ជឿថាមនុស្សគ្រប់រូប សុទ្ធតែសម្លឹង និងស្រឡាញ់លើរូបសម្រស់ជាមុន មុននឹងលង់ស្រឡាញ់ដល់អត្តចរិតរបស់នរណាម្នាក់

ជឿថាមនុស្សគ្រប់រូប សុទ្ធតែសម្លឹង និងស្រឡាញ់លើរូបសម្រស់ជាមុន មុននឹងលង់ស្រឡាញ់ដល់អត្តចរិតរបស់នរណាម្នាក់

មនុស្សភាគច្រើននិយាយថា គេស្រឡាញ់លើអត្តចរិត ចិត្តគំនិត​ គេមិនគិតលើរូបសម្រស់ រូបរាងខាងក្រៅ ឬទ្រព្យធននោះឡើយ តែទាំងនេះ ប្រហែលគ្រាន់តែជាចម្លើយ ឆ្លើយឱ្យពីរោះស្ដាប់តែមប៉ុណ្ណោះ ព្រោះមនុស្សស្ទើរតែទាំងអស់គឺ សុទ្ធតែផ្ដោតលើរូបរាងខាងក្រៅជាមុនសិន មុននឹងឈានដល់លង់ស្រឡាញ់នូវ ចិត្តគំនិត និងអត្តចរិតរបស់គេ ចំណែកលុយកាក់ សម្ភារនិយមនោះ ក៏មានមនុស្សមួយចំនួនធំ គឺគេមិនបានគិត ឬប្រកាន់ពិតមែន។

ជាក់ស្ដែងវាជាការពិត រូបសម្បត្តិខាងក្រៅ វាពិតជាទាក់ទាញនូវក្រសែភ្នែក និងចំណាប់អារម្មណ៍របស់គ្រប់គ្នាមែន ហើយគ្រប់គ្នា រមែងដាក់ចិត្តស្រឡាញ់លើរូបខាងក្រៅនេះហើយ មុននឹងងាកសម្លឹងទៅមើល និងអង្កេតលើចរិយាសម្បត្តិ ចិត្តគំនិត អត្តចរិតរបស់គេ។

ពាក្យដំបូងដែលគេនិយាយ នៅពេលដែលគេស្រឡាញ់នរណាម្នាក់នោះគឺ " នាងស្អាត គាត់ស្អាត " ទើបឈានដល់និយាយថា " នាងល្អ គាត់ល្អ "។ ជាការពិត សម្រស់ពិតជាទាក់ទាញឱ្យគេឯងចាប់អារម្មណ៍មែន តែពេលដែលបាននៅជិតស្និទ្ធស្នាល ឬបានទាក់ទងគ្នា នោះច្បាស់ជាត្រូវមើលលើចិត្តគំនិត អត្តចរិត ទម្លាប់ជាប្រចាំហើយ។ មនុស្សខ្លះស្អាតពិត តែចិត្តគំនិត អត្តចរិតមិនកើត មារយាទសន្ដានមិនល្អ​ ទោះស្អាតប៉ុនណាក៏គេមិនចង់ខ្លួនទៅបៀតដែរ ក៏រឹតតែមិនចង់ជួប មិនចង់ក្បែរ មិនចង់បន្តទំនាក់ទំនងឡើយ។ តែសម្រាប់មនុស្សខ្លះ រូបមិនស្អាតក៏ពិតមែន តែជាក់ស្ដែង ចិត្តគំនិត​ អត្តចរិតមារយាទគេល្អ ទោះដំបូងគ្មានអ្នកស្រឡាញ់ តែយូរៗទៅ អាចឱ្យគេលង់ និងបំភ្លេចមិនបានទេ៕

66815897_500616057353862_6444399003726512128_n

67117850_500616590687142_1488893899702272000_n

67142176_500616124020522_7510224593114628096_n

67191053_500616010687200_3927755280183459840_n

Loading...

67270230_500616220687179_5581931929596329984_n

67356317_500615977353870_6286567914900291584_n

67582169_500616404020494_1635610132857487360_n

អត្ថបទ ៖ ភី អេច

ក្នុងស្រុករក្សាសិទ្ធ

ប្រភពរូបភាព ៖ @Perfectlymi

Loading...