គួរឱ្យខ្លាចណាស់! ​ចេះតែមិនឃ្លានចំណីអាហារ ​អាចបណ្តាលមកពីកត្តាជំងឺធ្ងន់ៗទាំងអស់នេះ!

គួរឱ្យខ្លាចណាស់! ​ចេះតែមិនឃ្លានចំណីអាហារ ​អាចបណ្តាលមកពីកត្តាជំងឺធ្ងន់ៗទាំងអស់នេះ!

ការបាត់បង់ចំណង់ក្នុងការទទួលទានអាហារ ឬនិយាយសាមញ្ញថាមិនឃ្លានអាហារ អាចជារឿងធម្មតា បើអ្នកជួបប្រទះបញ្ហានេះក្នុងរយៈពេលខ្លី។ តែបើអ្នកជាញឹកញាប់ចេះតែមិនឃ្លានអ្វីសោះ វាអាចមិន មែនជារឿងធម្មតានោះទេ ព្រោះវាអាចទាក់ទងទៅនឹងថ្នាំដែលអ្នកកំពុងប្រើប្រាស់ និងបញ្ហាសុខភាព រាងកាយមួយចំនួនទៀត ដែលអ្នកមិនគួរមើលរំលងដូចជា៖

១/ ការថប់អារម្មណ៍៖ ការថប់បារម្ភធ្វើឱ្យអ្នកបាត់បង់ចំណង់អាហារ រួមជាមួយនឹងអារម្មណ៍ព្រួយបារម្ភ ឆាប់ខឹង ពិបាកក្នុងការផ្តោតអារម្មណ៍អារម្មណ៍ក្នុងការធ្វើអ្វីមួយ ដកដង្ហើមលឿន និងញ័របេះដូង ផងដែរ។

២/ ជំងឺធ្លាក់ទឹកចិត្ត៖ ជំងឺធ្លាក់ទឹកចិត្តធ្វើឱ្យអ្នកបាត់ចំណង់អាហារ មានអារម្មណ៍អស់សង្ឃឹម ទុក្ខព្រួយ ឆាប់អន់ចិត្ត គិតច្រើន  ងាយខឹងចំពោះមនុស្សជុំវិញខ្លួន អស់កម្លាំង និង ខ្វល់ខ្វាយគ្រប់ពេលវេលា ហើយអាចមានគំនិតចង់ធ្វើអត្តឃាតដោយពុំដឹងខ្លួនផងដែរ។

៣/ មានជំងឺរលាកពោះវៀន៖ បញ្ហាជំងឹមួយនេះវាបណ្តាលមកពីការផ្លាស់ប្តូរចលនាពោះវៀន ដែលជា ហេតុធ្វើឲ្យអ្នកបាត់បង់ចំណង់ក្នុងការទទួលទានអាហារផងដែរ។

៥/ កង្វះវីតាមីន B12 ឬកង្វះជាតិដែក៖ ការមិនទទួលទានវីតាមីន B12 ឬជាតិដែក ឲ្យបានគ្រាប់គ្រាន់ គឺមិនត្រឹមតែធ្វើឱ្យបាត់បង់ចំណង់អាហារនោះទេ វាថែមទាំងមានអាការឈាមអញ្ចាញធ្មេញ ស្ពឹកដៃ ជើង ពិបាកដកដង្ហើម ស្លេកស្លាំង ត្រជាក់ដៃជើង និង មានសភាពទន់ខ្សោយជាដើម។

Loading...

៦/ មានជំងឺអេដស៍៖ អ្នកប្រហែលជាធ្លាប់បានដឹងហើយថា ជំងឺអេដស៍ក៏ជាកត្តាមួយដែលបណ្តាល ឲ្យអ្នកមិនឃ្លានអាហារ។ ហេតុដូច្នេះ ទើបធ្វើឲ្យអ្នកជឺងឺអេដស៍ ស្រកគីឡូរហូតមានសភាពស្គមស្គាំង។

៧/ មានជំងឺថ្លើម និង ផលប៉ះពាល់ពីថ្នាំំ៖ ថ្នាំមួយចំនួនបានផ្តល់ប៉ះពាល់ដល់រាងកាយ និង ធ្វើឲ្យអ្នកមិនឃ្លានអាហារ។ ទន្ទឹមនឹងនេះផងដែរ ការមិនឃ្លានអាហារក៏បណ្តាលមកពីអ្នកមានជំងឺ ថ្លើមនៅក្នុងរាងកាយ។

៨/ជំងឺខ្សោយបេះដូង៖ជំងឺខ្សោយបេះដូងអាចបណ្តាលឲ្យមាន រោគសញ្ញាដូចជាការបាត់បង់ចំណី អាហារ ការទល់លាមក ចង្អោរ និង ក្អួតជាដើម។ ម្យ៉ាងទៀតការដកដង្ហើមខ្លីៗ និង ការអស់កម្លាំង ក៏ធ្វើឲ្យអ្នកមានភាពលំបាក ក្នុងការទទួលបានអាហារ បំប៉នបានគ្រប់គ្រាន់៕

Loading...