ស្ដាប់ចម្រៀងចាស់ៗរបស់អ្នកនាងគឹម លក្ខិណា ធ្វើឱ្យហ្វេនជាច្រើនចង់ឃើញគាត់ត្រឡប់មកច្រៀងម្ដងទៀត!

ស្ដាប់ចម្រៀងចាស់ៗរបស់អ្នកនាងគឹម លក្ខិណា ធ្វើឱ្យហ្វេនជាច្រើនចង់ឃើញគាត់ត្រឡប់មកច្រៀងម្ដងទៀត!

ភ្នំពេញ៖ អតីតកំពូលតារាចម្រៀងស្រីពេញនិយម អ្នកនាងគឹម លក្ខិណា បានចាកចេញពីប្រទេសកម្ពុជា ទៅរស់នៅឯនាយសមុទ្ទជាមួយស្វាមី ហើយលាចាកទ្រនំ រស្មីហង្សមាស និងអ្នកគាំទ្រយ៉ាងច្រើន នៅក្នុងប្រទេស នៅតែទទួលបានការនឹករលឹក ពីអ្នកគាំទ្រយ៉ាងច្រើន។

បទចម្រៀងជាច្រើនរយបទរបស់អ្នកនាង នៅតែទទួលបានការចូលចិត្តស្ដាប់យ៉ាងច្រើនដដែល ទោះបីអតីតកំពូលតារាចម្រៀងស្រីរូបនេះ បានចាកចេញពីវិថីសិល្បៈ រស់នៅជាជីវិតគូជាមួយស្វាមី និងកូនៗហើយក៏ដោយ។ អ្នកគាំទ្រជាច្រើន តែងធ្វើការ Share បទចម្រៀងចាស់ៗរបស់អ្នកនាង ហើយពួកគេនៅតែសង្ឃឹមថា ថ្ងៃណាមួយគេនឹងបានឃើញតារាចម្រៀងក្នុងបេះដូងរបស់គេ វិលត្រឡប់មកវិញ ហើយទោះបីជាបកស្រាយចម្រៀង មួយបទ ឬច្រើនជាងនេះក៏ដោយ ក៏ពួកគេអស់ចិត្តដែរ ជាដើម...។

គួររំលឹកផងដែរថា អតីតតារាចម្រៀងនៃផលិតកម្មរស្មីហង្សមាសរូបនេះ​ បានរៀបការជាមួយស្វាមី ទៅរស់នៅឯនាយសមុទ្ទ ហើយកម្របង្ហាញមុខឱ្យសាធារណៈជនឃើញពីជិវិតឯកជនរបស់ខ្លួនឡើយ៕

ស្ដាប់បទចាស់ៗរបស់អ្នកនាង គឹម លក្ខិណា នៅទីនេះ៖

Loading...

https://www.youtube.com/watch?v=-jRCKdOgcAY

https://www.youtube.com/watch?v=AhRF3ut8xVk

https://www.youtube.com/watch?v=3wfM2JXOYFM

https://www.youtube.com/watch?v=A_3rPPuw-ls

https://www.youtube.com/watch?v=um0a6IVCdTw

https://www.youtube.com/watch?v=NtfGJbIsWDs

Loading...