រឿង ប្រាំយ៉ាង ធ្វើអោយកូនរបស់អ្នកកើតមកឆ្លាត លើសពីការរំពឹងទុក

រឿង ប្រាំយ៉ាង ធ្វើអោយកូនរបស់អ្នកកើតមកឆ្លាត លើសពីការរំពឹងទុក

​​ធ្វើ​​ជា​​​​ឪពុក​​​​​​ម្តាយ​គេ​​​មាន​​​​ទំនួល​​​ខុស​​ត្រូវ​​ជា​​​ច្រើន ​​ដែល​​​​គួរ​​​យក​​​ចិត្ត​ទុក​​ដាក់​ ពិសេស​​​​​​​ពេល​កូន​​នៅ​​តូច​ៗ។ ​​​​​បើ​​​ចង់​​​​​ហ្វឹក​​​ហាត់​​​​​​បណ្តុះបណ្តាល​​​​​​ឲ្យ​​​ខួរ​ក្បាល​​​និង​​ការ​​​ចង់​​ចាំ​​របស់​ពួក​គេ​ ​​​​​មាន​ការ​វិវត្ត​បាន​ល្អ ឆ្លាត​​វៃ​ ឆាប់​​​​​​ចាប់​​​បាន​ពេល​ធំ​ឡើង អ្នក​គួរ​​ធ្វើ​​​​រឿង​​​​​​  ៥ យ៉ាង​​ ​នេះ​​សិន​​ ​ទាន់​​កូន​​នៅ​​ក្មេង​​​សេច​ក្តី​។​

pregnant-woman-waiting-for-baby-dropping.jpg (1100×734)

1. ឲ្យ​​កូន​​ធ្វើ​​លំហាត់​​ប្រាណ​​​​​

​​​​​ការ​​ហាត់​​ប្រាណ​​ជា​​រៀង​​រាល់​​ថ្ងៃ ​​អាច​ជួយ​ឲ្យ​​​​ក្មេង​​​​មាន​សកម្មភាព​រស់រវើក​ ​និង​ធូរ​​ស្បើយ​។ ពេល​​​រាង​កាយ​ធ្វើ​ចលនា ​​ធ្វើ​ឲ្យ​​ដំណើរ​ការ​នៃ​ឈាម​​​បញ្ជូន​ទៅ​​ខួរក្បាល​បាន​​លឿន​ ពង្រីក​​​សាច់​​​ដុំ​​ ​មាន​នាទី​ជួយ​​ឲ្យ​កូន​មាន​សុខភាព​​និង​ការ​​​ចង​ចាំ​ល្អ។ ​​​អ្នក​​អាច​​លេង​​កីឡា​​ផ្សេងៗ​ជាមួយ​​កូន​​​ដូច​ជា បាល់​​ទាត់ វាយ​សី ​​​ធាក់​​កង់​....៕​ ​​ ​​​​​

unexpected-ways-outdoor-play-can-benefit-your-kid-1024x576-1499960820.jpg (1024×576)

2. ​​ឲ្យ​កូន​ញ៉ាំ​គ្រប់​គ្រាន់​​​​​

​​​​របប​​​អាហារ​​​​​ក៏​សំខាន់​​មិន​​ចាញ់​​ការ​​គេង​​​ដែរ​ ពិសេស​​សម្រាប់​ក្មេង​​​ដែល​មាន​អាយុ​​ចាប់​ពី ៥-១២​​ ឆ្នាំ​។ ​គួរ​​​ឲ្យ​​កូន​ញ៉ាំ​អាហារ​ណា​ ដែល​​សម្បូរ​​​​វីតាមីន​ B6 ​អូមេហ្កា​៣...​។​

raisehealthyeatersinthenewyear.jpg (600×450)

