Ads
ការសិក្សាមួយបានឱ្យដឹងថា ប្រភេទមនុស្សដែលដើរលឿន ច្រើនតែជាមនុស្ស ខ្វះក្ដីសុខ សុភមង្គលក្នុងជីវិត

ការសិក្សាមួយបានឱ្យដឹងថា ប្រភេទមនុស្សដែលដើរលឿន ច្រើនតែជាមនុស្ស ខ្វះក្ដីសុខ សុភមង្គលក្នុងជីវិត

តើអ្នកជាមនុស្សប្រភេទមួយណា ជាមនុស្សដើរលឿន ឬជាមនុស្សដើរយឺត?

ថ្មីៗនេះ តាមការសិក្សាមួយបានឱ្យដឹងថា មនុស្សដែលបោះជំហានដើរលឿនៗ ភាគច្រើន គឺជាមនុស្សដែលផ្ដោតខ្លាំងទៅនឹងការបំពេញការងារ គេមិនសូវខ្វល់ដល់អ្វីផ្សេងឡើយ សូម្បីតែពេលសម្រាក លំហែ ដើម្បីផ្ដល់ក្ដីសុខឱ្យខ្លួនឯង។ មនុស្សប្រភេទនេះ ជាមនុស្សដែលផ្ដល់តម្លៃខ្លាំងដល់ពេលវេលា គេតែងគិតថា ពេលវេលាសំខាន់ ពេលវេលាគឺជាការងារ ការចំណាយពេលផ្ដេសផ្ដាស នឹងធ្វើឱ្យគេបន្ទោសខ្លួនឯង ព្រោះតែមិនបានធ្វើកិច្ចការងារជាប្រចាំរបស់គេ។

មនុស្សប្រភេទនេះ កម្រនឹងសម្រាកពីការងារណាស់ គេរវល់ស្ទើរតែ២៤ម៉ោង ​គេជាមនុស្សមមាញឹកបំផុត ក៏ជាមនុស្សគិតច្រើន ខ្វល់ច្រើន បារម្ភច្រើនផងដែរ។ ដូចនេះហើយ សូម្បីតែពេលយប់គេង ក៏គេគេងមិនសូវបានគ្រប់គ្រាន់ដែរ។

66390580_987848964756200_2799290968627478528_n

ម្យ់ាងវិញទៀត មនុស្សប្រភេទនេះ រហ័សរហួន ហើយក៏មត់ចត់ មានការប្រុងប្រយ័ត្នខ្ពស់ដូចគ្នា។ គេមិនសូវពឹងពាក់អ្នកដទៃឡើយ ព្រោះតែគេយល់ថា ពឹងអ្នកផ្សេង គឺមិនបានដូចចិត្តគេទេ ព្អ្នកដទៃ ច្រើនតែយឺតយ៉ាវក្នុងការបំពេញនូវកិច្ចដែលគេដាក់ឱ្យ គឺមិនសមាមាត្រនឹងចិត្តឆេវឆាវ ចង់ឆាប់ៗរបស់គេ។


ភាគច្រើននៃមនុស្សដែលដើរលឿនគឺ ផ្ដោតខ្លាំងលើការងារ និងឱ្យតម្លៃខ្លួនឯងខ្ពស់ ពឹងផ្អែកតែលើសមត្ថភាពខ្លួនឯងប៉ុណ្ណេាះ ក៏មិនសូវចេះរអ៊ូរទាំនោះដែរ ព្រោះគេរវល់តែជាមួយការងារ គេហត់នឿយជាមួយការងារហើយ ទើបគេមិនចង់ហត់ចិត្តនឹងរអ៊ូ ឬស្ដីបន្ទោសដាក់អ្នកណា។

មនុស្សប្រភេទនេះ ក៏ជាមនុស្សអាចពឹងពាក់បានដែរ គេក៏ពូកែយកអាសារអ្នកដទៃ ជាមនុស្សមានទឹកចិត្ត អាចជួយបំពេញកិច្ចការ ឬពិភាក្សាយោបល់បានយ៉ាងល្អ។ គេជាមនុស្សសុទិដ្ឋិនិយម មានគំនិតច្នៃប្រតិដ្ឋ មានគំនិតទូលំទូលាយ ជួយអ្នកដទៃ មិនដែលចង់បានអ្វីមកវិញទេ ជាហេតុធ្វើឱ្យគេ ក្លាយជាមនុស្សម្នាក់ដែល ច្រើនតែធ្វើគុណបានទោស ជួយអ្នកដទៃ មិនសូវជាបានគុណត្រឡប់វិញឡើយ។ នេះហើយ ក៏ជាផ្នែកដែល ធ្វើឱ្យបុគ្គលប្រភេទនេះ រស់នៅមិនសូវជាមានក្ដីសុខ សុភមង្គលក្នុងជីវិត ព្រោះគេមិនសូវចូលចិត្តបង្កើតមិត្តច្រើនទេ ព្រោះជួបតែមនុស្សកុហក បោកប្រាស់ កេងចំណេញ ចឹងហើយ ទើបគេច្រើនតែនៅម្នាក់ឯង សម្ងំតែជាមួយនឹងការងារតែប៉ុណ្ណោះ៕

66399740_389730054982811_7744082611739295744_n

ប្រែសម្រួលអត្ថបទ ៖ ភី អេច

ប្រភព ៖ បរទេស