ដឹងទេថា អារម្មណ៍ញ៉ែនរណាម្នាក់ វាពិតជាមានក្ដីសុខ?

ដឹងទេថា អារម្មណ៍ញ៉ែនរណាម្នាក់ វាពិតជាមានក្ដីសុខ?

នាងសួរខ្ញុំថា " ថីបានចូលចិត្តញ៉ែគ្នាម៉េះ? សួរថាល្អត្រង់ណា? ញ៉ែអ្នកនេះ ញ៉ែអ្នកនោះ មានយល់អារម្មណ៍គេទេ"? ជាការពិត និយាយចេញពីចិត្តគឺ សុំទោស! ដែលញ៉ែត្រប៉ែ អ្នកនេះ អ្នកនោះ តែមនុស្សខ្ញុំស្រឡាញ់ គឺខ្ញុំប្រាកដប្រជាជាមួយ មិនធ្លោយចោលមនុស្សខ្លួនឯងស្រឡាញ់ទេ តែបើឱ្យឈប់ញ៉ែ ប្រហែលជារៀងពិបាកបន្តិចហើយ។

មិនមែនសាវា មិនបានមានចិត្តឱ្យអ្នកណា គ្រាន់តែចង់ប្រាប់ថា អារម្មណ៍ពេលញ៉ែគ្នាដំបូងៗ គឺសប្បាយ ប្រៀបដូចមានមនុស្សម្នាក់កំពុងតែយល់ចិត្ត នឹកដល់ មានមនុស្សដែលកំដរលេងជាមួយ មានគ្នា មិនអផ្សុក។ តែបើឱ្យទុកជាការពិត ឬច្បាស់លាស់អីនោះ មិនមែនឡើយ។ គ្រាន់តែកំដរអារម្មណ៍មួយគ្រាៗប៉ុណ្ណេាះ។

មិនបានមានចិត្តឱ្យអ្នកផ្សេង គ្រាន់តែលលេង បំបាត់អផ្សុកមួយពេល ក៏មិនបានចង់ឱ្យគេខូចចិត្តដែរ គ្រាន់តែ គិតថា ការដែលមានគ្នាជជែកលេង សើច សប្បាយ សួរនាំ គឺពិតជាកក់ក្ដៅ និយាយមិនត្រូវ គ្រប់ពេលដែលនឹកដល់ពាក្យជជែកគ្នា វាក៏សប្បាយចិត្ត អាចញញឹមបាន។

ខ្ញុំក៏ធ្លាប់ឃើញដែរ មនុស្សខ្លះ ញ៉ែលេងៗ ក៏បែបលេងសើចធម្មតាៗ មិនបានចង់បំផ្លាញអារម្មណ៍ល្អៗ ឬមនោសញ្ចេតនារបស់នរណាម្នាក់ឡើយ។

64220202_429616387821149_7214079056092856320_o

64299493_429616774487777_3521198971638775808_o

សុំទោស!សម្រាប់អត្ថបទមួយនេះ វាគ្រាន់តែជាការកែកម្សាន្ត មិនបានចង់ឱ្យនរណាម្នាក់ក្ដៅក្រហាយទេ ដោយក្ដីអនុគ្រោះ!!!

អត្ថបទ ៖​ ភី អេច

ក្នុងស្រុករក្សាសិទ្ធ

Loading...

Loading...