​​3. ឲ្យ​កូន​​​គេង​គ្រប់​គ្រាន់​​​​

​​​ការ​គេង​ពិត​ជា​​​សំខាន់​​​​ខ្លាំង​ណាស់ ​ដើម្បី​ជួយ​ឲ្យ​​ខួរ​ក្បាល​​​​បាន​​សម្រាក​​និង​​​ដំណើរ​ការ​ល្អ​ឡើង​វិញ​។ កូន​​​ដែល​​ចូល​គេង​លឿន​និង​គ្រប់​គ្រាន់​ជា​​ប្រចាំ ​ការ​​ចង​ចាំ​​​ក៏​​ល្អ​ប្រសើរ​​ដូចគ្នា​។ ​​​​បើ​គេង​មិន​គ្រប់​វិញ ​​​ខួរ​​ក្បាល​​ឧស្សាហ៍​​ភ្លេចភ្លាំង​​មិន​ល្អ​​សោះ​ឡើយ​។ ​​អ្នក​​ម្តាយ​​គួរ​ទម្លាប់​កូន​ឲ្យ​​ចូល​​គេង​​​​​​ម៉ោង​​៩ ឲ្យ​បាន​​ទៀង​ទាត់​។

Loading...

kids.jpg (2048×1366)

4. បង្កើត​អនុស្សាវរីយ៍​​ល្អៗ​ជាមួយ​កូន​​​​​

​​​​ពេល​​​ចិញ្ចឹម​​​បីបាច់​​កូន ​​​​ពេល​​វេលា​​​សំខាន់​​​​​បំផុត​​​​​​​ដើម្បី​​​​ឲ្យ​ពួក​​គេ​​​​​ចង​ចាំ​​មាន​​ពីរ​គឺ ​ពេល​​​យប់​​​មុន​​​ចូល​គេង ​និង​ពេល​ព្រឹក​​ក្រោយ​​ភ្ញាក់​ពី​គេង។ អ្នក​​អាច​​​​​អាន​​រឿង​និទាន ឬ​កំណាព្យ​ឲ្យ​កូន​ស្តាប់។​

​​សម្រាប់​​​​អ្នក​​ដែល​​មាន​កូន​​ធំ​​​​​បន្តិច​ ​​អាចជួយ​​​បង្រៀន​​ពួក​គេ​​ ដាក់​​​កិច្ចការ​ឲ្យ​ធ្វើ ​ព្រោះ​វា​​ជា​​វិធី​​​​​ដើម្បី​ជួយ​​​ឲ្យ​កូន​​​​ចាំ​មេរៀន និង​​​យល់​​រហ័ស​ជាង​មុន​។​

3-Reasons-Parents-Dont-Play-With-Their-Kids-Why-They-Shoul-15016-28921bdfad-1509388970.jpg (960×640)

5. ​​​​​ទម្លាប់​កូន​ធ្វើ​​​កិច្ចការ​ផ្សេៗ​​ឲ្យ​បាន​ច្រើន​​​​ដង​​​​​​​

​​ពេល​អ្នក​​ទម្លាប់​​​​​ឲ្យ​​កូន​​ធ្វើ​​កិច្ចការ​​​​ផ្សេងៗ​​​ច្រើន​លើក​​​ច្រើន​សារ ហើយ​​​​បន្ត​ធ្វើ​​វា​​​​ក្នុង​​​រយៈ​ពេល​យូរ​ ​​​នោះ​​​ខួរ​ក្បាល​​​​​របស់​គេ ​​ឆាប់​​​ចាំ​​ហើយ​ច្បាស់​ទៀត​។ ​យ៉ាង​​ណា​មិញ​ សម្រាប់​​​ក្មេង​​​ដែល​ធំ​ល្មម ​​ចាំ​​បាច់​​​ត្រូវ​​តែ​​​​​បង្រៀន​​ពួក​គេ​ឲ្យ​​យល់​ពី​​បញ្ហា​​​​ និង​​​ចេះ​​​​រក​​ដំណោះ​​​ស្រាយ​​ផ្សេងៗ មិន​មែន​​​​ធ្វើ​​​​រឿង​​ដដែល​ៗ​​ដូច​មុន​ទេ​។

Child-plans.jpg (720×480)

Credit Writer:  Hollong

កែសំរួល ពី Spicee

Loading...