្យគេថា " រូបអាក្រក់ សំខាន់ឱ្យតែចរិតល្អ ទោះក្រយ៉ាងណា​ សំខាន់ឱ្យតែមារយាទបាន " កុំស្អាតតែមុខមាត់ កុំមានតែទ្រព្យធន តែចរិតអន់ មារយាទមិនកើត សន្ដានមិនថ្លៃ។ មនុស្សស្រីចាំបាច់បំផុតគឺចំណុចនេះហើយ។

មនុស្សស្រី ឱ្យតែមានប្ដីទាំង៥នេះ ធានាថា គ្មានអ្នកណាហ៊ានមើលងាយ វាយធ្វើបាប បន្ទាបបន្ថោកអ្នកឡើយ។ ទោះអ្នកមិនមានប្ដីជាភេទប្រុសក៏ដោយ ក៏អ្នកនៅែអាចមានមុខមាត់ មានទ្រព្យសម្បត្តិ អាចចិញ្ចឹមម្ដាយឪពុក ចិញ្ចឹមខ្លួនឯងបានដែរ។ មួយវិញទៀត ប្ដីដែលជាភេទប្រុស បើអ្នករើសត្រូវ ជីវិតអ្នករឹតតែមានន័យ មានក្ដីសុខ តែបើអ្នករើសខុស ដូចយកទុក្ខដាក់ខ្លួន នាំខ្លួនឱ្យវេទនា ជាពិសេស មិនស្រួល អ្វីដែលអ្នកមាន គេអាចនឹងបំផ្លាញគ្មានសល់ទៀតផង៕

65089365_2307333246014497_3757819629192347648_n

អត្ថបទ ៖ ភី អេច (អត្ថបទអប់រំ) / រូបភាពតំណាង

© ២០១៩ គេហទំព័រ ក្នុងស្រុករក្សាសិទ្ធ

Loading...